ជំងឺដំបៅក្រពះ គឺជាដំបៅដែលមានការឈឺចាប់ខ្លាំងក្នុងភ្នាស់របស់ក្រពះ។ ដំបៅក្រពះគឺជាប្រភេទដំបៅរបស់ជំងឺ Peptic Ulcer។ ដំបៅ Peptic Ulcer គឺជាដំបៅទាំងឡាយណាដែលប៉ះពាល់ទាំងក្រពះ និងពោះវៀនតូច។ ដំបៅក្រពះកើតឡើងនៅពេលដែលភ្នាស់ដ៏ក្រាសរបស់ក្រពះដែលមានស្រទាបការពារ ត្រូវបានកាត់បន្ថយ។ រឿងនេះនឹងធ្វើឲ្យអាស៊ីតក្រពះបង្កការខូចខាតទៅលើក្រពះខ្លួនឯងរហូតដល់ក្លាយទៅជាដំបៅ។ 

កាលពីមុន គេគិតថា របបអាហារអាចធ្វើឲ្យកើតដំបៅក្នុងក្រពះ។ ប៉ុន្តែបច្ចុប្បន្ននេះ យើងដឹងថាវាមិនពិតនោះទេ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យើងក៏ដឹងហើយថា ខណៈពេលដែលអាហារដែលយើងញ៉ាំអាចបង្ក ឬធ្វើឲ្យដំបៅក្រពះ តែការញ៉ាំអាហារដែលមានប្រយោជន៍ ឬផ្តល់សុខភាព អាចផ្តល់ប្រយោជន៍ទាំងសុខភាពទូទៅ និងពោះវៀនទៀត។ 

ជាទូទៅ យកល្អគួរតែញ៉ាំអាហារណាដែលមានបន្លែ ផ្លែឈើ និងជាតិសរសៃឲ្យបានច្រើន។ គេនិយាយថា (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)មានអាហារមួយចំនួនដើរតួនាទីក្នុងការសម្លាប់បាក់តេរី H.Pylori។ អាហារដែលអាចជួយសម្លាប់មេរោគនេះ ឬបង្កើនចំនួនបាក់តេរីល្អៗនោះមានដូចជា៖

  • ប្រូខូលី ផ្កាខាត់ណា ស្ពៃក្តោប និងឆៃថាវ
  • បន្លែពណ៌បៃតងដូចជា ស្ពៃស្ពីណាចជាដើម
  • អាហារសម្បូរប្រូបាយអូទិចដូចជា យ៉ាអួ ឬគីមឈី ជាដើម
  • ផ្លែប៉ោម
  • ផ្លែបឺរីពណ៌ខៀវ ស្ត្របឺរី និងបឺរីពណ៌ខ្មៅ
  • ប្រេងអូលីវ

លើសពីនេះទៅទៀត ចាប់តាំងពីអ្នកជំងឺដំបៅក្រពះប្រហែលជាមានជាប់ទាក់ទងនឹងការច្រាលអាស៊ីតក្រពះផងដែរនោះ យកល្អគួរតែចៀសឲ្យឆ្ងាយពីអាហារហិរ និងអាហារជូរៗ ខណៈពេលដំបៅកំពុងតែជាហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង