ថ្នាំក្អក និងថ្នាំផ្តាសាយនៅលើទីផ្សារដែល មនុស្សគ្រប់រូបតែង តែទិញ ដោយ គ្មានវេជ្ជបញ្ជាត្រឹមត្រូវ ជាវិធីសាស្ត្រដែលល្អ មួយសំរាប់ជួយ កុមារអោយ មាន ភាព ប្រសើរឡើងពីផ្តាសាយ និងក្អកមែនទេ? ចូរអ្នកគិតវាសារជាថ្មី! ថ្នាំក្អក និងថ្នាំផ្តាសាយមិនត្រូវបានអនុញ្ញាតអោយប្រើលើកុមារដែលមានអាយុតិចជាង២ឆ្នាំនោះឡើយ, ហើយតុលាការក៏មិនបានអើពើថាតើថ្នាំក្អក និងថ្នាំផ្តាសាយនេះ សាកសមទៅនឹង កុមារដែលមានអាយុលើសពី២ឆ្នាំឬយ៉ាងណា? ដូចនេះ, តើធ្វើដូច ម្តេចដើម្បី ព្យាបាល ជំងឺផ្តាសាយដែលកើតលើកុមារ?

ទាំងខាងក្រោមនេះជាការណែនាំរបស់គ្រូពេទ្យឯកទេសជំងឺកុមារ។
តើអ្វីជាការព្រួយបារម្ភលើកុមារនៅពេលដែលពួកគេប្រើប្រាស់ថ្នាំក្អក និងថ្នាំផ្តាសាយ?
ការប្រើប្រាស់ថ្នាំក្អក និងថ្នាំផ្តាសាយដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ គឺមិនអាចព្យាបាលប្រភពជំងឺផ្តាសាយ និងក្អកបាននោះទេ, ហើយវាក៏មិនអាចព្យាបាលកុមារអោយបានជាសះស្បើយ និងមិនអាចអោយកុមារជាបានរហ័សផងដែរ។ ផ្ទុយមកវិញ ថ្នាំទាំងនេះ អាចមានផលអាក្រក់មួយចំនួនក្រោយពីបានប្រើប្រាស់វាដូចជាៈ បេះដូងដើរញាប់ និងប្រកាច់ជាដើម។ រដ្ឋបាលចំណីអាហារ និងឪសថ(FDA) អាមេរិកបានណែនាំថា អ្នកដែលជាមាតាបិតាទាំងអស់ គួរចៀសវាងប្រើថ្នាំក្អក និងថ្នាំផ្តាសាយទៅលើកុមារដែលមានអាយុក្រោម២ឆ្នាំ។
តើថ្នាំក្អក និងថ្នាំផ្តាសាយ មានបង្កើតជាបញ្ហាទេ ពេលណាដែលវាត្រូវបានគេប្រើប្រាស់លើកុមារដែលមានអាយុលើសពី២ឆ្នាំ?
រដ្ឋបាលចំណីអាហារ និងឪសថ(FDA) អាមេរិក(FDA) កំពុងតែសិក្សាលើសុវត្ថិភាពរបស់កុមារលើសពី២ឆ្នាំក្នុងការប្រើប្រាស់ថ្នាំក្អក និងថ្នាំផ្តាសាយ។ ចូរអ្នកចាំថា ថ្នាំក្អក និងថ្នាំផ្តាសាយមិនអាចអោយជំងឺផ្តាសាយជាសះស្បើយភ្លាមៗនោះទេ ហើយផលអាក្រក់របស់ថ្នាំក៏នៅតែអាចកើតមានឡើងផងដែរ។ ប្រសិនបើអ្នកអោយថ្នាំក្អក និងថ្នាំផ្តាសាយទៅកុមារដែលមានអាយុច្រើន, ចូរអ្នកធ្វើតាមសេចក្តីណែនាំដោយប្រុងប្រយត្ន័។ សូមកុំអោយកូនរបស់អ្នកលេបថ្នាំ២មុខដែលមានសមាសធាតុសកម្មដូចគ្នាដូចជា ថ្នាំប្រឆាំងនឹងអ៊ីសស្តាមីន(antihistamine), ថ្នាំសម្រួលដល់ការដកដង្ហើម និងថ្នាំបំបាត់ឈឺ។ ភាពច្រើនពេកនៃសមាសធាតុតែមួយអាចនាំអោយក្មេងមានគ្រោះថ្នាក់ដោយសារតែកម្រិតរបស់វាច្រើនពេក។
ចុះចំណែកឯ ថ្នាំអង់ទីប៊ីយោទិចវិញវាយ៉ាងម៉េចដែរ?
អង់ទីប៊ីយោទិច អាចត្រូវបានគេប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគបាក់តេរី ប៉ុន្តែវាគ្មានឥទ្ធិពលទៅលើមេរោគពពួកវីរុសដែលជាមេរោគបណ្តាលអោយកើតមានជំងឺផ្តាសាយ។ អង់ទីប៊ីយោទិច មិនអាចជួយកូនរបស់អ្នកទេបើគេមានជំងឺផ្តាសាយ។ សូមចងចាំថា ប្រសិនបើអ្នកអោយកូនរបស់អ្នកលេបអង់ទីប៊ីយោទិចកាន់តែច្រើន, កូនរបស់អ្នកនឹងកើតជំងឺនៅអនាគតដោយសារមេរោគដែលស៊ាំនឹងអង់ទីប៊ីយោទិច។
តើមានថ្នាំដើម្បីព្យាបាលជម្ងឺផ្តាសាយដែរឬទេ?
ការប្រើប្រាស់ថ្នាំបំបាត់ឈឺដូចជា acetaminophen(Tylenol, ថ្នាំដទៃទៀត) ឬក៏ ibuprofen (Advil, Motrin, ថ្នាំផ្សេងៗទៀត) អាចបន្ថយកំដៅ, ឈឺក និងឈឺក្បាល។ ចូរអ្នកប្រើថ្នាំបំបាត់ឈឺនេះដោយប្រុងប្រយត្ន័ទៅតាមការណែនាំ ប្រសិនបើអ្នកអោយកូនរបស់អ្នកលេបវា។
សូមកុំអោយ ibuprofen ទៅទារកដែលមានអាយុតិចជាង៦ខែ ឬទៅកុមារដែលខ្វះជាតិទឹក, ក្អួតខ្លាំង និងហាមអោយអាស្ពីរីនទៅអ្នកដែលមានអាយុតិចជាង១៨ឆ្នាំ។ អាស្ពីរីនអាចបង្កអោយមាន ជំងឺលើទារកដែលក្នុងភាសាបច្ចេកទេសអង់គ្លេស គេហៅថា Reye’s Syndrome ដែលអាចគ្រោះថ្នាក់ដល់ជីវិតទោះបីជាវាកម្រកើតមានក្តី។ ប្រសិនបើអ្នកចង់បានដំណោះស្រាយផ្សេងទៀត, សូមអ្នកទៅពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។
តើខ្ញុំអាចជួយកូនរបស់ខ្ញុំអោយមានសភាពធូរស្រាលវិញដោយរបៀបណា?
ជាទូទៅ គ្មានការព្យាបាលណាសំរាប់ជំងឺផ្តាសាយនោះទេ, ប៉ុន្តែអ្នកអាចជួយកូនរបស់អ្នកអោយមានសភាពធូរស្រាលបាននៅពេលដែលពួកគេកំពុងតែលេចចេញនូវសភាពនោះឡើង។
- ការផ្តល់ជាតិទឹកៈ សារធាតុទឹកមួយចំនួនដូចជា ទឹក, ទឹកផ្លែឈើ និងទឹកស៊ុបអាចជួយអោយមានភាពងាយស្រួលក្នុងការដកដង្ហើម។
- ជំរុញអោយមានការក្អកៈ ការក្អកអាចជួយសំអាតសារធាតុមួយចំនួនដូចជាស្លេសដែលធ្វើអោយប៉ះពាល់ក្នុងការដឹកនាំខ្យល់នៅក្នុងផ្លូវខ្យល់របស់កូនអ្នក។ ប្រសិនបើកូនរបស់អ្នកត្រូវការជំនួយដើម្បីអោយវាអាចក្អកបាន, ចូរអ្នកដាក់គេផ្កាប់នៅលើភ្លៅរបស់អ្នក, ហើយដាក់គេទេរទៅមុខប្រហែលជា ៣០ដឺក្រេ រួចទះថ្នមៗលើខ្នងរបស់គេ។
- ការប្រើប្រាស់ប្រដាប់បឺតនៅក្នុងច្រមុះរបស់កុមារៈ ឧបករណ៍នេះប្រើសំរាប់បឺតយកសារធាតុអន្ធិលៗ(សំបោរ)ចេញពីក្នុងច្រមុះ។ របៀបប្រើៈ គ្រាន់តែច្របាច់ផ្នែកខាងដើមនៃឧបករណ៍នោះ រួចដាក់វាចូលទៅក្នុងរន្ធមួយនៃច្រមុះរបស់កុមារ រួចលែងផ្នែកខាងដើមនៃឧបករណ៍នោះយឺតៗ អ្នកនឹងអាចយកសារធាតុអន្ធិលនោះចេញបាន។
- តឹងច្រមុះ: អ្នកអាចចំហុយច្រមុះកូន។អ្នកក៏ងាចប្រើថ្នាំបន្តក់ជាតិអំបិលដើម្បីកាត់បន្ថយសំបោរនៅក្នុងច្រមុះបានដែរ និងអាចធ្វើអោយកូនរបស់អ្នកអាចដកដង្ហើមបានធូរជាងមុន។ សំរាប់ទារក គួរតែប្រើប្រាស់ប្រដាប់បឺតសំបោរ។
- បន្ថយការឈឺកៈ ចំពោះកុមារដែលមានអាយុលើសពី៤ឆ្នាំ, ដើម្បីអោយពួកគេបាត់ឈឺក, អ្នកអាចអោយពួកគេខ្ពុលមាត់នឹងទឹកអំបិល ឬបៀមស្ករគ្រាប់ជាដើម។ ទឹកឃ្មុំក៏អាចបន្ថយការក្អកបានដែរ។ សូមអោយកន្លះស្លាបព្រាកាហ្វេ (២.៥មីលីលីត្រ) ចំពោះកុមារដែលមានអាយុពី២ទៅ៥ឆ្នាំ, មួយស្លាបព្រាកាហ្វេ(៥មីលីលីត្រ) ចំពោះកុមារដែលមានអាយុពី៦ទៅ១១ឆ្នាំ និង២ស្លាបព្រាកាហ្វេ(១០មីលីលីត្រ) ចំពោះកុមារដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ។ សូមកុំអោយទឹកឃ្មុំទៅកុមារអាយុក្រោម១ឆ្នាំពីព្រោះវាអាចនឹងធ្វើអោយគេពុលធ្ងន់ធ្ងរបាន។
- សំរាកៈ សូមពិចារណាកុំអោយកូនរបស់អ្នកទៅសាលារៀន ឬធ្វើអ្វីផ្សេងទៀត ប្រសិនបើពួកគេក្តៅខ្លួន ឬក្អកខ្លាំង។
នៅពេលណាដែលខ្ញុំគួរតែទៅជួបគ្រូពេទ្យ?
ជំងឺផ្តាសាយភាគច្រើនត្រូវការរយៈពេលមួយដើម្បីវិវត្តន៍តែវានឹងបាត់ទៅវិញ។ ទោះជាយ៉ាងនេះក្តី, វាជារឿងសំខាន់សំរាប់អ្នកក្នុងការដឹងពីភាពធ្ងន់ធ្ងរនៃជំងឺផ្តាសាយនេះ។ ប្រសិនបើអ្នកមានកូនដែលមានអាយុតិចជាង៣ខែ, សូមអ្នកទៅជួបគ្រូពេទ្យភ្លាម នៅពេលដែលកូនរបស់អ្នកចេញរោគសញ្ញានៃជំងឺផ្តាសាយ។ ចំពោះទារកដែលទើបនឹងកើត, ផ្តាសាយអាចវិវត្តន៍យ៉ាងឆាប់រហស័ទៅជាជំងឺរលាកផ្លូវដង្ហើម, ជំងឺរលាកសួត និងជំងឺធ្ងន់ធ្ងរដទៃទៀត។
ក្រៅពីនេះ, សូមទៅជួបគ្រូពេទ្យ ប្រសិនបើកូនរបស់អ្នកមានអាការៈដូចខាងក្រោមៈ
- នោមមានសភាពមិនធម្មតា
- កំដៅឡើងដល់៣៩.៤អង្សាសេ
- កំដៅ៣៧.៨អង្សាសេលើសពី៣ថ្ងៃ
- ឈឺត្រចៀក
- ភ្នែកឡើងលឿង
- ក្អកលើសពីមួយសប្តាហ៍
- សំបោរខាប់ និងព័ត៌ស្វាយ
រកការព្យាបាលភ្លាមៗ ប្រសិនបើកូនរបស់អ្នកមានអាការៈដូចខាងក្រោមៈ - អត់ចង់ញុំាទឹក
- ក្អកខ្លាំងរហូតដល់ក្អួត ឬប្រែប្រួលពណ៌ស្បែក
- ក្អកមានស្លេស និងមានពណ៌ក្រហមព្រឿងៗ
- ពិបាកដកដង្ហើម ឬបបូរមាត់ និងមាត់ឡើងពណ៌ស្វាយ
តើអ្វីដែលជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីការពារផ្តាសាយ?
ផ្តាសាយអាចនាំអោយមានការប៉ះពាល់ដល់ផ្លូវដង្ហើមដែលនាំអោយក្អក និងកណ្តាស់។ដើម្បីអោយកូនរបស់អ្នកមានសុខភាពល្អ អ្នកគួរតែៈ
- ស្អាតជានិច្ជៈ បង្រៀនកូនរបស់អ្នកអោយលាងដៃជាញឹកញាប់។ ប្រសិនបើអ្នកគ្មានសាប៊ូ, ការលាងដោយអាល់កុលជាជំរើសល្អ ដើម្បីអោយដៃមានអនាមយ័។ យ៉ាងណាមិញ, ប្រដាប់ក្មេងលេង និងផ្ទះត្រូវតែស្អាតជានិច្ច។
- ខ្ទប់ច្រមុះ និងមាត់ៈ បង្រៀនអ្នកទាំងអស់គ្នាអោយខ្ទប់ច្រមុះ និងមាត់ដោយក្រដាស ពេលណាដែលអ្នកក្អក ឬកណ្តាស់ រួចបោះក្រដាសនោះចោល។ អ្នកក៏អាចយកដៃមកខ្ទប់ នៅពេលដែលអ្នកក្អក ឬកណ្តាស់ ក្នុងករណីដែលគ្មានក្រដាស។
- ចៀសវាងការចែករំលែកៈ ចៀសវាងការប្រើរួមគ្នាដូចជាកែវទឹក, សម្លៀកបំពាក់, កន្សែង និងរបស់ផ្សេងៗ ដែលអាចអោយមេរោគនៅជិតមនុស្ស និងនាំអោយកើតផ្តាសាយ និងក្តៅខ្លួន។
- ចៀសវាងនៅជិតអ្នកឈឺៈ នៅពេលដែលមនុស្សឈឺនឹងអាចចម្លងទៅមនុស្សម្នាក់ទៀតយ៉ាងលឿនបំផុតក្នុងអំឡុងពេលពីរបីថ្ងៃដំបូងនៃជំងឺបង្កដោយវីរុស។
ទាំងសំរាប់ឪពុកម្តាយនិងកូនៗវិធីបង្ការងាយៗនឹងជួយកាត់ន្ថយការឆ្លងជំងឺផ្តាសាយបានច្រើន។