ជំងឺរលាកសន្លាក់ហ្គោដគឺជាជំងឺមួយប្រភេទដែលបង្កការឈឺចាប់ និងហើមក្នុងសន្លាក់។ ជំងឺនេះបង្កឡើងដោយសារតែការកកកុញនៃសារធាតុ គ្រីស្តាលស្រួចៗ ក្នុងសន្លាក់។ ជំងឺរលាកសន្លាក់នេះពេលខ្លះមានការច្រឡំគ្នានឹងជំងឺសន្លាក់ផ្សេងៗទៀតដូចជា៖

  • ជំងឺរលាកសន្លាក់ Rheumatoid Arthritis 
  • ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់
  • ចង្កោមរោគសញ្ញាគៀបសរសៃប្រសាទនៅកដៃ
  • ការរលាកសន្លាក់ដោយសារបង្ករោគ
  • រលាកសន្លាក់ឆ្អឹងកងខ្នង

ជំងឺរលាកសន្លាក់ហ្គោដ(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ច្រើនតែកើតឡើងនៅលើម្រាមមេជើង។ វាក៏ប៉ះពាល់ទៅលើសន្លាក់ផ្សេងៗទៀតដែរដូចជា៖

  • សន្លាក់ម្រាមដៃ
  • សន្លាក់ជង្គង់
  • សន្លាក់កែងជើង
  • សន្លាក់កដៃ

ជំងឺរលាកសន្លាក់ហ្គោដអាចព្យាបាលតាមរយៈការបញ្ចុះចំនួនអាស៊ីតអ៊ុយរិកក្នុងឈាមដែលកំពុងតែឡើងខ្ពស់បាន។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)ថ្នាំដែលអាចបញ្ចុះអាស៊ីតអ៊ុយរិកមានដូចជា៖

  • Xanthine Oxidase Inhibitors (Aloprim, Lopurin, Uloric, Zyloprim) 
  • Uricosurices (Probalan, Zurampic)

ការផ្លាស់ប្តូររបបអាហារ និងរបៀបររស់នៅអាចបញ្ចុះអាស៊ីតអ៊ុយរិកក្នុងរាងកាយបាន។ រឿងនេះប្រហែលជាជួយបង្ការការកើតជំងឺរលាកសន្លាក់ហ្គោដដែរ។ យកល្អគួរតែផ្លាស់ប្តូររបបអាហារដូចខាងក្រោម៖

  • ឈប់ញ៉ាំ ឬកាត់បន្ថយការញ៉ាំសាច់ក្រហម និងសត្វមានសំបក
  • បន្ថយការញ៉ាំគ្រឿងស្រវឹង ជាពិសេសស្រាបៀរ
  • ឈប់ញ៉ាំភេសជ្ជៈមានជាតិហ្គាស និងភេសជ្ជៈផ្សេងៗទៀតដែលមានជាតិស្ករប្រភេទ Fructose 

យកល្អគួរតែថែរក្សាទម្ងន់ឲ្យមានសុខភាពល្អ។ ការធាត់ជ្រុលនឹងបង្កើនការប្រឈមនឹងជំងឺរលាកសន្លាក់ហ្គោដបាន។ ថ្នាំខ្លះអាចបង្កើនចំនួនអាស៊ីតអ៊ុយរិកបាន។ គ្រូពេទ្យក៏ប្រហែលជាឈប់ ឬផ្លាស់ប្តូរថ្នាំផ្សេងៗដូចខាងក្រោមដែរបើសិនជាអ្នកកំពុងតែប្រើ៖

  • ថ្នាំបញ្ចុះទឹកនោមសម្រាប់បញ្ចុះសម្ពាធឈាម
  • ថ្នាំទប់ស្កាត់ប្រព័ន្ធភាពស៊ាំ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង