សុខភាពរបស់តម្រងនោមមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងសុខភាពបេះដូង និងបេះដូងទៅតម្រងនោម។ ខណៈពេលដែលបេះដូងត្រូវការច្របាច់ឈាមចេញដើម្បីចិញ្ចឹមសព្វរាងកាយ តម្រងនោមក៏ត្រូវការដើម្បីលាងសម្អាតឈាមនោះដែរ។ វាមាននាទីលាងសម្អាតកាកសំណល់ ជួយដល់ការរក្សាសម្ពាធឈាម (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)និងប្រាកដថា ឈាមមានចំណុះជីវជាតិសំខាន់ៗត្រឹមត្រូវហើយ។ 

ជំងឺតម្រងនោមមានន័យថា តម្រងនោមត្រូវបានខូចខាត។ បញ្ហាសុខភាពដ៏ធ្ងន់ធ្ងរនេះនឹងដាក់សម្ពាធកាន់តែខ្លាំងថែមទៀតដល់សុខភាពបេះដូង។ 

អ្នកដែលមានជំងឺទឹកនោមផ្អែម (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)និងលើសសម្ពាធឈាមមានការប្រឈមកាន់តែខ្លាំងនឹងការកើតជំងឺតម្រងនោមដែរ។ ខាងក្រោមនេះគឺជារបៀបក្នុងការបន្ថយការប្រឈមមុខ៖

  • ចូរថែរក្សាសម្ពាធឈាមឲ្យស្ថិតក្នុងសភាពធម្មតា
  • ញ៉ាំអាហារផ្តល់សុខភាព ចៀសវាងខ្លាញ់ Saturated Fat ប្រៃ និងផ្អែមខ្លាំង។ ផ្ទុយទៅវិញ ចូរញ៉ាំបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឲ្យបានច្រើន
  • មិនត្រូវជក់បារី
  • ហាត់ប្រាណជាទៀងទាត់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង