តើអ្វីទៅជាបញ្ហាក្នុងការមានកូនបាន?
អ្នកប្រហែលជាមានបញ្ហាក្នុងការមានកូនប្រសិនបើអ្នកមិនអាចមានផ្ទៃពោះបានបន្ទាប់ពីមានការព្យាបាលយកកូនក្នុងរយៈពេលយ៉ាងតិចមួយឆ្នាំរួចមកហើយ ។ ការមិនអាចមានកូន (Infertlity) មិនមានន័យថាមិនអាចមានកូនសោះនោះទេ ប្រសិនបើអ្នកទាំងពីមិនបានសាកល្បងនូវឆ្នាំទីពីរទៀត ។ មានអ្នកខ្លះក៏មិនបានសំរេចដែរ តែមានការព្យាបាលដោយថ្នាំអាចជួយបញ្ហាទាំងនេះបាន ។

ស្ត្រីដែលអាចធ្វើការបន្តពូជបានគឺស្ថិតក្នុងអាយុខ្តង់ ២០ឆ្នាំ ហើយបន្ទាប់ពី ៣៥ឆ្នាំឡើងទៅការមានកូនត្រូវបានថយចុះ និងប្រឈមមុខនឹងការរលូតកូនផងដែរ ។
- ប្រសិនបើអ្នកមានអាយុតិចជាង ៣៥ឆ្នាំ អ្នកប្រហែលជាចង់អោយខ្លួនឯងមានផ្ទៃពោះដែរ
- ប្រសិនបើអ្នកមានអាយុ ៣៥ឆ្នាំហើយ ឬច្រើនជាងនេះ អ្នកគួរតែសុំជំនួយអោយបានឆាប់ ប្រសិនបើអ្នកចង់យកកូនទៀត។
តើមានមូលហេតុអ្វីខ្លះដែលនាំអោយមានបញ្ហាក្នុងការមានផ្ទៃពោះ ?
បញ្ហាក្នុងការមានផ្ទៃពោះអាចបណ្តាលមកពីមូលហេតុជាច្រើនដូចជា៖
- ក្នុងចំណោម១០០ ករណីក្នុងនោះប្រហែលមាន ៥០ ករណីបង្កឡើងដោយសារ ប្រព័ន្ធបន្តពូជរបស់ស្ត្រីផ្ទាល់ ។ បញ្ហារទាំងនេះមានការទាក់ទង់នឹង បំពុងដៃស្បូន (Fallopian Tube) Rស្បូន (Uterus) Rលទ្ធភាពក្នុងការផលិតមេជីវិតញី (Ovulate) ។
- ក្នុងចំណោម១០០ ករណីក្នុងនោះប្រហែលមាន ៣៥ ករណីបង្កឡើងដោយសារ ប្រព័ន្ធបន្ត ពូជរបស់មនុស្សប្រុសផ្ទាល់ ។ ភាគច្រើនបញ្ហាស្ថិតលើ ចំនួនមេជីវិតឈ្មោលមានតិច ។
- ក្នុងចំណោម១០០ ករណីក្នុងនោះប្រហែលមាន ៥ ករណីដែលពុំសូវមាន ដូចជា ទាំងប្រុស និងស្រី ធ្លាប់ប្រើប្រាស់ថ្នាំ DES មុនពេលពួកគេកើត ។
- ប្រហែលមាន 10 ករណីក្នុងចំនោម 100 មិនអាចរកមូលហេតុបាន
តើអ្នកគួរតែធ្វើតេស្តដើម្បីដឹងថាមានបញ្ហាក្នុងការមានកូនដែរឬទេ ?
មុនពេលអ្នកធ្វើតេស្តដើម្បីដឹងថាមានកូនឬអត់ អ្នកគួរតែសាកល្បងខ្លួនឯងមើលសិន ។ មនុស្សស្រីអាចមានការយល់ដឹងថា នៅពេលនាងគិតថាមានធ្លាក់មេជីវិតញី និង អាចមានកូនបានតាមរយៈនិយាយពីសីតុណ្ហភាក្នុងខ្លួនពេលសំរាក និងធ្វើតេស្តដោយខ្លួនឯងបាននៅតាម ផ្ទះបាន ។ មានគូរស្វាមីភរិយាមួយចំនួនតែងគិតថា ពួកគេមិនបានគិតពីបញ្ហានេះដែលអាចអោយពួកគេមានកូនបានទេ ។
ប្រសិនបើគ្មានមធ្យោបាយក្នុងការជួយទេ ជំរើសដំបូងគឺអ្នកទាំងពីរត្រូវតែទៅទទួលនូវការធ្វើតេស្តជាមួយគ្រូពេទ្យដូចជា៖
- ធ្វើការពិនិត្យលើរាងកាយអ្នកទាំងពី
- សួរសំនួរទាក់ទងនឹងសុខភាពកាលពីមុន ដូចជាប្រវត្តិធ្លាប់មានការរលូតកូន ឬមានជំងឺរលាក់អាងត្រគៀកជាដើម ។
- សួរអំពីទម្លាប់ប់ក្នុងការរស់នៅប្រចាំថ្ងៃ ដូចជា ការធ្វើលំហាត់ប្រាណ និងការផឹកស្រា ឬការប្រើប្រាស់ថ្នាំផ្សេងៗ ។
- ធ្វើតេស្តដើម្បីពិនិត្យមើលគុណភាពរបស់ទឹកកាម និងកំរិតអ័រម៉ូនរបស់អ្នកទាំងពីរ ក្នុងឈាម ។ ការអតុល្យភាពរបស់អ័រម៉ូនអាចជាសញ្ញាបង្ហាញពីបញ្ហានៃដំនើរការក្នុងការ ធ្លាក់មេជីវិតញី ឬបញ្ហាមេជីវិតឈ្មោល ដែលអាចធ្វើការព្យាបាលបាន ។
សំរាប់ការពិនិត្យ និងធ្វើតេស្តអោយបានពេញលេញ អ្នកគួរតែមានការពិគ្រោះនឹងអ្នកឯកទេសខាងការបន្តពូជ ។
តើបញ្ហាក្នុងការមានកូនអាចព្យាបាលដោយរបៀបណា ?
ការព្យាបាលអាចធ្វើបាន យោងទៅតាមអ្វីដែលបង្កមូលហេតុ ហើយអ្នកអាចអនុវត្តន៍៖
- ប្រើប្រាស់ថ្នាំដែលជួយអោយស្រី្តឆាប់ផលិតចេញមេជីវិតញី
- វិធីសាស្ត្រក្នុងការដាក់មេជីវិតឈ្មោលទៅក្នុងខ្លួនមនុស្សស្រីតែម្តង (Insemination)
- ធ្វើការវះកាត់ដើម្បីកែតំរូវនូវបញ្ហាដែលបង្កឡើងដោយ ជំងឺស្បូន (Endomethriosis) ឬស្ទះបំពុងដៃស្បូន (Blocked Fallopian Tube) ។
- ប្រើវិធីសាស្ត្រមួយដែលអោយចំនួនមេជីវិតឈ្មោលមានការកើនឡើង
ប្រសិនបើមធ្យោបាយទាំងនេះមិនអាចដោះស្រាយបញ្ហាបាន ឬមិនមានលទ្ធផល អ្នកគួរតែពិចារណាដោយធ្វើការបង្ករកំនើតខាងក្រៅខ្លួនវិញ (Vitro Fertilization, IVF) ។ ការធ្វើ IVF គេ យកមេជីវិតញី និងមេជីវិតឈ្មោល ដាក់បញ្ចូលគ្នាតែម្តង់ ដែលធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ ដូច្នេះមេជីវិតឈ្មោលអាចបង្កកំនើតជាមួយមេជីវិតញីបាន ។ បន្ទាប់មកគ្រូពេទ្យយកមមេជីវិតដែលបង្កកំនើតនោះទៅដាក់ក្នុងស្បូនរបស់មនុស្សស្រីវិញ ។
ការព្យាបាលលើអ្នកដែលមានបញ្ហាក្នុងការបន្តពូជគឺមានការពិបាក ព្រោះវាមានតំលៃថ្លៃ និងអោយរាងកាយមានការពិបាកក្នុងការធ្វើ ដូច្នេះមុនពេលអ្នកសំរេចចិត្តថានឹងធ្វើដូចនេះ អ្នកគួរតែប្រាកដខ្លួនឯងថាអ្នកចងធ្វើវា ។
ការព្យាបាលសំរាបការអសមត្ថភាពក្នុងការមានកូន អាចជួយអោយអ្នកមានឱកាសច្រើនវិញក្នុងការមានផ្ទៃពោះ ។ ប៉ុន្តែពួកគេក៏អាចមានឱកាសក្នុងការមានកូនម្តង់លើសពីមួយដែរ ។