ខួរក្បាលដែលមានសុខភាពល្អគឺជារឿងដ៏សំខាន់សម្រាប់ជីវិតដែលរស់នៅបានយូរ និងពេញលេញ។ ប៉ុន្តែកំណើតដ៏ខ្ពស់នៃជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម និងធាត់ជ្រុល កំពុងតែផ្តល់ការគំរាមគំហែងដល់ការថែរក្សាសុខភាពខួរក្បាលឲ្យបានល្អ។ 

ក្នុងសហរដ្ឋអាមេរិក មនុស្សធំម្នាក់ក្នុងចំណោម ៣នាក់ ឬស្មើនឹង ៧៥លាននាក់ គឺមានជំងឺលើសសម្ពាធឈាម។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ពិតណាស់ ក្នុងនោះដែរ មានច្រើនជាងពាក់កណ្តាលឯណោះដែលមិនបានព្យាបាលគ្រប់គ្រងជំងឺនេះបានត្រឹមត្រូវ។

បញ្ហាធាត់ជ្រុលក៏មិនមែនជារឿងល្អដែរ។ ថ្មីៗនេះ មនុស្សធំជនជាតិអាមេរិកប្រមាណ ៣៦.៥ភាគរយ គឺមានភាពធាត់ជ្រុលតែម្តង។ ក្នុងនោះដែរ ភាពធាត់ជ្រុលលើមនុស្សស្រី (៣៨.៣ភាគរយ) ខ្ពស់ជាងបុរស (៣៤.៣ភាគរយ)។

ក្នុងករណីជំងឺទឹកនោមផ្អែមវិញ ក៏កំពុងតែកើនសន្ទុះខ្លាំងណាស់ដែរ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ) ក្នុងឆ្នាំ២០១៤ ប្រជាជនអាមេរិកប្រហែល ២២លាននាក់កំពុងតែរស់នៅជាមួយជំងឺទឹកនោមផ្អែម ដែលរឿងនេះវាបានកើនឡើងជាងឆ្នាំ ១៩៨០ រហូតដល់ ៤ដងឯណោះ ដែលកាលនោះមានតែ ៥.៥លាននាក់ទេ។ 

ទោះបីជាយ៉ាងណាក៏ដោយ រាល់ការគំរាមគំហែងដល់ខួរក្បាលទាំងនេះគឺអាចគ្រប់គ្រងបានទេ។ ការបន្ថយកត្តាប្រឈមមុខមានន័យថា អ្នកក៏អាចបន្ថយការកើតជំងឺខួរក្បាលធំៗដូចជា ដាច់សរសៃឈាមខួរក្បាល និងភ្លេចភ្លាំងបានដែរ។ ជំងឺទាំងនេះសុទ្ធតែអាចបង្ការបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង