តើ​ការ​រាំងរដូវ​គឺជា​អ្វី​?
ការ​រាំងរដូវ​គឺជា​ពេលវេលា​មួយ​ដែល​រដូវ​របស់​មនុស្ស​ស្រី​លែង​មាន​តទៅ​ទៀត​ ។​ ជា​ធម្មតា​វា​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​មនុស្ស​ស្រី​ទេ​ ហើយ​វា​កើតឡើង​ក៏​ទៅ​តាម​អាយុ​របស់​គេ​ដែរ​ ព្រោះ​កាលណា​ដែល​អាយុ​កាន់តែ​ច្រើន​ធ្វើ​អោយ​ Ovaries​ របស់​ពួក​គេ​មានការ​ផលិត​អ័រម៉ូន​មនុស្ស​ស្រី​ Estrogen​ និង​ Progesterone​  តិច​ ។​ Estrogen​ និង​ Progesteron​ គឺជា​អ័រម៉ូន​ដែល​មាន​នាទី​សំរាប់​រក្សា​នូវ​វត្ត​រដូវ​ ។​

ការ​ដែល​ជិត​រាំងរដូវ​គឺជា​វេលា​មួយ​ពី​ ៣​ ទៅ​ ៥​ឆ្នាំ​ជុំវិញ​ពេល​ដែល​ត្រូវ​រាំងរដូវ​ ហើយ​ក៏​ជា​រដូវ​ចុង​ក្រោយ​ដែរ​ ។​
តើ​នៅ​ពេល​ណា​ដែល​មានការ​រាំងរដូវ​?

ពេលវេលា​សំរាប់​កំនត់​នូវ​ការ​រាំងរដូវ​អោយ​ជាក់លាក់​សំរាប់​មនុស្ស​ស្រី​នីមួយៗ​គឺ​មាន​ភាព​ខុសៗ​គ្នា​ ។​ អាយុ​ជា​មធ្យម​សំរាប់​មនុស្ស​ស្រី​ប្រហែលជា​ ៥១​ឆ្នាំ​ ។​ ប៉ុន្តែ​វា​គឺជា​រឿង​ធម្មតា​ទេ​ បើ​អ្នកខ្លះ​មានការ​រាំងរដូវ​ក្នុង​វ័យ​ពី​ ៤០​ ទៅ​ ៥៩​ឆ្នាំ​នោះ​ ។​ មនុស្ស​ស្រី​ម្នាក់​អាច​មានការ​រាំងរដូវ​បាន​ប្រហែលជា​ទៅ​តាម​អាយុ​រាំងរដូវ​របស់​ម្តាយ​របស់​គេ​ដែរ​ ។​ ប្រសិនបើ​អ្នក​លែង​មាន​រដូវ​លឿន​ពេក​ (​មុន​៤០​ឆ្នាំ​)​ គ្រូពេទ្យ​អាច​នឹង​ត្រូវការ​ពិនិត្យ​ឈាម​ដើម្បី​មើល​ ប្រសិនបើ​អ្នក​ពិតជា​អស់​រដូវ​មែន​ ឬ​អាច​មាន​បញ្ហា​អ្វី​ផ្សេង​ទៀត​ដែល​បង្ក​អោយ​មានការ​អាក់​ខាន់មក​រដូវ​ ។​

ការ​រាំងរដូវ​គឺជា​ដំនើរការ​មួយ​កើតឡើង​បន្តិច​ម្តងៗ​ ដែល​អាច​កើត​រហូត​ដល់​ច្រើន​ឆ្នាំ​ ។​ អ្នក​មិន​អាច​មានការ​រាំងរដូវ​បាន​រហូត​ អ្នក​មិន​ទាន់​មាន​មក​រដូវ​សោះ​ ១២​ខែ​មក​ហើយ​ក៏​មាន​ ។​ ក្នុង​ពេល​នេះ​ដែរ​ចូរ​ប្រើប្រាស់​ថ្នាំ​ពន្យា​កំណើត​ប្រសិនបើ​អ្នក​មិន​ទាន់​ចង់បាន​កូន​ទៀត​ ។​
មនុស្ស​ស្រី​ដែល​ធ្វើការ​កាត់​ Ovaries​ ចោល​ទាំង​សងខាង​ ក៏​ធ្វើ​អោយ​មានការ​រាំងរដូវ​ដែរ​ ។​ ប្រសិនបើ​ស្បូន​ត្រូវ​បាន​កាត់​ចោល​ ប៉ុន្តែ​ Ovaries​ នៅ​ ស្ត្រី​នោះ​នឹង​ឈប់​មក​រដូវ​ដែរ​ ប៉ុន្តែ​មិនមែន​រាំងរដូវ​ដោយសារ​វះកាត់​នោះ​ទេ​ ។​

ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នកមាន​៖
-​រដូវ​ប្រចាំខែ​របស់​អ្នក​មានការ​ប្រែប្រួល​
-​ហូរ​ឈាម​ច្រើន​ពេក​
-​ហូរ​ឈាម​ច្រើន​ជាង​ធម្មតា​
-​ហូរ​ឈាម​លើស​ពី​ ៣​ស​ប្តា​ហ៍​
-​ហូរ​ឈាម​ក្រោយ​ពេល​រួម​ភេទ​
-​មាន​ស្នាម​ឈាម​ក្នុង​ចន្លោះ​ពេល​មក​រដូវ​

តើ​ការ​រាំងរដូវ​មាន​សញ្ញា​អ្វីខ្លះ​?
មនុស្ស​ស្រី​ភាគច្រើន​ដែល​ឈប់​មក​រដូវ​អាច​មាន​សញ្ញា​មួយ​ចំនួន​ដូច​ជា​៖
•​    ​វត្ត​រដូវ​មានការ​ប្រែប្រួល​៖​ នេះ​គឺជា​សញ្ញា​មួយ​នៃ​ការ​រាំងរដូវ​ ។​ អ្នក​ប្រហែលជា​ផ្អាក​ការ​មក​រដូវ​ ឬ​ប្រហែលជា​អាច​កើត​ជាប់ៗ​គ្នា​ពេក​ ។​ ឈាមរដូវ​ដែល​ហូរ​មក​ប្រហែលជា​តិចៗ​ ឬ​ច្រើន​ជាង​ធម្មតា​ ។​
•​    ​ក្រហម​មុខ​៖​ ការ​ក្រហម​មុខ​គឺជា​សញ្ញា​ដែល​ច្រើន​កើត​ជាងគេ​បំផុត​នៃ​ការ​រាំងរដូវ​
នៅ​ពេល​ដែល​អ្នក​មានការ​ក្រហម​មុខ​ដូច្នេះ​ អ្នក​នឹង​អាច​មាន​អារម្មណ៍​ថា​ក្តៅ​តិចៗ​ពី​ទ្រូង​ មក​ក្បាល​ ដែល​ការ​ក្តៅ​នោះ​របៀប​ដូច​ជា​រលក​ ។​ ស្បែក​របស់​អ្នក​ប្រហែលជា​ទៅ​ជា​ក្រហម​ និង​បែកញើស​ ។​ អ្នក​អាច​មាន​អារម្មណ៍​ថា​ឈឺក្រពះ​ វិលមុខ​ ឈឺក្បាល​ និង​បេះដូង​ដើរ​យ៉ាង​លឿន​ និង​ពិបាក​ ។​
•​    ​ទ្វារមាស​ស្បួ​ត​៖​ ក្នុង​ពេល​ និង​ក្រោយ​ពេល​រាំងរដូវ​ ស្បែក​របស់​ទ្វារមាស​ និង​ប​បែរ​ក្រោម​របស់​ស្ត្រី​នឹង​ក្លាយទៅជា​ស្នើ​ង​ ។​ ទ្វារមាស​របស់​អ្នក​ក៏​នឹង​ត្រូវ​បាត់បង់​នូវ​សមត្ថភាព​ក្នុង​ការ​បញ្ចេញ​ទឹករំអិល​ក្នុង​ពេល​រួម​ភេទ​ដែរ​ ។​ ការ​ប្រែប្រួល​ទាំងនេះ​អាច​ធ្វើ​អោយ​មានការ​ឈឺចាប់​ក្នុង​ពេល​រួម​ភេទ​ ។​
អាច​ប្រើ​ប្រេងរំអិល​ដែល​មាន​ជាតិ​បាស​(K-Y​ Jelly)​សំរាប់​ការ​រួម​ភេទ​ ឬ​ធ្វើ​អោយ​មាន​ភាព​សើម​ (Vagisil)​ ទៅ​លើ​តំបន់​ទ្វារមាស​របស់​អ្នក​ដើម្បី​ការពារ​ការ​ឈឺចាប់​ក្នុង​ពេល​រួម​ភេទ​ ។​ អ្នក​ក៏​អាច​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​អត្ថប្រយោជន៍​ និង​ការ​ប្រឈម​មុខ​នៃ​ការ​ប្រើប្រាស់​ក្រែ​ម​ Estrogen​ ដែល​ចេញ​ដោយ​គ្រូពេទ្យ​ ដើម្បី​ប្រើ​ទៅ​លើ​ទ្វារមាស​ដែល​ប្រែប្រួល​បាន​ ។​
•​    ​បង្ហួរនោម​មាន​បញ្ហា​៖​ អ្នក​អាច​នឹង​មាន​ជំងឺ​នៅ​លើ​ផ្លោ​ក​នោម​ និង​បង្ហួរនោម​ ក្នុង​ពេល​ និង​ក្រោយ​ពេល​រាំងរដូវ​ហើយ​ ។​ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ប្រសិនបើ​អ្នកចេះ​តែ​ទៅ​ក្នុង​បន្ទប់ទឹក​ញឹកញាប់​ពេក​ ឬ​មាន​អារម្មណ៍​ចេះ​តែ​ចង់ទៅ​បត់ជើង​ ក្រហាយ​ក្នុង​ពេល​បត់ជើង​ម្តង់ៗ​ ឬ​នោម​មិន​ចេញ​ ។​
•​    ​ឈឺក្បាល​ បែកញើស​ពេល​យប់​ ពិបាក​ក្នុង​ការ​ដែក​ អស់កំលាំង​ និង​សញ្ញា​ផ្សេងៗ​ទៀត​៖​ ការ​ដែល​ពិបាក​ដែក​ និង​អស់កំលាំង​ប្រហែលជា​បង្ក​ឡើង​ដោយសារ​ការ​ក្រហម​មុខ​ និង​ការ​បែកញើស​ពេល​យប់​ ដែល​ធ្វើ​អោយ​អ្នក​មានការ​ពិបាក​ក្នុង​ការ​ដែក​ពេល​យប់​ ។​
•​    ​ឡើង​ទំងន់​៖​ មនុស្ស​ស្រី​ភាគច្រើន​តែងតែ​ឡើង​ទំងន់​ក្នុង​ពេល​រាំងរដូវ​ ។​ របប​អាហារ​ដែល​មាន​សុខភាព​ និង​ការ​ហាត់ប្រាណ​អោយ​ញឹកញាប់​ អាច​នឹង​ជួយ​អ្នក​បាន​នៅ​ពេល​ឡើង​ទំងន់​ដូច្នេះ​ ។​
មធ្យោបាយ​ក្នុង​ពេល​ដែល​ក្រហម​មុខ​
•​    ​បញ្ចុះ​កំ​នៅ​ ឬ​ដេក​នៅ​ក្នុង​បន្ទប់​ដែល​ត្រជាក់​
•​    ​ស្លៀក​សំលៀក​បំពាក់​អោយ​ច្រើន​ជាន់​ ដូច្នេះ​អ្នក​អាច​ដោះ​វា​វិញ​បាន​នៅ​ពេល​ដែល​ក្តៅ​ពេក​
•​    ​ស្លៀក​សំលៀក​បំពាក់​ដែល​ធ្វើ​អំពី​ក្រណាត់​កុ​តុង​ ព្រោះ​វា​អាច​ធ្វើ​អោយ​អ្នក​ងាយស្រួល​ក្នុង​ការ​ដកដង្ហើម​ និង​មិន​អាច​ក្តៅ​ពេក​ ។​ ចូរ​ប្រើ​ក្រណាត់​កុ​តុង​នោះ​ទៅ​លើ​ក្រែ​ដេក​របស់​អ្នក​ដែរ​ទៅ​ ។​
•​    ​ទទួលទាន់​ទឹក​ត្រជាក់​ ឬ​ភេសជ្ជៈ​ផ្សេងៗ​ទៀត​នៅ​ពេល​ដែល​អ្នក​មានការ​ក្តៅ​មុខ​
•​    ​ហាត់ប្រាណ​អោយ​បាន​ច្រើន​
•​    ​រក​មូលហេតុ​ដែល​ធ្វើ​អោយ​អ្នក​មានការ​ក្រហម​មុខ​ និង​ត្រូវ​ចៀសវាង​វា​ ។​ អាហារ​ហិល​ ជាតិ​ស្រា​សំលៀក​បំបាក់​ដែល​តឹងៗ​ និង​អាកាសធាតុ​ដែល​ក្តៅ​សុទ្ធតែ​ជា​មូលហេតុ​របស់​ការ​ក្រហម​មុខ​ ។​

តើ​ការ​រាំងរដូវ​អាច​មាន​រោគ​សញ្ញា​ផ្លូវចិត្ត​ដែរ​ទេ​?
មនុស្ស​ស្រី​ជា​ច្រើន​តែង​មាន​សញ្ញា​ផ្លូវចិត្ត​ក្នុង​ពេល​រាំងរដូវ​ ។​ សញ្ញា​ទាំងនេះ​មាន​ដូច​ជា​ កើត​ទុក​ ថប់​ អារម្មណ៍​ និង​អារម្មណ៍​មានការ​ប្រែប្រួល​ ។​ មនុស្ស​ស្រី​ខ្លះ​អាច​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ ។​ ប្រសិនបើ​អ្នករក​ឃើញ​ថា​ អ្នកមាន​បញ្ហា​ផ្លូវចិត្ត​ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​របស់​អ្នក​ ។​

តើ​ការ​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​គឺជា​អ្វី​?
ការ​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​គឺជា​ការ​ព្យាបាល​មួយ​សំរាប់​បំបាត់រោគ​សញ្ញា​របស់​ការ​រាំងរដូវ​ ដែល​មានការ​ចូលរួម​ពី​អ័រម៉ូន​បង្កើត​មក​ពី​មន្ទីរពិសោធន៍​ ។​ ការ​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​អាច​ប្រើ​ជា​ Estrogen​ តែ​មួយ​មុខ​ ឬ​ Estrogen​ ប្រើ​ជាមួយ​អ័រម៉ូន​ផ្សេង​មួយទៀត​គឺ​ Progestin​ ។​ ស្ត្រី​រាំងរដូវ​មួយ​ចំនួន​រក​ឃើញ​ថា​ ការ​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​អាច​បំបាត់រោគ​សញ្ញា​បាន​ច្រើន​ដូច​ជា​ការ​ ក្រហម​មុខ​ ការ​ស្ងួត​ទ្វារមាស​ និង​បញ្ហា​មួយ​ចំនួន​ដែល​កើត​ទៅ​លើ​បង្ហួរនោម​ ។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ការ​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​គឺ​មិនមែន​អាច​ប្រើ​បាន​គ្រប់​គ្នា​នោះ​ទេ​ ។​ ព័​ណ​មាន​ថ្មីៗ​មួយ​ដែល​បាន​មក​ពី​ការ​សិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញ​អោយ​ដឹង​ថា​ មនុស្ស​ស្រី​ភាគច្រើន​ដែល​ប្រើ​ការ​ព្យាបាល​ដោយ​អ័រម៉ូន​ប្រហែលជា​ប្រឈម​មុខ​នឹង​ការ​ស្រក​ទំងន់​ ។​ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ប្រឈម​មុខ​ និង​អត្ថប្រយោជន៍​របស់​ការ​ព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​ ។

តើ​ការ​ព្យាបាល​ផ្សេងៗ​ទៀត​អាច​ប្រើ​បាន​ទេ​ទៅ​លើ​ការ​រាំងរដូវ​?
ប្រាកដជា​បាន​ មាន​ថ្នាំ​ជា​ច្រើន​ទៀត​ដូច​ជា​ ក្រែ​ម​ Estrogen​ ថ្នាំ​ប្រឆាំង​នឹង​បញ្ហា​បាក់ទឹកចិត្ត​កំរិត​ទាប​ ផលិតផល​ដែល​ធ្វើ​អំពី​សណ្តែកសៀង​ និង​ឬ​ស​ឈើ​ ប្រហែលជា​អាច​ជួយ​បំបាត់រោគ​សញ្ញា​មួយ​ចំនួន​នៃ​ការ​រាំងរដូវ​ដែរ​ ។​ ចូរ​ពិភាក្សា​អំពី​ការ​ព្យាបាល​ទាំងនេះ​ជាមួយ​គ្រូពេទ្យ​របស់​អ្នក​ ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង