សុដន់គឺជាលក្ខណៈពិសេសមួយនៃរាងកាយ ហើយវាជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់អ្នកនៅពេលដែលការរួមភេទបានចាប់ផ្ដើមនៅក្នុងជីវិតរបស់អ្នក។ សម្រស់នៃសុដន់អាចប្រាប់ពីភាពខុសគ្នារវាងមនុស្សប្រុសនិងមនុស្សស្រីប៉ុន្តែគោលបំណងដ៏សំខាន់នោះគឺ ដើម្បីចិញ្ចឹមកូនចាប់តាំងពីពេលដែលគេកើតរហូតដល់អាយុប្រហែលជាមួយឆ្នាំ។
ប្រសិនបើអ្នកអាចប្រើវិធីបំបៅដោះកូនបាន ហើយជ្រើសរើសនូវវិធីបែបនេះ ការបំបៅដោះកូនអាចធ្វើឲ្យអ្នកសប្បាយរីករាយ ហើយនឹងទទួលបានគុណប្រយោជន៍ដល់កូនរបស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយជាពិសេសនៅពេលដែលអ្នកកាន់តែចាស់ សុដន់របស់អ្នកនឹងជាធនធានមួយដែលគួរឲ្យធុញថប់ ទាំងសម្រស់និងសុខភាព។
សរីរាង្គវិទ្យានៃសុដន់
សុដន់កើតឡើងដោយសារក្រពេញជាច្រើន ដែលផលិតទឹកដោះ ហើយបំពង់បញ្ចេញទឹកដោះទៅកាន់ក្បាលដោះ ។ ក្រពេញនិងបំពង់ទាំងនេះរុំព័ទ្ធ និងទ្រទ្រង់ដោយជាលិកាសរសៃ និងខ្លាញ់។ ចំនួនជាលិកា និងជាតិខ្លាញ់ទាំងនេះខុសៗគ្នា ដែលពន្យល់ពីភាពខុសគ្នានៅក្នុងទ្រង់ទ្រាយនិងវាយនភាពសុដន់។ កាលណាអ្នកកាន់តែក្មេង ភាពខាប់ និងជាលិកាសរសៃនោះមានកាន់តែច្រើន។ ចំនួនជាលិកាខុសៗគ្នាក៏អាស្រ័យទៅលើអាយុ ទ្រង់ទ្រាយរូបរាង និង ទំងន់ផងដែរ។
តើសុដន់របស់អ្នកប្រែប្រួលយ៉ាងដូចម្ដេច?
ចំពោះក្មេងស្រី ពន្លកសុដន់ចាប់ផ្ដើមដុះធំធាត់នៅវ័យដែលនាងមានរដូវ(រដូវដំបូងរបស់ក្មេងស្រី) ហើយសុដន់នឹងចាប់ផ្ដើមធំធាត់ជាបន្តបន្ទាប់នៅវ័យតរុណភាព(ក្មេងស្រីមានអាយុចន្លោះពី ៩ទៅ១៤ឆ្នាំ)។ ការធំធាត់នេះនឹងមានរហូតដល់នាងអាយុ១៧ឆ្នាំ ឬ១៨ឆ្នាំ ប៉ុន្តែសុដន់រីកធំនៅបន្ទាប់ពីការមានគភ៌។វាប្រែប្រួលទ្រង់ទ្រាយ និង ទំហំអាស្រ័យទៅលើលកំរិតអ័រម៉ូនភេទស្រីនៅក្នុងសារពាង្គកាយ។
វាកាន់តែធំនៅវ័យតរុណភាព មុនពេលមករដូវជារៀងរាល់ខែ ហើយនៅអំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូន។ អ្នកប្រហែលជាដឹងពីការឈឺចាប់នៃសុដន់និងដុំនៅអំឡុងពេលនេះ។ វាជាជាលិកាសរសៃដែលដុះចេញនៅក្នុងសុដន់ដែលធ្វើឲ្យសុដន់នោះមានភាពរឹងមាំនិង មើលទៅពេញលក្ខណៈ។ បន្ទាប់ពីការមានកូន និង ការបំបៅដោះកូនហើយ ហើយនៅពេលដែលនាងកាន់តែចាស់ជាងនេះ ពន្លកជាលិការសរសៃនេះនឹងមកជំនួសជាលិកាខ្លាញ់ដោយសន្សឹមៗហើយសុដន់នឹងក្លាយជាទន់ហើយយាធ្លាក់។
នេះជាហេតុផលដែលបង្ហាញការថតពិនិត្យដោះដោយប្រើកាំរស្មីមានប្រសិទ្ធភាពយ៉ាងខ្លាំងចំពោះក្រុមមនុស្សដែលមានអាយុ៥០ឆ្នាំ៖ ខ្លាញ់បានក្លាយជាពណ៌ខ្មៅនៅក្នុងរូបភាពដែលថតពិនិត្យដោយប្រើកាំរស្មី ដែលធ្វើឲ្យវាកាន់តែងាយស្រួលចំពោះគ្រូពេទ្យដើម្បីពិនិត្រមើលស្នាមអុជខ្មៅដែលមានភាពមិនប្រក្រតី នៅពេលដែលជាលិកា
សរសៃដែលដុះចេញមកនោះមានពណ៌ស ដែលអាចបិទបាំងភាពមិនប្រក្រតីនោះ។ ស្ត្រីមួយចំនួនធ្លាប់មានកង្វល់ ដោយសារតែភាពថប់ក្នុងអារម្មណ៍ដោយសារតែទំហំនិងរូបរាង្គនៃសុដន់របស់ពួកគេ ហើយអាចនាំឲ្យគេឈានទៅដល់ការវះកាត់។
ឥទ្ធិពលនៃអ័រម៉ូនមកលើសុដន់
សុដន់ជាពិសេសបំពង់និងក្រពេញផ្សេងៗត្រូវបានជះឥទ្ធិពលដោយបំរែបំរួលអ័រម៉ូននៅក្នុងរាងកាយរបស់អ្នក។ ជារៀងរាល់ខែ អ័រម៉ូន oestrogen និង progesterone បានរៀបចំឲ្យសុដន់សំរាប់ត្រៀមក្នុងការមានកូន និង ផលិតទឹកដោះ។ ប្រសិនបើអ្នកមិនមានកូនទេនោះ ជាលិកាសុដននោះនឹងត្រឡប់ទៅរកសភាពធម្មតាវិញ។បំរ៉ែបំរួលនៃអ័រម៉ូនទាំងនេះនឹងអាចធ្វើឲ្យសុដន់របស់អ្នកហើម រឹង និងមានដុំពកៗ ជាពិសេសនៅពេលដែលអ្នកចាប់ផ្ដើមមករដូវនៅរៀងរាល់ខែនីមួយៗ។ជាលទ្ធផល បំរ៉ែបំរួលនៃអ័រម៉ូនដ៏ស្មុគ្រស្មាញទាំងនេះនៅពេលកំពុងមានគភ៌និងបំបៅដោះកូន ដោះនិងចុងដោះកាន់តែធំឡើងៗហើយស្បែកដែលនៅជុំវិញចុងដោះ និងចុងដោះនោះ កាន់តែរីកធំហើយមានពណ៌កាន់តែខ្មៅ។ រោគសញ្ញានិងបំរែបំរួលទាំងនេះ ជាលក្ខណៈធម្មតាហើយមិនមែនជាសញ្ញាបង្ហាញថាអ្នកមានជំងឺអីនោះទេ។
បំរែបំរួលនៃអ័រម៉ូនភេទញីនេះ ក៏ដូចជាការចាស់ទៅតាមអាយុ ក៏អាចឲ្យអ័រម៉ូនដទៃទៀតមានការប្រែប្រួលនៅក្នុងសុដន់ផងដែរ។ ស្ត្រីទាំងឡាយណាដែលអស់រដូវ ហើយ ដុះសាច់គួរទៅឲ្យពេទ្យពិនិត្យជាបន្ទាន់។ អូវែ ជាធនធានដ៏សំខាន់បំផុតនៃការផលិតអ័រម៉ូន oestrogen មុនពេលអ្នកអស់រដូវ ប៉ុន្តែសុដន់របស់អ្នកនៅតែបន្តប្រែប្រួលបន្ទាប់ពីអ្នកអស់រដូវ។ បំរែបំរួលនេះគឺដោយសារតែជាតិខ្លាញ់មានច្រើនហួស ដែលត្រូវបានផ្ទេរទៅឲ្យសមាសធាតុអ័រម៉ូនoestrogen។ ការពិត សុដន់ប្រែប្រួលទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងចំនួនខ្លាញ់នៅក្នុងរាងកាយ។
សារៈសំខាន់នៃចិញ្ចឹមកូនដោយទឹកដោះ
សុដន់របស់យើងជាសញ្ញាបង្ហាញឲ្យឃើញពីភាពជាស្ត្រីភេទ ប៉ុន្តែមុខងារដ៏សំខាន់របស់វានោះគឺផ្ដល់សារជាតិឲ្យទារកនៅពីរបីឆ្នាំដំបូងនៃជីវិតរបស់គេ។ នៅក្នុងវប្បធម៌មួយចំនួនសុដន់ជាឧបករណ៍សំរាប់រួមភេទទៅវិញ។ការចិញ្ចឹមកូនដោយទឹកដោះមានគុណសម្បត្តិច្រើនទាំងកូន និង អ្នកម្ដាយ។ គុណប្រយោជន៍សម្រាប់ទារកមាន៖ ការពារមិនឲ្យមានជំងឺក្រពះពោះវៀន បញ្ហាដកដង្ហើម ជំងឺឆ្លងតាមត្រចៀក និង អាឡែរហ្ស៊ី ជាដើម ធ្វើឲ្យទារកគេងលក់ស្រួល និងកាត់បន្ថយប្រជុំរោគសញ្ញា sudden infant death syndrome ។ គុណប្រយោជន៍ចំពោះអ្នកម្ដាយ៖ ជួយឲ្យអ្នកម្ដាយចុះទំងន់នៅពេលមានផ្ទៃពោះ ជួយរឹតចំណងកូននិងអ្នកម្ដាយ ជួយកាត់បន្ថយមហារីកសុដន់ និង មហារីកអូវែរ។