គ្រួសក្នុងតម្រងនោមគឺជាដុំដ៏រឹងមួយប្រភេទដែលត្រូវបានបង្កើតឡើងដោយសារធាតុគ្រីស្តាល។ គ្រួសក្នុងតម្រងនោមច្រើនតែចេញពីតម្រងនោមតែម្តង។ យ៉ាងណាមិញ វាអាចកើតឡើងគ្រប់កន្លែងទាំងអស់ក្នុងផ្លូវទឹកម៉ូត្រ ដែលមានដូចជា៖
- តម្រងនោម
- បំពង់បង្ហូរទឹកនោមពីតម្រងនោមទៅប្លោកនោម
- ប្លោកនោម
- បង្ហួរនោម
គ្រួសក្នុងតម្រងនោមគឺជាជំងឺដែលបង្កការឈឺចាប់បំផុត ប៉ុន្តែមូលហេតុរបសវាក៏ប្រែប្រួលទៅតាមប្រភេទរបស់គ្រួសទាំងនោះដែរ។(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីវិធីបង្ការខ្លះៗដើម្បីកុំឲ្យកើតគ្រួសក្នុងតម្រងនោម៖
- បង្គ្រប់ជាតិទឹកក្នុងខ្លួនឲ្យបានគ្រប់គ្រាន់។ យកល្អគួរតែញ៉ាំទឹកឲ្យបាន ២ ទៅ ២លីត្រកន្លះក្នុងមួយថ្ងៃ។ ការបង្កើនចំនួនទឹកនោមនឹងជួយច្រោះគ្រួសដែលមានក្នុងតម្រងនោមចេញមកដែរ
- អ្នកអាចញ៉ាំទឹកក្រូចឆ្មា និងទឹកផ្លែឈើបានដើម្បីបង្កើនការញ៉ាំទឹក។ បើសិនជាគ្រួសនោះមានជាប់ទាក់ទងនឹង(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)កម្រិតស៊ីត្រាតក្នុងឈាម ទឹកផ្លែឈើដែលមានសារធាតុមួយនេះក៏អាចជួយបង្ការការកើតគ្រួសដែរ
- ការញ៉ាំអាហារសម្បូរសារធាតុ Oxalate ក្នុងកម្រិតមធ្យម និងបន្ថយការញ៉ាំប្រៃ និងប្រូតេអ៊ីនសាច់ ក៏អាចជួយបន្ថយការប្រឈមនឹងគ្រួសក្នុងតម្រងនោមថែមទៀត
- គ្រូពេទ្យប្រហែលជាចេញថ្នាំដើម្បីជួយបង្ការការកើតគ្រួសជាប្រភេទកាលស្យូម និងអាស៊ីតអ៊ុយរិក។ បើសិនជាអ្នកធ្លាប់មានគ្រួសក្នុងតម្រងនោម ឬប្រឈមនឹងការកើតគ្រួស ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីជ្រើសរើសវិធីបង្ការដ៏ល្អបំផុត៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855