​ពងទឹក​គឺជា​វិធី​ដែល​រាងកាយ​របស់​អ្នក​និយាយ​ប្រាប់​អ្នក​ថា​វា​មិន​អាច​ទ្រាំ​បាន​ទៀត​ទេ​។ ពងទឹក​អាច ដោយសារតែ​ការ​កកិត​ខ្លាំងពេក ដែល​វា​ដូច​ជា​ការ​រមួលក្រពើ​ផងដែរ​ដែល​កើតឡើង​ដើម្បី​អោយ​អ្នក មាន​ការត្រៀមខ្លួន​បាន​ល្អ​ប្រសើរ​សម្រាប់​សកម្មភា​ពរាងកាយ​។

គិតគូរ​ដល់​ការព្យាបាល​ដោយ​ខ្លួនឯង ដូចខាងក្រោម​នេះ​ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ពងទឹក​នៅ​លើ​ជើង​។ ការផ្តល​អនុសាសន៍​ជា ច្រើន​អាច​ត្រូវបាន​អនុវត្ត​ទៅលើ​ពងទឹក​ដែល​មក​ពី​ការ​កកិត​នៅ​លើ​ដៃ ឬ​ផ្នែក​ផ្សេង​ទៀត​ណាមួយ​នៃ រាងកាយ​ដែល​ជា​កន្លែង​ដែល​រាងកាយ​របស់​អ្នក​ចង់​ប្រាប់ថា​គួរតែ​បន្ថយ​សកម្មភាព​។

នេះ​ជា​របៀប ដែល​អ្នកជំនាញ​ណែនាំ​អោយ​អ្នកដោះស្រាយ​នឹង​ភាព​មិន​សុខ​ស្រួល​នៃ​ការ​មាន​ពងទឹក​ដែល​អ្នកមាន រួចទៅហើយ​។​

  1. ​ធ្វើការ​សម្រេចចិត្តៈ  នៅពេល​ដែល​អ្នក​មាន​ព​ង​ទឹក​អ្នក​ត្រូវ​សម្រេចចិត្ត​ថា​អ្វី​ដែល​ល្អ បំផុត​ដែល​អ្នក​គួរ​ធ្វើ​ជាមួយ​វា​។ តើ​អ្នក​គួរតែ​ទុក​វា​អោយ​នៅ​ដដែល ឬ​គួរ​បង្ហូរ​យកសារ ធាតុ​រាវ​ចេញ​? “​ខ្ញុំ​គិតថា​វា​អាស្រ័យ​ទៅលើ​ទំហំ​នៃ​ពងទឹក​នេះ​។ ខ្លះ​ប្រហែលជា​អាច ប្រាប់​អ្នក​ថា​មិនត្រូវ​ចាក់​វា​ទេ​ព្រោះ​ពួកវា​នឹង​មិន​មាន​ហានិភ័យ​នៃ​ការបង្ក​រោគ​ឡើយ​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​សម្រាប់​មនុស្ស​ភាគច្រើន​វា​មិនមែន​ជា​ការអនុវត្ត​ជាក់ស្តែង​នោះ​ទេ​” នេះ​គឺជា​ប្រសាស៏រប​ស់​លោក​វេជ្ជបណ្ឌិត Suzanne Tanner​។ ខណៈ​ដែល​ពេល​ខ្លះ ការចាក់​ទំលាយ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​អ្នក​ជំនាញ​របស់​យើង​បាន​និយាយថា​អ្នក​គួរ​ចាក់​ពងបែក​អោយមាន​មុខធំ ចំពោះ​ពងទឹក​ដែល​មាន​ការឈឺចាប់​ខ្លាំ​ចាក់​អោយ​មាន​មុខ តូច ខណៈពេល​ដែល​ពងទឹក​ដែល​ពុំ​មាន​ការឈឺចាប់​ទុក​វា​អោយ​នៅ​ដដែល​។ “​នៅពេល​ដែល​អ្នក​មានព​ង​ទឹក​ធំ​ដែល​មាន​នៅក្នុង​តំបន់​ដែល​តូចចង្អៀត​អ្នក​គួរតែ​ធ្វើ​ការបង្ហូរ​វា​”  ពួក​វា​អាច​នឹង​ក្លាយទៅជា​ដូច​បា​ឡុង​ប៉ោង​មួយ​។
  2. ​ទុក​ស្បែក​ដែល​គ្រប​ពង់​ទឹកៈ ពេល​ដែល​អ្នក​បង្ហូ​រព​ង​ទឹក អ្នកជំនាញ​បាន​ណែនាំ​អោយ ទុក​ស្បែក​ដែល​នៅ​លើ​ពងទឹក​នោះ​។ “​ខ្ញុំ​គិតថា​កំហុស​ដ៏​ធំ​បំផុត​មួយ​ដែល​មនុស្ស ភាគច្រើន​នៅ​ពេល​ដែល​ធ្វើការ​ព្យាបាល​ពងទឹក​ដោយ​ខ្លួនឯង​តែងតែមាន​គឺ​បន្ទាប់ពី​បង្ហូរទឹក​ចេញ​ពួកគេ​តែងតែ​ទាញ​យក​ស្បែក​គ្រប​ពីលើ​ចេញ​។ នេះ​គឺជា​កំហុស​ដ៏​អាក្រក់ មួយ​” នេះ​គឺជា​ការលើកឡើង​របស់​លោក​វេជ្ជបណ្ឌិត Richard Cowin ។ ចូរ​គិតថា​ស្បែក​ដែល​គ្រប់​ពីលើ​គឺ​ដូចជា​បង់​រុំ​ធម្មជាតិ​មួយ​។ ប្រសិនបើ​អ្នក​យក​វា​ចេញ អ្នកនឹង​បញ្ចប់​ឡើង​ដោយ​ការឡើង​ពណ៌​ក្រហម ការឈឺចាប់​ជាដើម​។ “​ប៉ុន្តែ​ប្រសិនបើ អ្នក​ទុកអោយ​វា​នៅ​ពីលើ​នៅ​ទីបំផុត​វា​នឹង​ឡើង​រឹង ហើយ​ធ្លាក់​ចុះ​ទៅ​បិទ​ដោយ​ខ្លួនឯង ដែល​ជួយ​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ជាសះស្បើយ​ឡើង​វិញ​របស់​អ្នក​។​
  3. ​ទុក​វា​អោយ​ប៉ះ​ខ្យល់ៈ វេជ្ជបណ្ឌិត​ភាគច្រើន​ស្នើ​អោយ​យក​បង់​រុំ​ចេញ​នៅពេល​យប់ ដើម្បី​អនុញ្ញាត​អោយ​ពងបែក​បាន​ប៉ះ​នឹង​ខ្យល់​។ “​ខ្យល់ និង​ទឹក​គឺជា​សារធាតុ​ដ៏ ល្អ​សម្រាប់​ការ​ជាសះស្បើយ​” នេះ​បើ​តាម​លោក​បណ្ឌិត​Cowin “​ដូច្នេះ​ទុក​វា​អោយ​ប៉ះ ទឹក ហើយ​ទុក​វា​អោយ​ត្រូវ​ខ្យល់​នៅពេល​យប់​គឺ​ពិតជា​មាន​ប្រយោជន៍​។​
  4. ​ប្តូរ​បង់​រុំ​ដែល​សើម​ចេញៈ បើ​ទោះបីជា​គ្រូពេទ្យ​មួយចំនួន​បាន​និយាយ​ថា​រក្សា​បង់​រុំ​អោយ បាន ២​ថ្ងៃ​ដោយ​គ្មាន​ការ​ព្រួយ​បារម្ភុ​។ ទាំងអស់​គឺ​ជាករ​យល់​ស្រប​មួយ​ដែល​ថា​ប្រសិន បើ​ការ​រុំបង់​បាន​ក្លាយទៅជា​សើម​ដោយ​ប្រការ​ណាមួយ​នោះ​វា​គួរតែ​ត្រូវបាន​ជំនួស​ដោយ​បង់​ថ្មី​មកវិញ​។ នោះ​មានន័យ​ថា​អ្នក​ត្រូវ​ផ្លាស់ប្តូរ​វា​អោយបាន​ញឹកញាប់​ប្រសិនបើ ជើង​របស់​អ្នក​បែកញើស​ច្រើន ឬ​ប្រសិនបើ​សកម្មភាព​របស់​អ្នក​ដែល​នឹង​នាំអោយ​អ្នក បែកញើស​ហើយ​សើម​ដល់​បង់​រុំ​នោះ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង