ល្ហុងមានអត្ថប្រយោជន៍ច្រើនណាស់ចំពោះស្បែក ។ វាមិនត្រឹមតែជាផ្លែឈើដែលមានប្រយោជន៍ទេ ប៉ុន្តែអង់ស៊ីមដែលមានក្នុងផ្លែល្ហុងនោះនឹងអាចជួយជំនួយដល់ការរំលាយជាតិប្រូតេអ៊ីនក្នុងខ្លួនបានទៀតផង។ ល្ហុងដើរតួនាទីជាជាឱសថប្រឆាំងនឹងជំងឺលើសសម្ពាធឈាម។

វត្តមានរបស់ជាតិប៉ូតាស្យូមក្នុងផ្លែល្ហុងអាចជួយគ្រប់គ្រងសម្ពាធឈាម និងពង្រឹងដល់ភាពប្រុងប្រយ័ត្នខាងផ្លូវចិត្តទៀតផង។ វាជួយអោយរាងកាយកុំអោយមានជំងឺផ្តាសាយ និងការបង្ករោគមួយចំនួន។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺសុខភាពស្បែក និងសក់របស់យើងតែម្តង ដូច្នេះតើវាជួយដោយរបៀបណា?
- ល្ហុងគឺជាប្រភពដ៏ល្អមួយនៃវីតាមីន A និងសារធាតុ Papain ដែលជួយរំលាយប្រូតេអ៊ីន ព្រមទាំងបញ្ចេញចោលនូវកោសិការងាប់ៗទៀតផង។
- ល្ហុងជួយបង្គ្រប់ជាតិទឹកដល់រាងកាយ
- ល្ហុងផ្ទុកទៅដោយសារធាតុ Carotene ច្រើនជាងផ្លែឈើផ្សេងៗទៅទៀត។ វាមានប្រយោជន៍ណាស់ចំពោះស្បែករបស់យើង។
- ល្ហុងឆៅសម្រាប់យកមកលាបលើមុខ ២០ ទៅ៣០នាទីអាចជួយកាត់បន្ថយដុំពកៗនៅលើស្បែក និងស្នាមជាំបានទៀតផង។
- ការទទួលទានល្ហុងជាងទៀតទាត់ធ្វើអោយស្បែកលូតលាស់ និងទន់រលោង។
- ម៉ាសបិទមុខល្ហុងអាចប្រើសម្រាប់បំបាត់បញ្ហាស្នាកស្នាមរបស់មុនបាន។
- សម្បកផ្លែល្ហុងត្រូវបានប្រើប្រាស់មិនមសម្រាប់តែជាម៉ាសបិទមុខទេ វាក៏អាចយកទៅបិទលើជើងដើម្បីអោយមានភាពស្រស់ស្អាតបានដែរ។
- ល្ហុងជួយអោយស្បែកបន្ថយភាពចាស់នៅលើមុខ និងការប្រែពណ៌របស់ស្បែក។
- ល្ហុងត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលស្បែកស្ងួត តាមរយៈការធ្វើម៉ាសបិទមុខល្ហុង និងលាយជាមួយក្រែមទឹកដោះគោសម្រាប់លាបលើមុខ ហើយទុកចោល ២០ ទៅ៣០នាទីចាំលាងវាចេញវិញ។
- ល្ហុងត្រូវបានប្រើប្រាស់សម្រាប់បន្តឹងស្បែក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855