​បុរសៗ​ត្រូវតែ​មាន​ការយល់ដឹង​មួយ​អំពី​ការរំពឹង​របស់​ស្ត្រី​នៅពេល​ជួប​គ្នា​ជាមួយ​អ្នក​។ វា​មិនមែន​ជា​ការវាយតម្លៃ​ទៅលើ​អាកប្បកិរិយា និង​ប្រតិកម្ម​របស់​មនុស្ស​ស្រី​នោះ​ទេ តែ​ជា​ការចងចាំ​នូវ​គោលការណ៍​បែប​មូលដ្ឋាន​នៃ​ការ​ណាត់​ជួប​គ្នា​ជាមួយ​មនុស្ស​ស្រី​។

​ការ​ណាត់​ជួប​គ្នា​ច្រើន​តែ​មាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន​ជាង​ធាតុពិត​។ ជំនឿន​ទូទៅ​មួយ​អំពី​ការ​ណាត់​ជួប​គ្នា​នោះ​គឺថា ការ​ណាត់​ជួប​គ្នា​ជា​លើក​ដំបូង​គឺ​មាន​ភាព​អៀនខ្មាស់​, លើក​ទី​ពីរ​គឺ​មាន​សង្ឃឹម ហើយ​ពេល​ណាត់​ជួប​គ្នា​នៅពេល​ក្រោយៗ​ទៀត​គឺជា​ពេលវេលា​ដែល​ពួកគេ​ទាំង​ពីរ​នេះ​បាន​ស្គាល់គ្នា​ទៅវិញទៅមក​រួចទៅហើយ​។ ស្ថិត​ក្នុង​ដំណើរការ​មួយ​នេះ មនុស្ស​ប្រុស​តែងតែ​សាង​កំហុស​ជា​ច្រើន​ទៅវិញ​។ ដូច្នេះ​ដើម្បី​កុំអោយ​មាន​កំហុស​ក្នុងពេល​ណាត់​ជួប​គ្នា​តើ​បុរស​គួរ​ធ្វើ​អ្វី​ខ្លះ​ទៅ​?

​គោរព​ពេលវេលា​

​វា​គឺជា​គំនិត​មួយ​អាក្រក់​ណាស់​ក្នុងការ​ធ្វើ​អោយ​ការ​ណាត់​ជួប​របស់​អ្នក​ក្លាយទៅជា​ការ​រងចាំ​ទៅវិញ ហើយ​វា​ក៏​នឹង​ធ្វើអោយ​នាង​អស់​សង្ឃឹម​កាន់តែខ្លាំង​ដែរ​។ រឿងនេះ​នឹង​ធ្វើអោយ​នាង​មាន​ចំណាប់​អារម្មណ៍​ដ៏​អាក្រក់​មួយ​ចំពោះ​អ្នក​។ ប៉ុន្តែ​ការ​ដែល​ទៅ​យក​នាង​តែ​ម្តងនោះ​គឺជា​ឥរិយាបថ​ដ៏​ល្អ​បំផុត​សម្រាប់​ការចាប់ផ្តើម​ណាត់​ជួប​គ្នា​។

​រក្សា​ការគោរព​

មនុស្ស​ស្រី​ច្រើន​តែ​មាន​មោទនៈភាព​ក្នុង​ការ​ដែល​មាន​មនុស្ស​ម្នាក់​តែងតែ​រក្សា​ការគោរព​ចំពោះ​នាង​។ ការ​ធ្វើ​ខ្លួន​អោយ​សុភាព​ជាមួយ​នាង​គឺជា​ក្បួនច្បាប់​មួយចំនួន​ដែល​នាំអោយ​ទទួលបាន​ទំនាក់ទំនង​ស្នេហា​ដ៏​ល្អ​មួយ​។ ឥរិយាបថ​សុភាពរៀបសារ​ដូចជា ការ​បើ​ទ្វារ​អោយ​នាង​, ការ​ទាញ​កៅអី​អោយ​អង្គុយ​, ការនិយាយ​សរសើ​សុទ្ធតែជា​រឿង​ល្អ​ទាំងអស់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ សកម្មភាព​បែប​បន្លំ​នឹង​មិន​មាន​ផល​ល្អ​ចំពោះ​អ្នក​ឡើយ​។ ក្រោយពី​ជូន​នាង​ទៅ​ផ្ទះ​ហើយ ចូរ​ទូរស័ព្ទ​សួរ​នាង​ផ្អ​ដើម្បី​អាច​អោយ​នាង​មាន​អារម្មណ៍​ពិសេស​។

​ចៀសវាង​ការ​អួត​
​កំហុស​ដែល​មនុស្ស​ប្រុស​តែងតែ​បណ្តោយ​អោយ​កើតមាន​ជា​ញឹកញាប់​បំផុត​ក្នុងពេល​ណាត់​ជួប​មនុស្ស​ស្រី​នោះ​គឺ​ការ​អួតខ្លួន និង​ទុកចិត្ត​លើ​ខ្លួនឯង​ជ្រុល​ពេក​។ ទង្វើរ​បែប​នេះ​ត្រូវបាន​គេ​ចាត់ទុកថា នឹង​ធ្វើអោយ​គេ​បរាជ័យ​ដ៏​ធំ​បំផុត​, មិន​អាច​ទទួលបាន​លទ្ធផ​លតាម​ការចង់បាន ព្រមទាំង​គ្មានអ្វី​ធ្វើអោយ​មនុស្ស​ស្រី​ចាប់អារម្មណ៍​ឡើយ​។

​ស្តាប់​នាង​និយាយ​
​គោលដៅ​ដ៏​ល្បីល្បាញ​មួយ​នៃ​ការ​ណាត់​ជួប​មនុស្ស​ស្រី​គឺជា​ការ​ធ្វើ​យ៉ាងណា​អោយ​អ្នក​បាន​ស្គាល់​នាង​។ ការ​ដែល​អោយ​ដៃគូ​ចាប់អារម្មណ៍​ក្នុងការ​និយាយ​គ្នា​នោះ ចូរ​យកចិត្តទុកដាក់​ស្តាប់​នាង​និយាយ​គ្រប់ពេល​។ លើសពីនេះទៅទៀត ការផ្តល់​នូវ​រឿង​កំប្លែង​ខ្លះ​ក៏​អាច​រឿង​សកម្មភាព​សប្បាយៗ​ដល់​ការជួប​គ្នា​របស់​អ្នក​ទាំង​ពីរ​ដែរ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង