ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
បុគ្គលដែលកើតក្នុងឆ្នាំជូត ចាប់ពីខែ៧ទៅ លាភនឹងឡើងខ្ពស់លឿនណាស់។ ជាពិសេស មិនថាអ្នកធ្វើផ្នែកណាទេគឺរីកចម្រើនទាំងអស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចកើបបានទ្រព្យដែលនឹកស្មានមិនដល់ឡើយ។
ឆ្នាំមមែ
អ្នកដែលកើតក្នុងឆ្នាំមមែ ក្នុងខែក្រោយនឹងមានផ្កាយសំណាងតាមថែរក្សា ដោយធ្វើឲ្យអ្នកអាចទទួលបានប្រាក់ចំណេញខ្ពស់។ ជាពិសេស អ្នកដែលជាបុគ្គលិកក្រុមហ៊ុន អាចឡើងឋានៈដោយមិនដឹងខ្លួនផងដែរ។
ឆ្នាំកុរ
មនុស្សដែលកើតក្នុងឆ្នាំកុរ ចូលដល់ខែ៧ ការងារនឹងមិនស្ទះដូចពីមុនឡើយ។ ជាពិសេស អ្នកក៏អាចទទួលបានទ្រព្យធំមិនដឹងខ្លួនផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមិនចាំបាច់ទៅជំពាក់នរណាទៀតទេ៕