​បញ្ហា​ផ្លូវភេទ​មួយចំនួន​ធំ​មាន​ឬ​សគល់​ចេញពី​ចិត្ត​របស់​មនុស្ស​តែម្តង​។ ស្ថិត​ក្នុង​ករណី​បែប​នេះ អាថ៌កំបាំង​ដើម្បី​អោយ​ទទួល​បាន​ការ​រួមភេទ​ដែល​ល្អ​នោះ​អាច​នឹង​កប់​ជាប់​ជ្រៅ​នឹង​បញ្ហា​ដើមចម​មួយ​ឬ ច្រើន​ដូច​ខាងក្រោម​នេះ​៖

  • ស្ត្រេ​ស​
  • ការបំពាន​ខាង​ផ្លូវចិត្ត​
  • បាក់​ទឹកចិត្ត​
  • បញ្ហា​នឹង​រូបសម្បត្តិ និង​ការពេញចិត្ត​ចំ​ពោះ​ខ្លួនឯង​


​ស្ត្រី​ភាគច្រើន​តែ​មាន​អារម្មណ៍​ផ្លូវភេទ​មិន​បាន​ពេញលេញ​ទេ ហើយ​បញ្ហា​ដែល​កើតមាន​ចំពោះ​រឿង​នេះ​ជា​ញឹកញាប់​នោះ​មានដូចជា​៖

មិន​អាច​ទទួលបាន​ចំណុចកំពូល​ក្នុងពេល​រួមភេទ​
ប្រហែល​ជា​អ្នក​មិន​ធ្លាប់​ទទួលបាន​អារម្មណ៍​ស្រើបស្រាល ឬ​ការឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​មួយ​ផង​មើលទៅ​។ ចំពោះ​មូលហេតុ​របស់​វា​អាច​ដោយសារ​តែ​កង្វះ​អ័រម៉ូន ឬ​ការវះកាត់​បណ្តាលអោយ​ខូច​សរសៃប្រសាទ​ជាដើម​។ ម្យ៉ាងវិញទៀត វា​ទាក់ទង​នឹង​អារម្មណ៍​របស់​នាង​តែម្តង ដូច​ជា​ស្ត្រេ​ស​ខ្លាំងពេក ឬ​ផ្តោត​សំខាន់​តែ​បំពេញចិត្ត​អោយ​ដៃគូ​។​

ខ្សោយ​ចំណង់​ផ្លូវភេទ​
អ្នក​ប្រហែលជា​បាត់បង់​អារម្មណ៍​ចង់​រួមភេទ​ច្រើនណាស់​មើលទៅ ហើយ​ក៏​ប្រហែលជា​មិន​ទាំង​ធ្លាប់​ស្រមើស្រមៃ​អំពី​ការ​រួម​ភេទ​ទៀត​។ ការប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​អាចជា​រឿង​ត្រូវ​ស្រាវជ្រាវ​បន្ថែម ប៉ុន្តែ​ការ​កង្វះ​ចំណង់​នេះ​អាច​បណ្តាល​មក​ពី​ការ​រ៉ាំ​ង​រដូវ​, បាក់​ទឹកចិត្ត ឬ​កត្តា​ផ្លូវចិត្ត​ផ្សេងៗ ឬ​កង្វះ​ទឹករំអិល​ពេល​រួមភេទ​។​

ឈឺ​ពេល​រួមភេទ​
ការ​រួមភេទ​មិនគួរណា​ធ្វើ​អោយ​ឈឺចាប់​ឡើយ​។ បញ្ហា​នៃ​ការឈឺចាប់​មាន​ច្រើនណាស់​ដែល​អាច​ធ្វើអោយ​ការ​សូក​បញ្ចូល​លិង្គ​ទៅជា​ឈឺចាប់​ខ្លាំង​បាន​ដូច​ជា Vaginisms ឬ​ការ​រឹង​ជាប់​របស់​សាច់ដុំ​នៅ​ប្រដាប់ភេទ ដែល​ជាហេតុ​នាំ​អោយ​លិង្គ​ពិបាក និង​មិន​អាច​សូក​ទៅក្នុង​ទ្វារមាស​បាន​។ នៅពេល​សិច​ទៅ​ជា​ការឈឺចាប់​ហើយ ការបង្ក​រោគ​នៅ​ទ្វារមាស​អាច​ជា​ដើមហេតុ​របស់​វា​។ ជំងឺ​ផ្សេងទៀត​ដូចជា​ទ្វារមាស​ស្នើ​ង​ក្រោយ​ពី​រ៉ាំ​ង​រដូវ ឬ​វះកាត់​ហើយ​ក៏​ធ្វើអោយ​ឈឺចាប់​ក្នុងពេល​រួមភេទ​ដែរ​។​

បញ្ហា​ជំងឺ​ដែល​អាច​កើតមាន​
ជំងឺ​ខ្លះ​ដែល​អាច​ធ្វើអោយ​អសមត្ថភាព​ផ្លូវភេទ​បាន​មានដូចជា ការ​របួស​នៅ​អាង​ត្រគាក ឬ​វះកាត់ (​កាត់​ស្បូន​ចោល ឬ​សម្រាលកូន​ដោយ​វះកាត់​), លំហូរ​ឈាម​ទៅ​សរីរាង្គ​មិន​ល្អ​, បញ្ហា​នៃ​ការផលិត​អ័រម៉ូន​អេ​ស្ត្រូ​ជែន និង​តេស្តូ​ស្តេ​រ៉ូន​, ការបង្ក​រោគ​នៅ​ទ្វារមាស ឬ​ប្លោក​ក​នោម​ឬ ថ្នាំ​ដែល​ប្រើ​ព្យាបាល​ជំងឺ​ផ្សេងៗ​។ ពេល​អ្នក​យក​រឿង​នេះ​ទៅ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី គាត់​ប្រហែលជា​ផ្តល់​នូវ​ថ្នាំ​ព្យាបាល​ជំងឺ​ដែល​អាច​សង្គ្រោះ​ដល់​ផ្លូវភេទ​បាន​ដូច​ជា ថ្នាំ Viagra ឬ​ក្រែម​ជាតិ​តេស្តូ​ស្តេ​រ៉ូន​។

បើសិនជា​ទ្វារមាស​មិន​មាន​លក្ខណៈ​ល្មម​និង​លិង្គ​របស់​ដៃគូ​ទេ អ្នក​គួរតែ​ប្រើ​វិធី​ហាត់ប្រាណ​ដើម្បី​គ្រប់គ្រង​សាច់ដុំ (​លំ​ហាត់ប្រាណ Kegel) បន្ថែម​។ ការវះកាត់​ទ្វារមាស​គួរតែ​ជា​ជម្រើស​ចុង​ក្រោយ​សម្រាប់​ជីវិត​ក្នុង​ករណី​វិធីសាស្ត្រ​ផ្សេងៗ​មិន​ទទួលបាន​លទ្ធផល​។ ការវះកាត់​មិន​ត្រឹមតែ​ជា​របៀប​ព្យាបាល​ដែលមាន​ឥទ្ធិពល​ខ្លាំង​ទេ តែ​វា​ពិតជា​អាច​ធ្វើអោយ​ខូច​សរសៃប្រសាទ និង​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​ទឹករំអិល​ពី​ធម្មជាតិ​, អារម្មណ៍ និង​ភាព​ស្រើបស្រាល​របស់​ស្ត្រី​។ លុះត្រាតែ​គ្រូពេទ្យ​រកឃើញ​មាន​បញ្ហា​សំខាន់​ណាមួយ​កើតមាន​លើ​សាច់ដុំ​ទ្វារមាស​ឬ ការប្រលាត់​ទ្វា​រមាស​ចេញមកក្រៅ ការវះកាត់​ទ្វារមាស​ដើម្បី​ព្យាបាល​គួរតែ​ជា​រឿង​ត្រូវ​ធ្វើ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង