ការផ្តាច់បារីមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែវាអាចធ្វើឡើងជាមួយនឹងការផ្លាស់ប្តូរផ្នត់គំនីតថ្មី ជាមួយនឹងការព្យាបាលដោយជាតិនីកូទីន។ ភាគច្រើន មនុស្សពេញវ័យដែលជក់បារី មាន ៧០ភាគរយគឺចង់ផ្តាច់បារីណាស់។ ផលិតផលជួយដល់ការផ្តាច់បារីដោយមិនបាច់មានវេជ្ជបញ្ជាពីគ្រូពេទ្យដូចជា បង់បិទស្បែក ថ្នាំបៀម (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)និងស្ករកៅស៊ូសុទ្ធតែអាចជួយបាន។
បើសិនជាអ្នកចង់ផ្តាច់បារីមែន(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) យកល្អគួរតែចងចាំប៉ុន្មានចំណុចដូចខាងក្រោមនេះខណៈពេលកំពុងតែផ្តាច់បារី៖
- ពិគ្រោះជាមួយគ្រូពេទ្យពីរបៀបប្រើប្រាស់ផលិតផលទាំងនោះ និងផលរំខានខ្លាំងក្លារបស់វា
- ការពិគ្រោះអំពីវិធីផ្តាច់បារីជាមួយគ្រូពេទ្យគឺជារឿងសំខាន់ណាស់បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺហឺត ឬដំបៅក្រពះ
- អ្នកក៏អាចឆែកមើលគេហទំព័រ FDA ដើម្បីសិក្សាបន្ថែមអំពីផលិតផល និងវិធីសាស្រ្តផ្តាច់បារីជាច្រើនទៀតបាន៕