​មាន​អ្នកជំងឺ​តម្រងនោម​ជាច្រើន​បាន​សួរ​សំណួរ​មួយ​នេះ​។ ផ្លែ​ចេក​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​មាន​រស់ជាតិ​ឆ្ងាញ់ ប៉ុន្តែ​អ្នកជំងឺ​តម្រងនោម​ជាច្រើន​តែងតែមាន​ដែន​កំណត់​ច្រើន​ចំពោះ​របប​អាហារ​របស់​ពួកគេ​។ ដូច្នេះ​យក​ល្អ​អ្នកជំងឺ​តម្រងនោម​គួរតែ​យល់ដឹង​បាន​ច្រើន​អំពី​ទស្សនៈ​មួយ​នេះ​។​

​ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូម​។ ប៉ូ​តា​ស្យូម​គឺជា​សារធាតុដ៏​សំខាន់​ក្នុង​ការថែរក្សា​សាច់ដុំ និង​ភាព​ភ្ញោចរបស់​សរសៃប្រសា​ទ ព្រមទាំង​សម្របសម្រួល​ដល់​មុខងារ​របស់​សាច់ដុំ ដែល​មាន​ប្រយោជន៍​យ៉ាងខ្លាំង​ក្នុង​ការរក្សា​លំនឹង​របស់​សម្ពាធ​ឈាម និង​បង្ការ​ជំងឺ​បេះដូង​-​សរសៃឈាម​។ ខណៈពេល​ដែល​អ្នកជំងឺ​តម្រងនោម​ច្រើន​តែ​មាន​ជំងឺ​បេះដូង​-​សរសៃឈាម​ថែមទៀត​ហើយ​នេះ​ក៏​ជា​មូលហេតុ​ធ្វើអោយ​មនុស្ស​ស្លាប់​ផងដែរ​។ ដូច្នេះហើយ បើសិនជា​អ្នកជំងឺ​តម្រងនោម​មាន​ចំនួន​ប៉ូ​តា​ស្យូម​ក្នុងខ្លួន​តិច ផ្លែ​ចេក​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​។​

​ផ្លែ​ចេក​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន A និង C ដ៏​សំបើម​មួយ​ដែរ ហើយ​ជាតិ​ស្ករ​របស់​វា​អាច​បំ​លែង​ទៅ​ជា​គ្លុយកូស​យ៉ាង​លឿន ព្រមទាំង​ត្រូវ​បាន​បឺត​ស្រូប​អោយ​រាងកាយ​ប្រើប្រាស់​យ៉ាង​ល្អ​ទៀតផង ដូច្នេះ​ហើយ​វា​គឺជា​ប្រភព​នៃ​ថាមពល​ដ៏​ល្អ​មួយ​។ ម្យ៉ាងវិញទៀត ក្នុង​ផ្លែ​ចេក​មាន​ជាតិ​ម៉ាញ៉េស្យូម​ដ៏​ច្រើន​ផង​ដែរ ដែល​វា​មាន​ឥទ្ធិពល​ក្នុង​ការបំបាត់​ភាព​អស់កម្លាំង និង​អារម្មណ៍​មួរ​ម៉ៅ​ផងដែរ​។ ខណៈពេល​ដែល​អ្នកជំងឺ​តម្រងនោម​ច្រើន​តែ​មាន​អារម្មណ៍​អស់កម្លាំង​នោះ ផ្លែ​ចេក​ពិតជា​មាន​ប្រយោជន៍​ក្នុង​ការដោះស្រាយ​រឿង​នេះ​បាន​។​

​ក្រៅពីនេះ ផ្លែ​ចេក​ក៏​ជា​អាហារ​ដ៏​ល្អ​សម្រាប់​ការ​ដេក និង​សម្រួល​ដល់​ការរំលាយ​អាហារ​ផងដែរ​។​

​តាមពិត អ្នកជំងឺ​តម្រងនោម​គួរតែ​ប្រុងប្រយ័ត្ន​ក្នុងការ​ទទួលទាន​ផ្លែ​ចេក ព្រោះ​វា​ក៏​មាន​ឥទ្ធិពល​អាក្រក់​ដល់​ពួកគេ​ដែរ​។ អ្នកជំងឺ​តម្រងនោម​ច្រើន​តែ​មាន​បញ្ហា​ចំពោះ​ជាតិ​រ៉ែ ហើយ​ពួកគេ​ក៏​ងាយ​នឹង​ជួប​បញ្ហា​លើស​ជាតិ​ប៉ូ​តា​ស្យូម​ក្នុងឈាម ដែល​ជា​ហេតុនាំអោយ​អ្នកជំងឺ​មាន​ផលវិបាក​កាន់តែច្រើន​ថែម​ទៀត​។ ដូច្នេះហើយ អ្នកជំងឺ​តម្រងនោម​គួរតែ​ប្រុងប្រយ័ត្ន​នៅពេល​ញ៉ាំ​ផ្លែ​ចេក​។ បើសិន​ជា​ពួកគេ​មាន​ចំនួន​ប៉ូ​តា​ស្យូម​ក្នុងខ្លួន​ខ្ពស់​ហើយ គួរតែ​កុំ​ញ៉ាំ​វា​ទៀត​អី​។ បើសិនជា​ប៉ូ​តា​ស្យូម​នៅក្នុង​កម្រិត​ធម្មតា ផ្លែ​ចេក​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ពួកគេ​។​

​ដូច្នេះ​ហើយ​បើសិនជា​អ្នកជំងឺ​ចង់យក​ផ្លែ​ចេក​ធ្វើ​ជា​គម្រោង​នៃ​ការ​ញ៉ាំ​អាហារ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង