​ផ្លែ​មង្ឃុត​ជួយ​ថែរក្សា​ស្បែក​អោយមាន​សុខភាព​ល្អ​។ សារធាតុ​ប្រឆាំងនឹង​ការ​រលាក​, សម្លាប់​បាក់តេរី​, សម្លាប់​មេរោគ​ផ្សិត​, ប្រឆាំ​នឹង​អាឡែ​ហ្ស៊ី និង​អង់​ទី​អុកស៊ី​ដង់​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ជាច្រើន​ដូចជា ការ​រលាក​ស្បែក​, ស្បែក​ដែល​ចាស់​ទៅ​តាម​អាយុ​, ជំងឺ​ស្បែក Eczema, អាឡែ​ហ្ស៊ី និង​ការបង្ក​រោគ​ដោយ​បាក់តេរី​។ ការស្រាវជ្រាវ​បាន​ធ្វើ​ការសិក្សា​លើ​អត្ថប្រយោជន៍​របស់​ផ្លែ​មង្ឃុត​ទៅលើ​ស្បែក​បានអោយដឹងថា ផ្លែឈើ​មួយ​ប្រភេទ​នេះ​មាន​សមាសធាតុ​ប្រឆាំងនឹង​ជំងឺមហារីក​ស្បែក​យ៉ាង​ខ្លាំងក្លា​។​

​លើសពីនេះទៅទៀត ផ្លែ​មង្ឃុត​សម្បូរ​ទៅដោយ​ជីវជាតិ​, ជាតិ​រ៉ែ​, វីតាមីន និង​សារធាតុ Xanthone ជាច្រើន​ដែល​អាច​ជួយ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​បាន​។ ជីវជាតិ​ទាំងនេះ​ជួយ​ការពារ​រាងកាយ​ពី​ជំងឺ​ដែល​ធ្វើ​អោយ​ខ្សោយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង