ខណៈពេលដែលត្រីមួយចំនួនគឺជាអាហារដែលផ្តល់នូវសុខភាពល្អ, ប្រភេទត្រីដទៃទៀតជាច្រើនមានជាតិបារតនៅក្នុងនោះ។ ដោយសារតែការប៉ះពាល់ទៅនឹងបារតអាចប៉ះពាល់ដល់ការវិវត្តនៃទារក, ម្តាយគួរតែប្រយ័ត្នអំពីបរិមាណត្រីដែលអ្នកញ៉ាំ។

រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (U.S. Food and Drug Administration) បានណែនាំពីការបម្រុងប្រយ័ត្នចំពោះស្ត្រីមានផ្ទៃពោះដែលញ៉ាំត្រីៈ
- ចៀសវាងត្រីដែលទំនោរជាមានជាតិបារតខ្ពស់
- ញ៉ាំកុំអោយលើសពី៣៤០ក្រាមនៃត្រីដែលមានជាតិបារតតិច
- មុននឹងញ៉ាំ, សូមរកអ្នកផ្តល់ដំបូន្មានជាមុនសិន
- ប្រសិនបើអ្នកមិនអាចរកព័ត៌មានបានអំពីសុវត្ថិភាពនៃការញ៉ាំត្រីបានទេនោះ, សូមកុំអោយញ៉ាំលើសពី១៧០ក្រាមក្នុងមួយសប្តាហ៍អោយសោះ៕