ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកម្តាយមិនគួរពិសារ ព្រោះអាចធ្វើឲ្យទឹកភ្លោះអ្នកតិចទៅៗជាមិនខានឡើយ។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយមិនគួរញ៉ាំអាហារដែលអាំងច្រើនទេ ព្រោះអាហារទាំងនេះ អាចផ្តល់សម្ពាធដល់ថ្លើមរបស់អ្នក ថែមទាំងអាចធ្វើឲ្យអ្នកម្តាយអាចធាត់ខ្លាំង ដោយធ្វើឲ្យទឹកភ្លោះអាចតិច។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនបាន។
- អ្នកម្តាយក៏មិនគួរពិសារអាហារដែលហិរខ្លាំង និងអាហារដែលផ្អាប់នោះទេ ព្រោះអាហារទាំងនេះ នឹងធ្វើឲ្យទឹកភ្លោះអ្នកមានលក្ខណៈមិនប្រក្រតី ថែមទាំងអាចធ្វើឲ្យអ្នកម្តាយប្រឈមមុខនឹងសម្ពាធឈាមឡើងខ្ពស់ផងដែរ។ ដូចនេះ អ្នកម្តាយមិនគួរបរិភោគអាហារទាំងនេះឡើយ។
- អ្នកម្តាយក៏មិនគួរញ៉ាំអាហារដែលមានផ្ទុកជាតិស្ករខ្ពស់ដែរ ព្រោះក្រោយពេលដែលអ្នកបរិភោគច្រើន នឹងធ្វើឲ្យអ្នកអាចជួបនឹងជំងឺទឹកនោមផ្អែមបាន ថែមទាំងអាចធ្វើឲ្យអ្នកមិនសូវមានទឹកភ្លោះក្នុងការផ្គត់ផ្គង់ឲ្យកូនក្នុងផ្ទៃលូតលាស់បានឡើយ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នក្នុងការពិសារនំខេក បង្អែម ព្រមទាំងផ្លែឈើដែលមានផ្ទុកសារធាតុស្ករខ្ពស់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855