ផ្លែម្នាស់គឺជាផ្លែឈើមួយប្រភេទដែលមើលទៅគួរអោយអស់សំណើច តែមានប្រយោជន៍យ៉ាង ខ្លាំងដល់ សុខភាព មនុស្ស ហើយប្រយោជន៍របស់វាមានដូចជា ពង្រឹងដល់សុខភាពផ្លូវដង្ហើម, ព្យាបាលការក្អក់ និងផ្តាសាយ, សម្រួលដល់ការរំលាយអាហារ, ជួយសម្រកទម្ងន់, ធ្វើអោយឆ្អឹងរឹងមាំ, ពង្រឹងសុខភាពមាត់ធ្មេញ, បង្កើន សុខភាពភ្នែក, បន្ថយការរលាក, បង្ការជំងឺមហារីក, បង្កើនសុខភាពបេះដូង, ប្រឆាំងនឹងការបង្ករោគ និងប៉ារ៉ាសិត ជាដើម។

ការប្រើប្រាស់ដ៏ចំបងបំផុតរបស់ផ្លែម្នាស់ចំពោះសុខភាពនោះគឺទាក់ទងនឹងសមត្ថភាពក្នុងការបន្ថយការរលាករបស់វាទៅលើសន្លាក់ និងសាច់ដុំ ជាពិសេសអ្នកដែលមានអាការៈរលាកសាច់ដុំ។ ផ្លែម្នាស់ផ្ទុកទៅដោយសារធាតុ ដ៏កម្រតមួយគឺអង់ស៊ីម Proteolytic ដែលគេស្គាល់ថាជាសារធាតុ Bromelain ដែលមាន ការទាក់ទងគ្នាជាមួយនឹងការបំបែកប្រូតេអ៊ីនកំផ្លេច ប៉ុន្តែវាក៏មានឥទ្ធិពលប្រឆាំងនឹងការលាក់ខ្លាំងក្លាដែរ ហើយ ក៏មានទំនាក់ទំនងបែបវិជ្ចមានជាមួយនឹងការបន្ថយរោគសញ្ញានៃការរលាកសន្លាក់លើប្រធានបទធ្វើតេស្តជាច្រើនទៀត៕