យើងទាំងអស់គ្នាសុទ្ធតែចូលចិត្តប្រើកាយវិការថើបគ្នាក្នុងពេលដែលមនុស្សពីរនាក់នោះស្រឡាញ់គ្នា តើហេតុអ្វីបានជាយើងធ្វើបែបនេះ? វិទ្យាសាស្ត្រនៃការថើបគ្នានៅតែស្ថិតក្នុងជំហានដំបូងនៅឡើយទេ។

អ្នកវិទ្យាសាស្ត្រមិនបានប្រាកដច្បាស់ថាហេតុអ្វីបានជាយើងថើបគ្នាដែរ។ រឿងនេះប្រហែលក្លាយទៅជាផ្នែកមួយណាហើយព្រោះវាមិនទាន់នឹងបានសម្រេចអំពីនិយមន័យនៃការថើបគ្នានោះជាអ្វីនៅឡើយផង។ អ្វីផ្សេងទៀតគឺថា អ្នកមិនបានដឹងថាអ្នកឯកទេសកំពុងតែស្វែងយល់ទៅលើការថើបគ្នាទៅតាមទំនៀមទម្លាប់នៅលើពិភពលោកបាន ព្រោះអ្នកស្រាវជ្រាវត្រូវការធ្វើវាអោយបានច្បាស់បើសជាពួកគេចង់ទទួលបានទិន្នន័យវាហើយនោះ។ ហេតុអ្វីបានជាមានការវិភាគតិចតួចម្លេះ? ប្រហែលជាការថើបគ្នាហាក់បីដូចជារឿងមួយដែលគេធ្វើជាញឹកញាប់ ព្រមទាំងមានឥទ្ធិពលជះមកវិញតិចតួចហើយមើលទៅ។
ឬវាអាចជាប្រធានបទមួយដែលត្រូវបានគេចៀសវាងយ៉ាងខ្លាំងក្លាយដោយស្ថិតក្រោមការផ្តល់ជាការមើលឃើញនូវការលំបាក់នៃការយល់ដឹងថាការថើបនោះមានន័យអ្វីអោយប្រាកដ។
ដោយសារតែការថើបផ្តល់អោយមនុស្សពីរនាក់នៅជាមួយគ្នាដើម្បីផ្លាស់ប្តូរនូវព័ត៌មានទាក់ទងនឹងញាណតាមរយៈការភ្លក់រសជាតិ, ក្លិន, ការស្ទាប់ប៉ះ និងសារគីមីដែលមានលក្ខណៈស្ងៀមស្ងាតដែលគេហៅថា Pheromones (សញ្ញានៃការបញ្ជូនដំណក់ទឹកតូចៗតាមខ្យល់អាកាសដែលគ្មានក្លិន) ហើយវាក៏មានឥទ្ធិពលយ៉ាងខ្លាំងក្លាក្នុងការផ្តល់ជាសញ្ញាច្បាស់ៗគ្រប់ប្រភេទដល់មនុស្សម្នាក់ទៀតដែរ។ ដូច្នេះទោះបីជាពេលចិត្តរបស់យើងមិនបានសម្គាល់ដឹងវាក៏ដោយ ក៏សកម្មភាពនេះអាចបង្ហាញជាគន្លឹះអំពីកម្រិតនៃការប្តេជ្ញាចិត្តរបស់ដៃគូ និងភាពសមរម្យខាងហ្សែនរបស់គេក្នុងការបង្កើតកូនទៀតផង៕