​គេ​បាន​ជឿជាក់ថា ផ្លែ​បឺ​កំពុងតែ​ធ្វើអោយ​មាន​ភាព​ស្រួលបួល​ដល់​ពោះវៀន និង​ជំនួយ​ដល់​ការរំលាយ​អាហារ​ផងដែរ​។ ចំពោះ​មូលហេតុ​ដែលនាំអោយ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​ល្អ​នេះ​ដោយសារ​តែ​ផ្លែ​បឺ​ផ្ទុក​ទៅដោយ​ជាតិ​សរសៃ​ទាំង​រលាយ និង​មិន​រលាយ​។

ជាតិ​សរសៃ​ទាំង​ពីរ​ប្រភេទ​នេះ​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​អាច​ធ្វើអោយ​លាមក​ធូរ និង​ជួយ​អោយ​ការធ្វើ​ចលនា​របស់​អាហារ​ក្នុង​ពោះវៀន​ដើរ​បាន​យ៉ាង​រលូន​។ លើសពីនេះទៅទៀត វា​ទៅ​ភ្ញោ​ច​អោយរ​ស​ក្រពះ និង​រំលាយ​អាហារ​ធ្វើការ ដូច្នេះ​ការ​បឺត​ស្រូប​ជីវជាតិ​នឹង​កើតមាន​កាន់តែ​មាន​ប្រសិទ្ធភាព និង​លឿន​។ មួយវិញទៀត ផ្លែ​បឺ​នឹង​ទៅ​បន្ថយ​រោគសញ្ញា​ជំងឺ​ទាក់ទង​នឹង​ពោះវៀន​ដែរ​ដូច​ជា​ការ​ទល់លាមក និង​រាគ​ជាដើម​។ ចំនួន​ដ៏​ច្រើន​របស់​ជាតិ​សរសៃ​ដែលមាន​ក្នុង​ផ្លែ​បឺ (​ស្មើនឹង ៤០​ភាគរយ​នៃ​តម្រូវការ​ប្រចាំថ្ងៃ​) នឹង​ជួយ​អោយ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខភាព​ល្អ​។​

​ផ្លែ​បឺ​មាន​សារៈប្រយោជន៍​ខ្លាំងណាស់​ក្នុង​ការកាត់បន្ថយ​ការខូចខាត​របស់​ថ្លើម​។ វា​មាន​សារធាតុ​សរី​រាង​ជាច្រើន​ដែល​ជួយ​ពង្រឹង​ដល់​សុខភាព​ថ្លើម​។ ការ​ខូច​ថ្លើម​ច្រើនតែ​បណ្តាលមកពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ C​។ តាម​ការស្រាវជ្រាវ​នា​ពេល​ថ្មីៗ​នេះ​បាន​រកឃើញថា ផ្លែ​បឺ​ប្រហែល​ជា​ដើរតួនាទីដ៏​សំខាន់​មួយ​ក្នុង​ការការពារ​ថ្លើម​ពី​ជំងឺ​ជាច្រើន​ប្រភេទ​របស់​ថ្លើម​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង