សម្ពាធឈាមគឺជាកម្លាំងដែលបង្កើតឡើងដោយចរន្តឈាមវាយខ្ទប់នឹងជញ្ជាំងសរសៃឈាម។ វាត្រូវបានគេចាត់ទុកថាជាសញ្ញាមួយដ៏សំខាន់ននៃជីវិតមនុស្ស ឬជាសញ្ញាជីវិតដែលមានដូចជា ចង្វាក់បេះដូង, ការដកដង្ហើម និងសីតុណ្ហភាព។ សម្ពាធឈាមត្រូវបានបង្កើតឡើងដោយការច្របាច់ឈាមរបស់បេះដូងចូលទៅក្នុងសរសៃឈាមអាក់ទែ ដើម្បីបង្កើតបានជាលំហូរឈាម។

សម្ពាធឈាមរបស់មនុស្សម្នាក់ៗត្រូវបានបញ្ជាក់ជាសម្ពាធ Systolic ឬ Diastolic ឧទាហរណ៍ ១២០/៨០។ សម្ពាធឈាមខាង Systolic លើដំណាងអោយសម្ពាទក្នុងសរសៃឈាមអាក់ទែដែលកើតឡើងនៅពេលបេះដូងច្របាច់ឈាមចូល។ សម្ពាធឈាមខាងក្រោម Diastolic ដំណាងអោយសម្ពាធក្នុងសរសៃឈាមអាក់ទែដែលកើតឡើងនៅពេលសាច់ដុំរបស់បេះដូងសម្រាកក្រោយពីកន្ត្រាក់រួច។ សម្ពាធឈាមតែងតែឡើងខ្ពស់នៅពេលសាច់ដុំច្របាច់ឈាមច្រើនជាងពេលវាសម្រាក។
ជាមធ្យមសម្ពាធ Systolic របស់មនុស្សវ័យជំទង់ដែលមានសុខភាពថយចុះពី ៩០ ទៅ ១២០មីលីម៉ែត្របារត (mm Hg)។ សម្ពាធឈាម Diastolic ជាមធ្យមគឺពី ៦០ ទៅ៨០មីលីម៉ែត្របារត។ ក្បួនណែនាំថ្មីៗបានបង្ហាញថា សម្ពាថឈាមធម្មតាគឺតិចជាង ១២០/៨០។ សម្ពាធឈាមដែលចាប់ពី ១៣០/៨០ឡើងទៅគឺចាត់ទុកថាឡើងខ្ពស់ហើយ។
សម្ពាធឈាមខ្សោយ (Hypotension) អាចបង្ករោគសញ្ញាបានដោយសារតែលំហូរឈាមចូលទៅក្នុងសរសៃឈាមវ៉ែន និងអាក់ទែចុះទាប។ នៅពេលលំហូរឈាមចុះទាបពេកដែឡមិនអាចដឹកជញ្ជូនអុកស៊ីសែន និងជីវជាតិទៅសារីរាង្គសំខាន់ដូចជា ខួរក្បាល, បេះដូង និងតម្រុងនោមបានទេនោះ សាររីរាង្គទាំងនេះនឹងមិនអាចបំពេញមុខងារធម្មតារបស់ខ្លួនបាន ហើយប្រហែលជាអាចមានការខូចខាតជាបណ្តោះអាសន្ន ឬជាប់រហូតផង។
សម្ពាធឈាមខ្សោយមិនដូចគ្នានឹងសម្ពាធឈាមឡើងខ្ពស់ឡើង។ អ្នកខ្លះប្រហែលជាមានសម្ពាធឈាម ៩០/៥០ ដោយគ្មានរោគសញ្ញា។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀតប្រហែលជាមានរោគសញ្ញានៃសម្ពាធឈាមខ្សោយដែឬបើសិនជាសម្ពាធឈាមពួកគេធ្លាក់ដល់ ១០០/៦០។
ចំពោះស្ត្រីមានផ្ទៃពោះ សម្ពាធឈាមងាយនឹងចុះខ្សោយណាស់។ សម្ពាធឈាមអាចចុះដល់ក្រោម ១០០/៦០ទៅទៀត តែជារឿងធម្មតាសម្រាប់ស្ត្រីមានផ្ទៃពោះទេ។ សម្ពាធឈាមគួរតែមានការតាមដានពីអ្នកជំនាញខាងសម្ភពក្នុងពេលមានផ្ទៃពោះ៕