ខាងក្រោមនេះHealth.com.kh នឹងបង្ហាញអ្នកពីរឿង១០ដែលអ្នកមិនគួរធ្វើក្រោយពេលដែលរៀបការរួច។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកមិនគួរមិនបោសសម្អាតផ្ទះឡើយ ព្រោះក្រោយពេលដែលស្វាមីអ្នកត្រឡប់ពីកន្លែងការងារ នឹងគ្មានកន្លែងឲ្យគេសម្រាក។ ជាហេតុដែលធ្វើឲ្យគេមិនពេញចិត្តនឹងអ្នកឡើយ។
  2. ក្រោយពេលដែលអ្នករៀបការរួច អ្នកគួរតែបន្តតុបតែងខ្លួន ដោយមិនគួរព្រោះតែកូន ហើយមិនតុបតែងឡើយ ព្រោះអាចធ្វើឲ្យប្តីអ្នកប្រែចិត្តយ៉ាងងាយ។
  3. អ្នកមិនគួរតែងតែរអ៊ូរទាំរាល់ថ្ងៃពីរឿងកូនទេ ព្រោះគេមានការងារច្រើនត្រូវធ្វើ។ បើអ្នកតែងតែរអ៊ូជិតត្រចៀកគេ អាចធ្វើឲ្យគេអុញខ្លាំងណាស់។
  4. អ្នកមិនគូរក្តាប់លុយជាប់ពេកទេ ដោយមិនឲ្យស្វាមីចាយសោះ ព្រោះចង់សន្សំប្រាក់។ នៅពេលដែលអ្នកធ្វើបែបនេះ នឹងអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់គេជាខ្លាំង ដោយធ្វើឲ្យគេចាប់ផ្តើមប្រែចិត្តពីអ្នក។
  5. អ្នកមិនគួរមិនបារម្ភពីស្វាមីអ្នកទេក្រោយពេលដែលមានកូនរួច ព្រោះអាចធ្វើឲ្យគេមិនពេញចិត្តឡើយ ថែមទាំងអាចអន់ចិត្តខ្លាំងទៀតផង។ ជាហេតុដែលធ្វើឲ្យគេទៅរកស្រីផ្សេង ដើម្បីមកកំដរគេវិញ។
  6. អ្នកមិនគួរតែងតែធ្វើមុខមិនរីកនោះទេ ព្រោះអាចធ្វើឲ្យស្វាមីអ្នកធុញ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់ហុងស៊ុយក្នុងគ្រួសារអ្នកផងដែរ។
  7. អ្នកមិនគួរខ្ជិលចម្អិនម្ហូប ដោយទិញក្រៅញ៉ាំរហូតទេ ព្រោះអាចធ្វើឲ្យមនោសញ្ចេតនាអ្នកបែកបាក់បាន។ ដូចនេះ មិនថាយ៉ាងណាទេ អ្នកគួរតែដាំបាយញ៉ាំជានិច្ច ទើបអាចការពារគ្រួសារ និងសុខភាពបានល្អ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង