Join with Health.com.kh on Telegram

​ដោយ​ផ្អែក​លើ​គ្រូពេទ្យ​ឯកទេស​ភ្នែក (optometrist) ស្រវាំងភ្នែក​គឺជា​លក្ខខណ្ឌ​មួយ​ដែល​កើត ឡើង​នៅ​ពេល​ដែល​ភ្នែក​របស់​អ្នក​បាន​បាត់បង់​ភាពច្បាស់​នៃ​ចក្ខុវិញ្ញាណ ហើយ​សាច់ដុំ​ភ្នែក​របស់​អ្នក​មាន​ភាព​តឹង​រ៉ាំរ៉ៃ​។ នៅ​ដំណាក់កាល​នេះ​អ្នក​នឹងមាន​អារម្មណ៍​ថា​រលាក​នៅលើ​ភ្នែក​ទាំង​ពីរ​ឈឺក្បាល​ជាខ្លាំង និងរ​មាស់​។ នៅទីនេះ​ក៏​មាន​វិធី​ធម្មជាតិ និង​សាមញ្ញ​ដែល​អ្នក​អាច ប្រើ​ដើម្បី​អោយ​ចក្ខុវិញ្ញាណ​បាន​ច្បាស់​មកវិញ​។

វិធី​ទាំងនោះ​មានដូចជា​៖
 

នៅពេល​ដែល​អ្នកធ្វើការ​ជាមួយ​កុំព្យូទ័​រយៈពេល​យូរ​

  • ចំនាយ​៥​នាទី​សម្រាក​ភ្នែក​បន្ទាប់​ពី​សម្លឹង​កុំព្យូទ័រ​១​ម៉ោង​។ សូម​ព្យាយាម​ដើម្បី​ផ្លាស់ប្តូរ ការ​ផ្តោតអារម្មណ៍​របស់​អ្នក​នៅលើ​វត្ថុ​ផ្សេងទៀត​នៅ​ក្នុង​ចម្ងាយ​ផ្សេងគ្នា​។​
  • សូម​ប្រាកដ​ថា​អ្នក​កំពុង​ធ្វើការ​នៅ​ក្នុង​កន្លែង​មាន​ពន្លឺ​បាន​ត្រឹមត្រូវ​។​
  • ធ្វើការ​ជាមួយ​ម៉ូនីទ័​រ​LCD ជំនួស​អោយ​អេក្រង់​CRT​។​
  • លៃ​តម្រូវ​ទីតាំង​នៃ​ម៉ូនីទ័រ​របស់​អ្នក​និង​កៅអី​របស់​អ្នក​ដើម្បី​ទទួលបាន​ទីតាំង​សម្រាក និង​ជៀសវាង​ភ្នែក និង​រាងកាយ​អស់កម្លាំង​ខ្លាំងពេច​។​

នៅពេល​ដែល​អ្នក​នៅ​ឯ​ផ្ទះ​

  • ជៀសវាង​មើល​ទូរទស្សន៍​យូរ​ពេក​ដោយ​គ្មាន​ការ​សំរាក​ភ្នែក​សោះ​។​
  • មាន​ពេល​សម្រាប់​គេង​ដែល​អាច​ជួយ​កាត់បន្ថយ​ការ​ប្រឹង​នៃ​ភ្នែក​របស់​អ្នក​។​

ធ្វើ​លំ​ហាត់ប្រាណ​ភ្នែក​សាមញ្ញ​មួយ​ចំនួន​នៅពេល និង​កន្លែង​ដែល​អ្នក​អាចធ្វើ​បាន​។​

  • ត្រដុស​ដៃ​របស់​អ្នក​អោយ​ក្តៅ ហើយ​បន្ទាប់មក​ដាក់​បាតដៃ​របស់​អ្នក​នៅ​លើ​ភ្នែក របស់​អ្នក​។ មាន​អារម្មណ៍​ថា​ក្ដៅ និង​ទទួល​បាន​ការ​សម្រាក​ដើម្បី​បន្ធូរ​ភាព​តានតឹង ទាំងអស់​។​
  • បង្វិល​គ្រាប់ភ្នែក​របស់​អ្នក​ឡើងលើ និង​ចុះក្រោម ជា​រាង​រង្វង់​រយៈពេល​ប្រាំ​នាទី បី​ទៅ​ប្រាំ​ដង​ក្នុង​មួយ​ថ្ងៃ​។​
  • ព្រិច​ភ្នែក​អោយបាន​ញឹកញាប់​ដើម្បី​រក្សា​ភ្នែក​របស់​អ្នក​អោយ​មាន​សំណើម​។ ការ​ព្រិច ក៏​នឹង​ជួយ​ផ្តោតលើ​អ្វី​មួយ​បាន​ប្រសើរ​ជាង​មុន​ផងដែរ​៕