​សំលេង​ស្អក​គឺ​ត្រូវបាន​គេ​កំណត់​ដោយ​ការផ្លាស់ប្តូរ​មិន​ប្រក្រតី​នៃ​សម្លេង​របស់​អ្នក​ដែល​មក​ពី​ការប៉ះពាល់​នៃ​ខ្សែសំលេង​នៃ​ប្រអប់​សំលេង ឬ​បំពង់​សំលេង​របស់​អ្នក​។ ខ្សែ​សំលេង​របស់​អ្នក​បើកចំហ​តាម​ធម្មតា​មួយ​។ ទោះជា​យ៉ាងណា​ប្រសិនបើ​អ្នក​ច្រៀង ឬ​និយាយ​ខ្សែសំលេង​បង្កើតជា​សំលេង​នៅ​ពេល​ដែល​ពួក​វា​បាន​ចូល​មក​ជិត​គ្នា​។ សំលេង​ស្អក​មាន​ការវិវត្ត​ឡើង​នៅ​ពេល ដែល​មាន​ស្លេស ហើម ស្ទះ ឬ​ការផ្លាស់ប្តូរ​ផ្សេង​ទៀត​នៅក្នុង​ផ្ទៃ​នៃ​ប្រអប់​សំលេង​។

នៅពេល ដែល​មាន​ការប្រែប្រួល​នូវ​គុណភាព កម្រិត និង​កំពស់​នៃ​សំលេង​បាន​កើតមានឡើង​វា​ជា​ពេល​ដែល​គួរតែ​ការព្យាបាល​ដោយ​ខ្លួនឯង​សំរាប់​សំលេង​ស្អកៗ​នេះ ដែល​ការផ្ដល់​យោបល់​ក្នុង​ការព្យាបាល​អាចមាន​ដូចខាងក្រោម​នេះ​៖

  1. កំដៅៈ  ផ្សើម​ជាលិកា​បំពង់ក​ដែល​រលាក​ដោយ​កន្សែង​លើ​ស្មា ហើយ​ដាក់​ទឹក​ក្តៅ​ក្នុងចាន​មួយនៅ​ពី​មុខ​អ្នក​។ ស្រូប​យក​ចំហាយ​នៃ​ទឹក​ក្តៅ​ដោយ​ដកដង្ហើម​ជ្រៅៗ​។​
  2. ញ៉ាំ​សារធាតុ​រាវៈ រក្សា​អោយ​បំពង់​សំលេង​របស់​អ្នក​មាន​សំណើម​ដោយ​ការ​ញ៉ាំរ​ធាតុ​រាវ​។ ជ្រើស​យក​សារធាតុ​រាវ​ដែល​ក្តៅៗ​។ រក្សា​ជាលិកា​ដែល​ខូចខាត​បាន​ក្តៅ ហើយ​មាន​សំណើម​អាចជួយ​កាត់បន្ថយ​ការ​រលាក និង​បន្ថយ​អា​ការៈមិន​ស្រួល​ផ្នែក​រាងកាយ​ដែល​មកពី​សំលេង ដែល​ស្អក​។ មាន​ជម្រើស​ពីរ​ដែល​អាច​ជួយ​អ្នក​បាន​គឺ​តែ​ខ្ញី​លាយ​ជាមួយ​នឹង​ទឹកឃ្មុំ ឬ​ក៏​ទឹក​ក្តៅ​លាយ​ជាមួយ​នឹង​ក្រូចឆ្មា​។​
  3. ស៊ុប​ក្តៅៗ ញ៉ាំ​ស៊ុប​ក្តៅៗ​មួយ​ចាន​អាច​ជួយ​បន្ថយ​អា​ការៈស្អក​នេះ​បាន​។ មី​ស៊ុប​សាច់​មាន់​វា មិន​ត្រឹមតែ​បន្ថយ​ស្អក បំពង់​ក​ដែល​រលាក​ទេ​ប៉ុន្តែ​វា​ក៏​អាច​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​ថែមទៀត​ផង​។​
  4. សំរាកៈ វា​គឺជា​គំនិត​ដ៏​ល្អ​មួយ​ក្នុង​ការទុកអោយ​បំពង់ករ​របស់​អ្នក​បាន​សំរាក​។ នេះ​មានន័យ​ថា កំណត់​ការសន្ទនា​របស់​អ្នក មិន​លើក​ទូរស័ព្ទ និង​សូម្បីតែ​ខ្សឹប​។ វា​ជា​ការសំខាន់​ដើម្បី​ផ្តល់​ពេល​អោយ​ខ្លួនឯង​ដើម្បី​បាន​ជាសះស្បើយ​។​
  5. លាយ​ទឹកឃ្មុំ​ជាមួយនឹង​ក្រូចឆ្មាៈ លក្ខណៈសម្បត្តិ​ក្នុង​ការបន្ធូរបន្ថយ​អាការៈ​នៃ​ទឹកឃ្មុំ និង​ក្រូចឆ្មា​អាច​ជួយ​ដល់​ការ​មាន​សំលេង​ស្អក​បាន​។ លាយ​វា​បញ្ចូល​គ្នា ហើយ​លេប​វា​ចូល​យឺតៗ​។​
  6. ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​អាស៊ីត​ទាបៈ នៅពេល​ដែល​អ្នក​មាន​សំលេង​ស្អក​វា​អាច​បង្ក​អោយ​មាន​ការ​ច្រាល់​អាស៊ីត​ពី​ក្រពះ​ដូច្នេះ​សូម​ញ៉ាំ​អាហារ​ទាំងឡាយណា​ដែល​មិនសូវ​សំបូរ​សារធាតុ​អាស៊ី​ត​។​
  7. លើក​ក​អោយ​ខ្ពស់​បន្តិចៈ ប្រសិនបើ​អ្នក​មាន​សំលេង​ស្អក​ដោយសារតែ​ការ​ច្រាល់​អាស៊ីត​ក្រពះ សូម​គេ​ងក​ល់ក​អោយបាន​ខ្ពស់​បន្តិច​នៅពេល​យប់​។​
  8. សូម​នៅ​អោយ​ឆ្ងាយ​ពី​អ្នក​ដែល​ជក់បារីៈ ផ្សែង​បារី​ដែល​បានមកពី​ផលិតផល​ថ្នាំជក់​អាច​ធ្វើអោយ​សំលេង​ស្អក​កាន់តែ​អាក្រក់​។​
  9. ចៀសវាង​សារធាតុ​កាហ្វេ​អ៊ី​ន និង​ស្រាៈ សូម​ជៀសវាង​ការ​ញ៉ាំ​កាហ្វេ និង​គ្រឿង​ស្រវឹង​ព្រោះ​វា​អាច​ធ្វើអោយ​ស្ងួត​បំពង់ក និង​បង្ក​អោយ​ស្អក​បាន​។​
  10. ញ៉ាំ​តែ​ជាមួយ​ទឹកឃ្មុំៈ ញ៉ាំ​តែ​ទឹកឃ្មុំ​អាចធ្វើអោយ​មិន​មាន​សំលេង​ស្អក​បាន​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង