តើខ្ញុំអាចរួមភេទក្នុងពេលកំពុងមានផ្ទៃពោះដោយមិនអោយមានគ្រោះថ្នាក់ដល់កូនរបស់ខ្ញុំបានដែរឬទេ?
វាមិនមានហេតុផលអ្វីអោយមានការប្រែប្រួល ឬផ្លាស់ប្តូជីវិតផ្លូវភេទរបស់អ្នកក្នុងពេលកំពុងមានផ្ទៃ ពោះនោះទេ លុះត្រាតែមានដំបូន្មានពីគ្រូពេទ្យ ។ ការរួមភេទ ឬការឈានទៅដល់ចំនុចកំពូលនៃការរួមភេទក្នុងពេលកំពុងមានផ្ទៃពោះមិនធ្វើអោយគ្រោះថ្នាក់ដល់ទារកនៅក្នុងផ្ទៃឡើយ លុះត្រាតែអ្នកមានបញ្ហាសុខភាពផ្ទាល់ខ្លួន ។ ចូរចងចាំថា ទារករបស់អ្នកនឹងត្រូវការពារបានយ៉ាងល្អនៅក្នុងស្បូនរបស់អ្នកដោយសារមានទឹកភ្លោះព័ទ្ធជុំវិញ ។
គ្រូពេទ្យប្រហែលជាប្រាប់អ្នកថាកុំអោយឆាប់រួមភេទពេកក្នុងពេលទើបតែមានផ្ទៃពោះថ្មីៗប្រសិនបើអ្នកធ្លាប់មានប្រវត្តិរលូតកូនពីមុនមក ។ ការរួមភេទក៏ត្រូវតែតមដែរក្នុងករណីដែលអ្នកមានផលវិបាកនៃការមាន ផ្ទៃពោះដូចជា សំរាលមុខគ្រប់ខែ ឬហូរឈាម ។ តើខ្ញុំអាចមានភាពសុខស្រួលក្នុងការរួមភេទដែរទេ នៅពេលមានផ្ទៃពោះដូច្នេះ?
នៅពេលដែលគក៌របស់អ្នកកំពុងតែលូតលាស់ ការផ្លាស់ប្តូរទីតាំងប្រហែលជារឿងសំខាន់ដែល អាចអោយអ្នកមានភាពសុខស្រួលបាន ។ បន្ទាប់ពីរយៈពេលបួនខែនៃការពរពោះមក ស្ត្រីប្រហែលជាចំណាំខ្លួនឯងថា ដូចជាមានអារម្មណ៍វិលមុខ ឬក្អួតចង្អោក្នុងពេលដេកស្មើ ។ បញ្ហានេះមានការទាក់ទងទៅនឹងទំងន់របស់ស្បូនដែលលូតលាស់សង្កត់លើសរសៃឈាមធំៗ ។ ប្រការនេះប្រហែលជាត្រូវការប្តូរទីតាំងហើយ ។
ទឹករំអិលដែលមានជាតិបាសប្រហែលជាអាចប្រើបានក្នុងពេលរួមភេទហើយប្រសិនជាចាំបាច់ ។
ក្នុងពេលកំពុងរួមភេទ អ្នកគួរតែពុំមានអារម្មណ៍ឈឺចាប់ទេ ។ អារម្មណ៍ដែលឈានទៅដល់ចំនុចកំពូលនៃការរួមភេទ ស្បូនរបស់អ្នកនឹងកន្ត្រាក់ ។ ប្រសិនបើស្បូនរបស់អ្នកកន្ត្រាក់ច្រើនដងដែលអាចធ្វើអោយអ្នកឈឺចាប់ខ្លាំង និងទៀងទាត់នោះ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យ។ ជាមួយគ្នានេះដែរ ចូរបញ្ឈប់នូវការរួមភេទ ហើយទូរស័ព្ទទៅគ្រូពេទ្យជាបន្ទាន់ប្រសិនបើអ្នកមានការហូរឈាមនៅតាមទ្វារមាសខ្លាំង ឬមានការបែកទឹកភ្លោះ ។
ចូរនិយាយជាមួយដៃគូររបស់អ្នកថា អ្នកមានអារម្មណ៍ដូចម្តេចដែរអំពីការរួមភេទ និងការព្រួយបារម្ភរបស់អ្នកព្រោះវាអាចជួយអោយអ្នកមានផាសុខភាពក្នុងពេលរួមភេទបាន ។ លើសពីនេះទៅទៀត ចូរលើកទឹកចិត្តដល់ដៃគូររបស់អ្នកអោយមានទំនាក់ទំនងជាមួយអ្នកទៀត ជាពិសេសប្រសិនបើអ្នក ឃើញថាដៃគូររបស់អ្នកមានអ្វីប្រែប្រួល ។ ការទំនាក់ទំនងអាចជួយអ្នកយល់ដឹងកាន់តែប្រសើទៅលើអារម្មណ៍ និងចំណង់របស់អ្នក ។
តើចំណង់នៃការរួមភេទរបស់ខ្ញុំនឹងប្រែប្រួលដែរទេនៅពេលដែលខ្ញុំមានផ្ទៃពោះ?
វាគឺជារឿងដែលច្រើនតែកើតមានទៅលើចំណង់ផ្លូវភេទរបស់អ្នក ហើយឥឡូវនេះវានឹងខុសគ្នានៅពេលដែលអ្នកមានផ្ទៃពោះដូច្នេះ ។ បំរែបំរួលអ័រម៉ូនធ្វើអោយស្ត្រីមួយចំនួនមានការកើនឡើងនូវចំណង់នៃការរួមភេទកាន់តែខ្ពស់ក្នុងពេលដែលមានផ្ទៃពោះ ខណៈពេលដែលមិនសូវមានចំណាប់អារម្មណ៍ក្នុងការរួមភេទកាលពីពេលមិនទាន់មានផ្ទៃពោះទៅទៀត ។
នៅក្នុងត្រីមាសទីមួយ ស្ត្រីមួយចំនួនច្រើនតែបាត់បង់ចំណង់ផ្លូវភែទព្រោះពួកគេមានការអស់កំលាំង និងមិនមានផាសុខភាព ខណៈពេលដែលស្ត្រីខ្លះទៀតនៅតែមានចំណង់ផ្លូវភេទដូចដើមដ៏ដែល ។
ខ្ញុំមិនមានអារម្មណ៍ចង់រួមភេទសោះ ។ តើខ្ញុំគួរតែធ្វើអ្វីខ្លះទៅដើម្បីអោយដៃគូររបស់ខ្ញុំសប្បាយចិត្ត?
ប្រសិនបើគ្រូពេទ្យតម្រូវអោយអ្នកមានដែនកំណត់លើការរួមភេទ ឬប្រសិនបើអ្នកមិនមានអារម្មណ៍ចង់រួមភេទ ចូរចងចាំថា ត្រូវតែប្រើពេលវេលាដើម្បីបង្កើននូវភាពស្និទ្ធិស្នាលជាមួយដៃគូររបស់អ្នកអោយបានច្រើន ។ ក្នុងពេលដែលកំពុងស្និទ្ធស្នាលគ្នាមិនត្រូវអោយមានការរួមភេទនោះទេ មានន័យថាសេចក្តីស្រលាញ់ និងការចូលចិត្តគ្នាអាចសម្តែងឡើងតាមមធ្យោបាយផ្សេងៗជាច្រើនទៀត ។
ចូររំលឹកនូវសេចក្តីស្នេហាររបស់ខ្លួនឯងថា អ្នកធ្វើដូច្នេះគឺដើម្បីការលូតលាស់ដល់កូនរបស់អ្នកនៅក្នុងផ្ទៃ ។ ចូររីករាយជាមួយនឹងដៃគូររបស់អ្នកទាំងអស់គ្នាទៅ ។ អ្នកអាចចំណាយពេលក្នុងការដើរដោយអារម្មណ៍រូមែនទិច ទទួលទានអាហារក្រោមពន្លឺភ្លើងទៀនដ៏រីករាយ ឬផ្តល់អោយគ្នាទៅវិញទៅមកនូវការបាត់បង់ ។
តើខ្ញុំអាចរួមភេទវិញក្នុងពេលឆាប់ៗដោយរបៀបណាក្រោយពីសំរាលកូនហើយ?
ជាទូទៅ អ្នកអាចត្រលប់មករកការរួមភេទរបស់អ្នកវិញបាន នៅពេលដែលអ្នកបានជាសះស្បើយ មានន័យថាអ្នកលែងមានការហូរឈាមទៀត និងនៅពេលដែលអ្នក និងដៃគូររបស់អ្នកមានអារម្មណ៍ល្អឡើងវិញដើម្បីរួមភេទ ។
ក្រោយពីមានផ្ទៃពោះហើយ ស្ត្រីមួយចំនួនសំគាល់ឃើញថា ដូចជាខ្វះនូវទឹករំអិលនៅក្នុងទ្វារមាស ក្នុងពេលរួមភេទ។ ទឹករំអិលដែលមានជាតិបាស ប្រហែលជាអាចប្រើប្រាស់បានក្នុងពេលរួមភេទបែបនេះ ដើម្បីកាត់បន្ថយការគ្មានផាសុខភាពនៃការស្ងួតរបស់ទ្វារមាស ។
ស្ត្រីដែលត្រូវការបំបៅដោះកូនតែមួយមុខច្រើនតែពន្យាពេលដល់ Ovulation (ជាពេលដែលពងមេជីវិតញីផ្ទុះចេញពីក្រពេញ Ovary ដើម្បីបង្កកំណើត) និងការមករដូវ ។ ប៉ុន្តែ Ovulation នឹងកើតមានមុនពេលដែលអ្នកចាប់ផ្តើមមានរដូវម្តង់ទៀត ដូច្នេះចូរចងចាំថា អ្នកនៅតែអាចមានផ្ទៃពោះបានដ៏ដែលក្នុងពេលនេះ ។ ចូរធ្វើតាមការណែនាំរបស់គ្រូពេទ្យដើម្បីរកនូវវិធីសាស្ត្រដ៏សមស្របក្នុងការពន្យាកំណើត ។