“វាជារឿងដ៏កម្រមួយដែលមនុស្សម្នាក់ពិតជាមិនធ្លាប់ឈឺក្បាលទាល់តែសោះ” នេះគឺជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Seymour Solomn អ្នកជំនាញខាងរោគឈឺក្បាល។ ប្រហែលជា៩០%នៃការឈឺក្បាលទាំងអស់ត្រូវបានចាត់ថ្នាក់ថាបណ្តាលមកពីការកន្ត្រាក់របស់សាច់ដុំ ឬជាទូទៅជាងនេះទៅទៀតគឺ”ការឈឺក្បាលដោយសារភាពតានតឹង” នេះបើយោងតាមមូលនិធិនៃរោគឈឺក្បាលជាតិអាមេរិកាំង។

មនុស្សដែលធ្លាប់ឈឺក្បាលពិតជាបានដឹងថាក្នុងការបង្ការមួយដងអាចមានតម្លៃស្មើរនៃការព្យាបាល១០ដង។ ដោយការឈឺក្បាលជាច្រើនត្រូវបានបង្កឡើងដោយភាពតានតឹង វិធានការជាច្រើនដើម្បីបង្ការគឺផ្តោតការយកចិត្តទុកដាក់តែនៅលើការដោះស្រាយភាពតានតឹង។ នេះគឺជាអ្វីដែលអ្នកជំនាញរបស់យើងបានណែនាំ៖
១ ដកដង្ហើមជ្រៅៗ ការដកដង្ហើមជ្រៅៗគឺជាវិធីក្នុងការបន្ថយភាពតានតឹងដ៏អស្ចារ្យ។ លោកបណ្ឌិតSheftell បាននិយាយថា “វាជាការត្រឹមត្រូវប្រសិនបើពេលដកដង្ហើមពោះរបស់អ្នកមានចលនាច្រើនជាងទ្រូងរបស់អ្នក”។
២ ធ្វើការសង្កេតលើរាងកាយៈ លោកបណ្ឌិតSheftellបានស្នើអោយពិនិត្យមើលដោយខ្លួនឯងអំពីសញ្ញាដែលធ្វើអោយអ្នកមានភាពតានតឹង និងជាហេតុធ្វើអោយឈឺក្បាលដូចជាការខាំធ្មេញអោយខ្លាំង ក្តាប់ដៃអោយណែន ពើងស្មាទៅមុខជាដើម។
មានពេលសប្បាយយរីករាយៈ “ប្រសិនបើមនុស្សរស់នៅដោយភាពតប់ប្រមល់ពេកហើយអ្នកអាចមើលឃើញថាមនុស្សទាំងនោះគឺពួកគេហាក់ដូចជាមានការជ្រួញចិញ្ចើមជាប់ជានិច្ច។ ហើយប្រហែលជាឆ្ងល់ថាហេតុអ្វីបានជាពួកគេមានការឈឺក្បាលជាប់ជានិច្ច។
៤ គេងបានត្រឹមត្រូវៈ គេងនៅក្នុងទីតាំងមានលក្ខណៈឆ្គង ឬគេងផ្កាប់អាចបណ្តាលអោយសាច់ដុំករបស់អ្នកកន្ត្រាក់ និងបណ្តាលអោយឈឺក្បាល។ គេងផ្ងារអាចជួយបាន។នេះជាប្រសាស៏របស់លោកបណ្ឌិតDiamond។
៥ កុំគេងច្រើនពេកៈ ការគេងអាចធ្វើអោយមានអារម្មណ៍ថាបានសម្រាក ប៉ុន្តែវាមិនមែនជា គំនិតល្អនោះទេ។ ចៀសវាងការគេងច្រើនពេក។
៦ ការធ្វើលំហាត់ប្រាណដើម្បីការពារៈ “ធ្វើលំហាត់ប្រាណគឺជាវិធានការដ៏មានប្រយោជន៍ដើម្បីបង្ការ។ ធ្វើចលនារាងកាយរបស់អ្នកគឺជាវិធីដ៏ល្អមួយដើម្បីបញ្ចៀសសភាពតានតឹង។
៧ ពិនិត្យការទទួលទានជាតិកាហ្វេអ៊ីនរបស់អ្នកៈ ញ៉ាំជាតិកាហ្វេអ៊ីនច្រើនពេកក៏នឹងធ្វើអោយអ្នកឈឺក្បាលផងដែរ។ដូច្នេះព្យាយាមដើម្បីកំណត់ ដោយខ្លួនឯងនូវកម្រិតកាហ្វេដែលអ្នកញ៉ាំត្រឹមតែពីរពែងក្នុងមួយថ្ងៃ៕