​ទឹកដូង​គឺជា​ជាតិ​ទឹក​មួយ​ប្រភេទ​ដែល​មាន​ជីវជាតិ​ហើយ​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ច្រើន​ទៀត​។ សម្រាប់​ការទទួល​ទឹកដូង​ដែល​បាន​ប្រយោជន៍​ច្រើន​នោះ គួរតែ​ជ្រើសរើស​ដូង​ណា​ដែល​នៅ​ខ្ចី និង​មាន​ពណ៌​បៃតង​។

​ទឹកដូង​ផ្ទុក​ទៅ​ដោយ​សារធាតុ Lauric Acid ដែល​រាងកាយ​ត្រូវការបំ​លែង​ទៅ​ជា​សារធាតុ Monolaurin​។ Monolaurin មាន​សមត្ថភាព​ជា​ឱសថ​ប្រឆាំង​នឹង​វី​រ៉ុស​, ព្រូ​ន និង​បាក់តេរី​ដ៏​អស្ចារ្យ​ដែល​អាច​ជួយ​សម្លាប់សត្វ​ល្អិត​, ព្រូ​ន​, វីរុស​ដែល​ស្រោប​ដោយ​ជាតិ​ខ្លាញ់ និង​ការបង្ក​រោគ​នៅ​ផ្លូវ​ក្រពះ​ពោះវៀន​របស់​កូនក្មេង និង​មនុស្ស​ធំ​បាន​ទៀតផង​។

​លើសពីនេះទៅទៀត ទឹកដូង​មិន​ត្រឹមតែ​ដើរ​តួនាទី​ជា​ថ្នាំ​ផ្សះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​ដែរ​។ សម្រាប់ ការព្យាបាល​បញ្ហា​សត្វល្អិត​ក្នុង​ពោះវៀន​ធម្មតាៗ​នោះ​គួរតែ​ប្រើ​ទឹក​ប្រេង​អូ​លីវ​មួយ​ស្លាបព្រា​លាយ​ជាមួយនឹង​ទឹកដូង​មួយ​ពែង ហើយ​ទទួលទាន​វា​ជា​រៀងរាល់ថ្ងៃ យ៉ាង​ហោចណាស់​រយៈពេល​បី​ថ្ងៃ​។ សម្រាប់​បញ្ហា​ទល់លាមក​, រាគ និង​បញ្ហា​ផ្លូវ​រំលាយ​អាហារ​ផ្សេងៗ​ទៀត គួរតែ​ទទួល​ទាន​ទឹកដូង​ចំនួន​ពីរ​ដង​ក្នុង​មួយថ្ងៃ ជា​រៀងរាល់ថ្ងៃ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង