​អ្នក​អាច​មាន​ការឈឺ​ក្បាល​ខ្ទោកៗ ចង់​ក្អួត វិលមុខ ចាញ់​ពន្លឺ និង​សំឡេង ឈឺ​សាច់ដុំ និង ឆេវឆាវ​ដែល​មកពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ដ៏​លើសលុប​។ តើ​ធ្វើ​ដូចម្តេច​ទើប​ឆាប់​ស្វាង​? បើ​ទោះបីជា​យើង​មិន​ចង់​គិតថា​វា​ជា​បែប​នេះ​ជាពិសេស​នៅពេល​ដែល​យើង​កំពុង​មាន​ដូចជា​ពេលវេលា​មួយ​ដ៏​ល្អ គ្រឿង​ស្រវឹង​គឺ​ពិតជា​គ្រឿងញៀន​មួយ​។

វា​អាច​បន្ថយ​ការធ្លាក់​ទឹកចិត្ត ហើយ​នៅពេល​ដែល​គេ​ប្រើប្រាស​លើស​វា​ចូលក្នុង​រាងកាយ​របស់​អ្នក​វា​ជា​សារធាតុពុល​។ រាងកាយ​របស់​អ្នក​មាន​ប្រតិកម្ម​ដូចគ្នា​ទៅ​នឹង​ការប្រើប្រាស់​ថ្នាំ​លើស​ចំនួន​ដែរ​។ វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ប​ងា្ករ​ការ​ស្រវឹង​គឺ​ញ៉ាំ​ស្រា​ក្នុង​កម្រិត​មធ្យម ឬ​តម​មិន​ប្រើ​គ្រឿង​ស្រវឹង​តែ​ម្តង​។ ប៉ុន្តែ​ការ បង្គ្រប់​ជាតិ​ទឹក និង​ថែទាំ​បាន​ល្អ​នៅ​ពេល​អ្នក​កំពុង​ញ៉ាំ​ស្រា​អាច​ជួយ​កម្រិត​ភាពស្រវឹង​របស់​អ្នក ។

ខាងក្រោម​នេះ​ជា​វិធី​មួយចំនួន​ដែល​អាច​ជួយ​អ្នក​ក្នុង​ការបន្ថយ​នូវ​អាការៈ​ស្រវឹងស្រា​៖

  1. ​ញ៉ាំ​ចេកៈ ចេក​គឺ​ជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​អ្នក​! ខណៈពេល​ដែល​អ្នក​ស្រវឹង និង​កំពុងតែ មានការ​នោម​ច្រើន​ដែល​ជា​ហេតុ​ធ្វើអោយ​បាត់បង់​ជាតិ​ប៉ូ​តា​ស្យូម​ពី​រាងកាយ​ច្រើន​តាម ទឹកនោម​។ បរិភោគ​ចេក​ដែល​ពោរពេញ​ទៅ​ដោយ​សារធាតុ​ប៉ូ​តា​ស្យូម​នឹង​ធ្វើអោយ​អ្នកបាត​វិលមុខ​។ អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ញ៉ាំ​ចេក​។​
  2. ​ញ៉ាំ​ខ្ញីៈ ខ្ញី​ត្រូវបាន​គេ​ប្រើ​ជា​យូរណាស់​មកហើយ​ដើម្បី​ព្យាបាល​ការ​ចង្អោរ និង​ពុលរលក ។ ហើយ​ចាប់តាំងពី​ការ​ស្រវឹង​មាន​សភាព​ដូច​ទៅ​នឹង​ការ​ពុលរលក​នេះ​មិន​មាន​អ្វី​គួរ អោយ​ឆ្ងល់​នោះទេ​ដែល​គេ​យក​វា​មក​ប្រើ​ក្នុងពេល​ស្រវឹង​។​ប្រសិនបើ​អ្នក​ពិតជា​ស្រវឹង​មែន​វិធី​ដ៏​ល្អ​បំផុត​គឺ​ផឹកទឹក​ខ្ញី​( មិន​តម្រូវ​អោយ​មាន​ការរៀប​ចំ​អ្វី​នោះទេ )​។ ប្រសិនបើ អ្នក​នៅ​តែ​អាច​ធ្វើ​វា​បាន​ត្រឹម​១០​នាទី​សូម​ឆុងតែ​ខ្ញី​មួយ​កែវ​។ កាត់​ខ្ញី​ពី​១០​ទៅ​១២​ចំណិត ខ្ញី​ស្រស់​លាយ​ជាមួយ​ទឹក​៤​ពែ​ង​។ រំងាស់​រយៈពេល​១០​នាទី​។ ច្រោះ ហើយ​បន្ថែម​ទឹក ក្រូច ឬ​ទឹក​ក្រូចឆ្មា​មួយ​ចំហៀង និង​ទឹកឃ្មុំ​កន្លះ​ពែង​។
  3. ​ញ៉ាំ​អាហារៈ ម្ហូបអាហារ​គឺ​ប្រហែលជា​រឿង​ចុងក្រោយ​ដែល​អ្នក​គិត​នៅ​ខណៈពេល​ងើប ពី​ស្រវឹង ប៉ុន្តែ​អ្នកត្រូវកា​រញ៉ាំ​អ្វីមួយ​សំរាប់​ទ្រទ្រង់​ថាមពល​។ នៅតែ​ញ៉ាំ​ស​សារធាតុ​រាវៗ​រហូតដល់​អ្នក​អាច​ញ៉ាំ​អ្វីដែល​រឹង​បាន​។ បន្ទាប់​មក​ចាប់ផ្តើម​ញ៉ាំ​អាហារ​ដែល​ងាយ​រំ លាយ​ដូចជា​នំ​បុ័ង​អាំង​ធម្មតា បាយ ឬ​ស៊ុប​។​
  4. ​ស្អំ​ទឹកកកៈ ដាក់​ទឹកកក​ស្អំ​នៅលើ​ក្បាល​ដែល​ឈឺ​។ ដាក់​កំទេច​ទឹកកក​នៅក្នុង​ថង់​ប្លា ស្ទិច​រុំ​នៅក្នុង​កន្សែង​ស្ងួត​ហើយ​ស្អំ​នៅ​កន្លែង​ដែល​មាន​ការឈឺចាប់​។ ឬ​គ្រាន់តែ​ត្រាំ កន្សែង​នៅក្នុង​ទឹកកក​ហើយ​ដាក់​វា​នៅ​លើ​ថ្ងាស់​ហើយ​សំរាក​។​
  5. ​ញ៉ាំ​ទឹក​ផ្លែឈើៈ ទឹក​ផ្លែឈើ​ជាពិសេស​ទឹកក្រូច​ច្របាច់​ស្រស់ នឹង​ជួយ​បង្កើន​កម្រិត ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក និង​ជួយ​បង្ក​ភាពងាយស្រួល​នៃ​រោគ​សញ្ញា​នៃ​ការ​ស្រវឹង របស់​អ្នក​។ ទោះជា​យ៉ាងណា​បើ​មាន​ការ​ឈឺក្រពះ រំលង​ទឹក​ផ្លែ​ឈើ​ដែល​មាន​ជាតិ អាស៊ីត​ដូចជា​ទឹកក្រូច ទឹក​ផ្លែ​ប៉ោម​ជាដើម​។​
  6. ​ញ៉ាំ​ទឹកៈ ក្រោយ​ពី​ស្រវឹង ញ៉ាំ​ទឹក​គឺជា​ការព្យាបាល​ដ៏​ល្អ​បំផុត​សំ​រាប់ការ​ស្រវឹង​។ ការខ្វះ ជាតិ​ទឹក​អាច​បណ្តាលអោយ​មាន​ភាព​មិន​ស្រួល​ដែល​ជាប់ទាក់ទង​ជា​ទៅ​នឹង​ការ​ស្រវឹង​។ សូម​ញ៉ាំ​ទឹក​ធម្មតា ឬ​ទឹក​ដែល​មាន​ហ្គាស​។ សូម​ញ៉ាំ​អោយបាន​ច្រើន​ជាង​ប្រាំបី​កែវ ក្នុង​មួយ​ថ្ងៃ​ខណៈពេល​ដែល​ស្វាង​ពី​ស្រវឹង​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង