ស្ត្រីមិនមានលក្ខខ័ណ្ឌអ្វីនោះទេ ខុសពីបុរសដែលត្រូវការស្ថានភាពសរីរសាស្ត្រដើម្បីរួមភេទ។ មូលហេតុទូទៅនៃដំណើរការមិនធម្មតានៃការរួមភេទ ភាគច្រើនបង្ករមកពីចំណង់, ការដាស់អារម្មណ៍រួមភេទ, ឬ ពេលខ្លះការឈឺចាប់ពេលរួមភេទ។

ស្ត្រីមួយចំនួនក៏បានរាយការណ៍ថាមិនអាចដល់ចំណុចកំពូលនៃការរួមភេទ ឬ មានការឈឺចាប់ពេលដល់ចំណុចកំពូល។
ក្នុងខណៈដែលចំណង់អន់ថយបង្ករដោយកត្តាជាច្រើន ដូចជាទំនាក់ទំនងមិនល្អរវាងដៃគូ, ឬ ភាពតានតឹងនៃជីវិត មូលហេតុរាងកាយភាគច្រើនត្រូវបានតាមដានឃើញថាបន្ថយអរម៉ូន estrogen និង testosterone ដែលកើតឡើងកំឡុងពេលអស់រដូវ។
វាមិនត្រឹមតែធ្វើឱ្យចំណង់រួមភេទអន់ថយនោះទេ វាក៏អាចធ្វើឱ្យទឹករំអិលប្រដាប់ភេទចុះថយដែរ ដែលធ្វើឱ្យពិបាកក្នុងការធ្វើឱ្យមានចំណង់និងបណ្តាលឱ្យមានការឈឺចាប់ពេលរួមភេទ។ លើសពីនេះទៅទៀត ជំងឺមួយចំនួន ដូចជា ទីរ៉ូអ៊ីតមិនប្រក្រតី ឬ ភាពក្រៀមក្រំ ក៏អាចមានឥទ្ធិពលលើចំណង់ស្ត្រីដែរ។ អសមត្ថភាពក្នុងការដល់ចំណុចកំពូល កម្រកើតឡើងបញ្ហាផ្លូវកាយ ប៉ុន្តែភាគច្រើន លទ្ធផលនៃចំណង់មិនគ្រប់គ្រាន់គឺដោយសារដៃគូរបស់ស្ត្រី។