មហារីកមាត់ស្បូនគឺជាផលវិបាកមួយដែលបណ្តាលមកពីមេរោគHPV។ មេរោគនេះក៏បង្កអោយមានឬសនៅប្រដាប់ភេទទាំងបុរសនិងស្ត្រីផងដែរ។​ ការ​ឆ្លង​មេរោគ​ HPV(Human​ Papillomavirus)​ ក្នុង​ប្រដាប់​ភេទ​គឺជា​ជំងឺឆ្លង​តាម​ការ​រួម​ភេទ​ (STI)​ ញឹកញាប់​បំផុត​។​ ប្រភេទ​នៃ​វីរុស​ស​ HPV​ មាន​ច្រើន​ជាង​ ៤០​ប្រភេទ​ ដែល​អាច​បង្ក​ជំងឺ​ទៅ​លើ​ប្រដាប់​ភេទ​ទាំង​បុរស​ និង​ស្ត្រី​ ។​ វី​វ៉ុ​ស​ទាំងនេះ​ក៏​អាច​បង្ក​ជំងឺ​នៅ​ក្នុង​មាត់​ និង​បំពង់ក​ផង​ដែរ​ ។​ មាន​ចំនួន​មនុស្ស​ជា​ច្រើន​ដែល​បាន​ឆ្លង​វីរុស​នេះ​ ហើយ​ពួក​គេ​មិន​ទាន់​នឹង​ដឹង​ថា​ខ្លួន​គេ​មាន​ជំងឺ​នេះ​នៅឡើយ​នោះ​ទេ​ ។​

វីរុស​ HPV​ មិន​មាន​លក្ខណៈ​ដូច​គ្នា​នឹង​មេរោគ​Herpes​ឬ​ជំងឺអេដស៍​នោះ​ទេ​ ទោះបីជា​រី​រ៉ុ​ស​ទាំងនេះ​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ក៏​ដោយ​ ប៉ុន្តែ​ពួក​វា​បង្ក​ជា​រោគ​សញ្ញា​ និង​បញ្ហា​សុខភាព​ផ្សេងៗ​គ្នា​ ។​

តើ​មាន​រោគ​សញ្ញា​ និង​បញ្ហា​សុខភាព​អ្វីខ្លះ​ដែល​កើត​លើ​អ្នកជំងឺ​ HPV?

មនុស្ស​ភាគច្រើន​ដែល​កើត​ជំងឺ​ HPV​ មិន​មាន​បង្ក​រោគ​សញ្ញា​ ឬ​បញ្ហា​សុខភាព​ណាមួយ​នោះ​ទេ​ ។​ ក្នុង​នោះ​មាន​ ៩០%​នៃ​ករណី​ ប្រព័ន្ធ​ភាពស៊ាំ​សំរាប់​ការពារ​រាង​កាយ​របស់​យើង​ វា​បាន​សំលាប់​មេរោគ​នេះ​ អោយ​អស់ពី​ក្នុង​ខ្លួន​ជា​លក្ខណៈ​ធម្មជាតិ​ក្នុង​រយៈពេល​ ២​ឆ្នាំ​ ។​
•​    ​ប៉ុន្តែ​ពេល​ខ្លះ​ រី​រ៉ុ​ស​ HPV​ ជា​ច្រើន​ទៀត​អាច​បង្ក​អោយ​មាន​ចេញ​ជា​ឬ​ស​សាច់​(Wart)​ ដែល​ដុះ​នៅ​តំបន់​ប្រដាប់បន្តពូជ​ទាំង​បុរស​ និង​ស្ត្រី​ ។​ វា​មាន​លក្ខណៈ​កម្រ​ណាស់​ដែល​ ឬ​ស​នេះ​ដុះ​ក្នុង​បំពង់ក​ ហើយ​ទៅ​ជា​ជំងឺ​មួយ​ហៅ​ថា​ Recurrent​ Respiratory​ Papillomatosis,​ RRP​ ។​
•​    ​វីរុស​ HPV​ ផ្សេងៗ​ទៀត​អាច​ធ្វើ​អោយ​មាន​មហារីក​មាត់ស្បូន​ ។​ វីរុស​ប្រភេទ​ទាំងនេះ​ក៏​អាច​ធ្វើ​អោយ​កើត​មហារីក​នៅ​កន្លែង​ផ្សេងៗ​ទៀត​ដែរ​ ប៉ុន្តែ​ជំងឺមហារីក​ដែល​សាហាវ​មាន​ដូច​ជា​ មហារីក​ប​បេ​ទ្វា​មាស​ ទ្វា​មាស​ លិង្គ​ រន្ធ​គូថ​ និង​នៅ​តំបន់​ក្បាល​ និង​ក​ (​អណ្តាត​ សាច់​បំពង់ក​ និង​បំពង់ក​ )​។​
វីរុស​ HPV​ ជា​ច្រើន​ប្រភេទ​អាច​បង្ក​អោយ​កើត​ឬ​ស​នៅ​ក្នុង​ប្រដាប់បន្តពូជ​ ដែល​មាន​លក្ខណៈ​ខុស​គ្នា​នឹង​សាច់​ដុះ​ជា​លក្ខណៈ​មហារីក​ ។​ យើង​មិន​មាន​មធ្យោបាយ​ណាមួយ​ក្នុង​ការ​ដឹង​ថា​អ្នកមាន​ជំងឺ​ HPV​ នឹង​វិវត្តន៍​ទៅ​ជា​មហារីក​ ឬ​បញ្ហា​សុខភាព​ណាមួយ​នោះ​ដែរ​ ។​
រោគ​សញ្ញា​ដែល​មានការ​ទាក់​ទង់​នឹង​ជំងឺ​ HPV
ដុះ​ឬ​ស​នៅ​ក្នុង​ប្រដាប់បន្តពូជ​ ជា​ធម្មតា​មាន​លក្ខណៈ​ជា​ដុំ​តូច​មួយ​ ឬ​ដុំៗ​ជា​ច្រើន​តែ​ម្តង​ ។​ ផ្លែ​ទាំង​ នោះ​អាច​តូច​ ឬ​ធំ​ វែង​ ឬ​សំប៉ែត​ ឬ​រាង​ដូច​ផ្កា​ខាត់ណា​ ។​ គ្រូពេទ្យ​ដែល​មើល​ថែទាំ​សុខភាព​អាច​ធ្វើ​រោគវិនិច្ឆ័យ​បាន​តាម​រយៈ​មើលឃើញ​ផ្លែ​ដែល​ដុះ​នៅ​ក្នុង​ប្រដាប់បន្តពូជ​ ។​ ផ្លែ​នេះ​អាច​កើត​មាន​ពី​ច្រើន​ស​ប្តា​ហ៍​ ឬ​ច្រើន​ខែ​ក្រោយ​ពេល​រួម​ភេទ​ហើយ​ ដែល​ដៃគូ​ជា​អ្នកមាន​ជំងឺ​ទោះបីជា​រូបគេ​មិន​ទាន់​មាន​ រោគ​សញ្ញា​ ឬ​ដុះ​ផ្លែ​នោះ​ក៏​ដោយ​ ។​ ជំងឺ​នេះ​ប្រសិនជា​មិន​បាន​ព្យាបាល​ទេ​ ផ្លែ​ដែល​ដុះ​នៅ​ក្នុង​ប្រដាប់បន្តពូជ​ប្រហែលជា​អាច​បាត់​ដោយ​ខ្លួនឯង​ នៅ​ដដែល​ កើន​ចំនួន​ឬ​ធំ​ជាង​មុន​ ហើយ​មិន​ទៅ​ជា​មហារីក​ទេ​ ។​ មហារីក​មាត់ស្បូន​ ជា​ធម្មតា​មិន​មាន​រោគ​សញ្ញា​អ្វី​នោះ​ទេ​លុះត្រាតែ​វា​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​ ។​​ហេតុផល​មួយ​នេះ​មាន​សារៈសំខាន់​ណាស់​សំរាប់​មនុស្ស​ស្រី​ទាំងឡាយ​ដែល​ត្រូវ​តែ​ទៅ​ធ្វើតេស្ត​រក​ ​មើលជំងឺ​មហារីក​មាត់ស្បូន​ជា​ទៀងទាត់​ ។​ការ​ធ្វើតេស្ត​រក​មើលជំងឺ​មហារីក​មាត់ស្បូន​អាច​អោយ​អ្នក​​រក​ឃើញ​នូវ​រោគ​សញ្ញា​ទាន់​ពេលវេលា​នៃ​ការ​វិវត្តន៍​របស់​ជំងឺ​​ដូច្នេះ​អ្នក​ក៏​អាច​ធ្វើការ​ព្យាបាល​ទាន់​ពេល​ដែរ​ មុន​ពេល​ដែល​វា​នឹង​វិវត្តន៍​ទៅ​រក​មហារីក​ ។​
ជំងឺមហារីក​ផ្សេងៗ​ទៀត​ដែល​បង្ក​ដោយ​ HPV​ អាច​មិន​មាន​រោគ​សញ្ញា​ រហូត​ដល់​កំរិត​ធ្ងន់ធ្ងរ​ និង​ មានការ​ពិបាក​ក្នុង​ការ​ព្យាបាល​ ក្នុង​នោះ​មាន​មហារីក​ ប​បេ​ទ្វា​មាស​ ទ្វា​មាស​ លិង្គ​ រុន្ធ​គូថ​ តំបន់​ក្បាល​ និង​ក​ ។​
ចំពោះ​ RRP​ ធ្វើ​អោយ​ដុះ​ឬ​ស​ក្នុង​បំពង់ក​ ។​ ការ​ដុះ​ដូច្នេះ​ពេល​ខ្លះ​ក៏​អាច​អោយ​ស្ទះផ្លូវ​ដង្ហើម​ សំលេង​ស្អក​ ឬ​មានការ​ពិបាក​ក្នុង​ការ​ដកដង្ហើម​ ។​
តើ​មនុស្ស​ឆ្លង​ជំងឺ​ HPV​ តាម​របៀប​ណា​?
វីរុស​ HPV​ អាច​ធ្វើការ​ចំ​លង់​តាម​រយៈ​ការ​ប៉ះពាល់​នឹង​ប្រដាប់បន្តពូជ​ ដែល​ភាគច្រើន​កើតឡើង​ដោយសារ​ការ​រួម​ភេទ​តាម​ផ្លូវ​ទ្វារមាស​ និង​តាម​រន្ធ​គូថ​ ។​ លើស​ពី​នេះ​វា​ក៏​អាច​ធ្វើការ​ចំលង​តាម​រយៈ​ការ​រួម​ភេទ​តាម​មាត់​ (Oral​ Sex)​ និង​ការ​រួម​ភេទ​តាម​ប្រដាប់បន្តពូជ​ (Genital-to-Genital)​ ។​ HPV​ នេះ​អាច​ចំលង​ទៅ​ដៃគូ​ ទាំង​ភេទ​ដូច​គ្នា​ និង​ខុស​គ្នា​ បាន​ដោយ​គ្មាន​បង្ហាញ​ចេញ​រោគ​សញ្ញា​អ្វី​ទាំងអស់​ ។​
មនុស្ស​ម្នាក់​អាច​មាន​វីរុស​ HPV​ លុះត្រាតែ​រូបគេ​បាន​ធ្វើការ​រួម​ភេទ​ជាមួយ​អ្នកមាន​ជំងឺ​នេះ​យូរ​ឆ្នាំ​មក​ហើយ​ ។​ ភាគច្រើន​អ្នក​ដែល​ឆ្លង​ជំងឺ​នេះ​មិន​បានដឹង​ថា​ខ្លួនឯង​មាន​ជំងឺ​នេះ​ទេ​ ហើយ​ក៏​បាន​ចំលងជំងឺ​របស់​ខ្លួន​ទៅ​ដៃគូ​ខ្លួន​ម្នាក់​ទៀត​ ដូច្នេះ​អាច​ធ្វើ​អោយ​មនុស្ស​ម្នាក់​អាច​មាន​វីរុស​ HPV​ លើស​ពី​មួយ​ ។​
វា​មាន​លក្ខណៈ​កម្រ​ណាស់​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ហើយ​មាន​ផ្លែ​ឬ​សប​ស់​វីរុស​ HPV​ ដុះ​នៅ​ក្នុង​ប្រដាប់បន្តពូជ​របស់​គាត់​ហើយ​ចំលង​មេរោគ​នេះ​ទៅ​កូន​របស់​គាត់​នៅ​ពេល​សំរាល​តាម​បែប​ធម្មជាតិ​នោះ​ទេ​ ។​ 
តើ​វីរុស​ HPV​ ធ្វើ​អោយ​មាន​ដុះ​ផ្លែ​ឬ​ស​ និង​មហារីក​ដោយ​របៀប​ណា​?
វី​វ៉ុ​ស​ HPV​ ធ្វើ​អោយ​កោសិកា​ធម្មតា​ដែល​លើ​ស្បែក​ប្រើ​ក្លាយទៅជា​មិនធម្មតា​បាន​ ហើយ​ភាគច្រើន​ អ្នក​មិន​អាច​ឃើញ​ ឬ​មាន​អារម្មណ៍​ថា​កោសិការ​របស់​អ្នក​មានការ​ផ្លាស់​ប្តូរ​នោះ​ទេ​ ។​ មាន​ករណី​ជា​ច្រើន​ទៀត​ រាង​កាយ​របស់​យើង​ក៏​អាច​យកឈ្នះ​នឹង​វីរុស​នេះ​តាម​បែប​ធម្មជាតិ​ហើយ​កោសិកា​ដែល​មាន​ជំងឺ​ក៏​វិល​មក​រក​ភាព​ដើម​វិញ​ដែរ​ ។​ ប៉ុន្តែ​ក៏​មាន​ករណី​ខ្លះ​ខ្លួន​របស់​យើង​មិន​អាច​យកឈ្នះ​វា​បាន​ដែរ​ ហើយ​ធ្វើ​អោយ​យើង​មើលឃើញ​នូវ​ភាព​ខុស​ប្លែក​ផង​ដែរ​ ដូច​ជា​ ការ​ដុះ​ឬ​ស​ ឬ​មហារីក​ ។​ ឬ​ស​ ទាំងនេះ​អាច​កើតឡើង​ក្នុង​រយៈពេល​ច្រើន​ស​ប្តា​ហ៍​ ឬ​ច្រើន​ខែ​ បន្ទាប់​ពី​ឆ្លង​ជំងឺ​ HPV​ ។​ ចំនែក​មហារីក​វិញ​ច្រើន​ចំនាយពេល​ច្រើន​ឆ្នាំ​ទើប​មាន​ ក្រោយ​ពេល​ឆ្លង​ ។​
តើ​វីរុស​ HPV​ ច្រើន​បង្ក​ជា​ជំងឺ​ដូច​ម្តេច​ដែរ​?
ប្រជាជន​អា​មេ​រិ​ក​ប្រមាណ​ ២០​ លាន​នាក់​កំពុង​ឆ្លង​ជំងឺ​ HPV​ ។​ ចំនែកឯ​ ៦​លាន​នាក់​ផ្សេង​ទៀត​ក្លាយទៅជា​អ្នក​ដែល​ត្រូវ​ឆ្លង​ថ្មី​និង​ត្រូវ​កើត​មាន​រាល់​ឆ្នាំ​ ។​ ជំងឺ​ HPV​ ច្រើន​កើត​មាន​៥០%​ ចំពោះ​ មនុស្ស​ប្រុស​ដែល​ចូល​ចិត្ត​ធ្វើការ​រួម​ភេទ​ជាស​កម្ម​ ចំនែក​មនុស្ស​ស្រី​វិញ​អាច​កើត​បាន​ដែរ​ក្នុងអំឡុងពេល​ណាមួយ​ក្នុង​ជីវិត​របស់​ពួក​គេ​ ។​
មហារីក​មាត់ស្បូន​:​ រាល់​ឆ្នាំ​ មាន​មនុស្ស​ប្រមាណ​ ១២០០០​នាក់​ នៅ​អា​មេ​រិ​កកើត​មាន​ជំងឺ​ មហារីក​មាត់ស្បូន​ ។​ យើង​មិន​មាន​កំណត់​ត្រា​អំពី​តួលេខ​នៅ​កម្ពុជា​ទេ​។​
មហារីក​ដទៃ​ទៀត​ គឺ​មិនសូវ​មាន​ច្រើន​ជាង​មហារីក​មាត់ស្បូន​ទេ​ ។​ ជា​រាង​រាល់​ឆ្នាំ​សហរដ្ឋអាមេរិក​ មាន​ដូច​ជា​៖
•​    ​មនុស្ស​ស្រី​៣៧០០​នាក់​មាន​ជំងឺមហារីក​ប​បេ​ទ្វា​មាស​
•​    ​មនុស្ស​ស្រី​១០០០​នាក់​មាន​ជំងឺមហារីក​ទ្វា​មាស​
•​    ​មនុស្ស​ប្រុស​១០០០​នាក់​មាន​ជំងឺមហារីក​លិង្គ​
•​    ​មនុស្ស​ស្រី​២៧០០​នាក់​ និង​មនុស្ស​ប្រុស​១៧០០​នាក់​មាន​ជំងឺមហារីក​រន្ធ​គូថ​
•​    ​មនុស្ស​ស្រី​២៣០០​នាក់​ និង​មនុស្ស​ប្រុស​៩០០០​នាក់​មាន​ជំងឺមហារីក​នៅ​ក្បាល​ និង​ក​ ។​ (​សូម​បញ្ចា​ក់ថា​ មហារីក​ដែល​កើត​នៅ​ក្បាល​ និង​ក​ក្នុង​ជំងឺ​ HPV​ ភាគច្រើន​មាន​ជាប់​ទាក់ទង​នឹង​ការ​ជក់បារី​ និង​ជា​មនុស្ស​ប្រមឹក​)
អត្រា​នៃ​អ្នក​កើត​ជំងឺ​ HPV​ គឺ​មានការ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ណាស់​ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​មនុស្ស​ខ្ទើយ​ និង​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ការពារ​ចុះ​ខ្សោយ​ (​អ្នក​ជំងឺអេដស៍​)​ ។​ ចំពោះ​អ្នកជំងឺ​ RRP​ វិញ​មាន​លក្ខណៈ​កំរ​ណាស់​ ដោយសារ​តែ​បញ្ហា​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ចំនួន​តិច​ជាង​ ២០០០​នាក់​ប៉ុណ្ណោះ​ ហើយ​ជា​កូន​ក្មេង​ទៀត​ដែល​មាន​ជំងឺ​ RRP​ នេះ​ជា​រាង​រាល់​ឆ្នាំ​ ក្នុង​សហរដ្ឋអាមេរិក​ ។​
តើ​មនុស្ស​យើង​អាច​ធ្វើការ​បង្កា​ជំងឺ​ HPV​ នេះ​តាម​វិធី​ដូច​ម្តេច​?
ចំពោះ​មធ្យោបាយ​ក្នុង​ការ​ការពារ​ជំងឺ​ HPV​ គឺ​មាន​ច្រើន​យ៉ាង​ដែល​វា​អាច​ធ្វើ​អោយ​ឱកាស​នៃ​ការ​ឆ្លង​មាន​កំរិត​មួយ​ទាប​៖
•​    ​ការ​ចាក់​វ៉ាក់សាំង​អាច​ការពារ​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​ក្នុង​ការ​ប្រឆាំង​នឹង​ប្រភេទ​មួយ​ចំនួន​នៃ​វីរុស​ HPV​ ។​ វ៉ាក់សាំង​ទាំងនេះ​ត្រូវ​តែ​ធ្វើ​ឡើង​បី​ដង​។​ វា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ទទួល​បានការ​ចាក់​ទាំង​បី​ដើម្បី​អោយ​ការ​ការពារ​ក្នុង​រាង​កាយ​ប្រព្រឹត្តិ​ទៅ​យ៉ាង​ល្អ​បំផុត​ ។​ វ៉ាក់សាំង​នេះ​ភាគច្រើន​មាន​ប្រសិទ្ធភាព​នៅ​ពេល​អោយទៅ​អ្នក​ណា​ដែល​មិន​ទាន់​ធ្វើការ​រួម​ភេទ​ម្តង​សោះ​ ឬ​កំពុង​តែ​ប្រឈម​មុខ​នឹង​ឆ្លង​ HPV​ ។​
o​    ​ មនុស្ស​ស្រី​:​ មាន​វ៉ាក់សាំង​ពីរ​ប្រភេទ​ (Cervarix​ និង​ Gardasil)​ គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​មនុស្ស​ស្រី​កុំអោយ​ឆ្លង​ HPV​ច្រើន​ប្រភេទ​ ក្នុង​ការ​បង្ក​ជំងឺមហារីក​ ។​ មួយ​ក្នុង​ចំនោម​វ៉ាក់សាំង​ទាំងនេះ​គឺ​ Gardasil​ ក៏​អាច​បង្ការ​កុំអោយ​កើត​ឬ​ស​ក្នុង​ប្រដាប់បន្តពូជ​ ។​ ថ្នាំ​វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​នេះ​ត្រូវ​បាន​ផ្តល់​អោយ​មនុស្ស​ស្រី​ចាប់​ ពី​អាយុ​ ១១​ឆ្នាំ​ ដល់​ ២៦​ឆ្នាំ​ ហើយ​ក៏​អាច​អោយទៅ​កុមារ​អាយុ​ ៩​ឆ្នាំ​ផង​ដែរ​ ។​ ថ្នាំ​វ៉ាក់សាំង​ទាំងនេះ​ត្រូវ​បាន​ផ្តល់​អោយ​មនុស្ស​ស្រី​ទាំងអស់​មិន​ថា​អាយុ​ប៉ុន្មាន​ទេ​ គឺ​ចាក់​បី​ដង​ដូចៗ​គ្នា​ទាំងអស់​ តាមតែ​អាច​ធ្វើ​បាន​ ។​
o​    ​មនុស្ស​ប្រុស​:​ ចំពោះ​មនុស្ស​ប្រុស​យើង​មាន​វ៉ាក់សាំង​មួយ​ប្រភេទ​ Gardasil​ អាច​ធ្វើការ​ការពារ​មនុស្ស​ប្រុស​កុំអោយ​កើត​ផ្លែ​ឬ​ស​ក្នុង​ប្រដាប់បន្តពូជ​ ។​ វ៉ាក់សាំង​នេះ​ត្រូវ​ផ្តល់​អោយ​មនុស្ស​ប្រុស​ដែល​មាន​អាយុ​ចាប់ពី​ ៩​ឆ្នាំ​ ទៅ​២៦​ឆ្នាំ​ ។​
•​    ​ចំពោះ​អ្នក​ដែល​មាន​ភាព​សកម្ម​ក្នុង​ការ​រួម​ភេទ​ ការ​ប្រើ​ស្រោមអនាម័យ​គឺជា​មធ្យោបាយ​ល្អ​មួយ​ក្នុង​ការ​បន្ថយ​នូវ​ការ​ប្រឈម​មុខ​នឹង​ជំងឺ​ HPV​ នេះ​ ។​ ដើម្បី​អោយ​មាន​ប្រសិទ្ធ​ភាពល្អ​ ពួក​គេ​គួរតែ​ប្រើ​រហូត​រាល់​ការ​រួម​ភេទ​។​ ការ​ប្រើ​ស្រោមអនាម័យ​អាច​បន្ថយ​នូវ​អត្រា​ប្រឈម​មុខ​នឹង​ជំងឺ​របស់​ HPV​ ដូច​ជា​ ឬ​ស​ក្នុង​ប្រដាប់បន្តពូជ​ និង​មហារីក​ស្បូន​ ។​ ប៉ុន្តែ​ HPV​ អាច​បង្ក​ជំងឺ​នៅ​កន្លែង​ជា​ច្រើន​ទៀត​ដែល​ពុំ​មានការ​ការពារ​ពី​ស្រោមអនាម័យ​ ដូច្នេះ​សបញ្ជាក់​អោយ​ឃើញ​ថា​ស្រោមអនាម័យ​មិន​អាច​ការពារ​ជំងឺ​ HPV​ បាន​១០០%​ទេ​ ។​
•​    ​មនុស្ស​ដែល​មានឱកាស​នៃ​ការ​ឆ្លង​ HPV​ក្នុង​កំរិត​មួយ​តិច​គឺ​ អ្នក​ដែល​ស្មោះ​និង​ស្នេហា​ ឬ​មាន​ដៃគូរ​រួម​ភេទ​តែ​មួយ​អ្នក​ ។​ ប៉ុន្តែ​ទោះជា​មាន​ដៃគូ​ស្នេហា​តែ​មួយ​មែន​ ក៏​ក្នុង​ដំណើរ​ជីវិត​របស់​គេ​នៅ​តែ​អាច​មាន​ជំងឺ​ HPV​ ដដែល​ ។​
តើ​មនុស្ស​យើង​អាច​បង្ការ​ជំងឺ​ដែល​ទាក់ទង​នឹង​ជំងឺ​ HPV​ តាម​របៀប​ណា​?
មាន​មធ្យោបាយ​ជា​ច្រើន​ដែល​អាច​ប្រើ​ការ​បាន​ក្នុង​ការ​បង្ការ​ជំងឺ​របស់​ HPV​ ដែល​មាន​ជំងឺ​ពីរ​ប្រភេទ​ដូច​ជា​៖​ ឬ​ស​ក្នុង​ប្រដាប់បន្តពូជ​ និង​មហារីក​មាត់ស្បូន​។​
•​    ​ការ​ការពារ​ឬ​ស​ក្នុង​ប្រដាប់បន្តពូជ​:​ត្រូវ​ប្រើ​វ៉ាក់សាំង​ Gardasil​ ដូច​ខាងលើ​ ។​
•​    ​ការ​ការពារ​មហារីក​មាត់ស្បូន​៖​ មាន​វ៉ាក់សាំង​ពីរ​ប្រភេទ​ (Cervarix​ និង​ Gardasil)​ ដែល​អាច​ការពារ​មនុស្ស​ស្រី​ពី​ជំងឺមហារីក​មាត់ស្បូន​ ។​ ជំងឺមហារីក​មាត់ស្បូន​ក៏​អាច​ធ្វើការ​បង្ការ​បាន​ដែរ​តាម​រយៈ​ការ​ធ្វើតេស្ត​ជា​ទៀងទាត់​ និង​តាមដាន​រក​នូវ​ភាព​មិនធម្មតា​ដែល​កើត​មាន​ ។​ ការ​ធ្វើតេស្ត​ Pap​ អាច​ស្វែងរក​ឃើញ​កោសិកា​ដែល​មិនធម្មតា​នៅ​លើ​មាត់ស្បូន​ ដូច្នេះ​ពួក​គេ​អាច​យក​វា​ចេញ​មុន​ពេល​វា​វិវត្តន៍​ទៅ​ជា​មហារីក​ ។​ ការ​ធ្វើតេស្ត​ HPV​ DNA​  អាច​រក​ឃើញ​វីរុស​ HPV​ នៅ​លើ​មាត់ស្បូន​របស់​មនុស្ស​ស្រី​បាន​ ហើយ​អាច​កាត់​បន្ថយ​ការ​ធ្វើ​ តេស្ត​Pap​ បាន​ទៀត​ ។​ ទោះបីជា​មនុស្ស​ស្រី​នោះ​ធ្លាប់​ចាក់​វ៉ាក់សាំង​កាលពី​នៅ​ក្មេង​រួច​ហើយ​ក៏​ដោយ​ ពួក​គេ​ត្រូវ​តែ​ធ្វើតេស្ត​រក​ជំងឺមហារីក​មាត់ស្បូន​ជា​ទៀងទាត់​ដដែល​ព្រោះ​វ៉ាក់សាំង​នេះ​មិន​អាច​ធ្វើការ​ការពារ​រាល់​ជំងឺមហារីក​មាត់ស្បូន​បាន​ទាំង​អស់នោះ​ទេ​ ។​
•​    ​ការ​ការពារ​មហារីក​រន្ធ​គូថ​ និង​លិង្គ​:​ នេះ​មិន​មានការ​ធ្វើតេស្ត​ណាមួយ​ដើម្បី​ដឹង​មុន​ថា​មាន​ជំងឺមហារីក​លិង្គ​ និង​រន្ធ​គូថ​នោះ​ទេ​ ។​ មាន​អ្នកឯកទេស​មួយ​ចំនួន​បាន​ផ្តល់​អនុសាសន៍​ថា​មនុស្ស​ប្រុស​ដែល​ខ្ទើយ​ និង​មាន​ផ្ទុកមេរោគ​អេ​ដស៍​គួរតែ​ធ្វើតេស្ត​ Pap​ ដើម្បី​រក​មើល​មហារីក​រន្ធ​គូថ​ ។​ នេះ​ដោយសារ​តែ​មហារីក​រន្ធ​គូថ​ ច្រើន​កើត​ក្នុង​ចំនោម​មនុស្ស​ប្រភេទ​នេះ​ ។​ ការ​ធ្វើតេស្ត​ទាំងនេះ​ មិន​ត្រូវ​បាន​ផ្តល់​អោយធ្វើ​ជា​ទំលាប់​ដើម្បី​មើល​មហារីក​រន្ធ​គូថ​នោះ​ទេ​ ព្រោះ​ត្រូវការ​ព័ត៌មាន​បញ្ជាក់​បន្ថែម​ទៀត​ ។​
•​    ​ការ​ការពារ​មហារីក​ក្បាល​ និង​ក​:​ នេះ​ក៏​គ្មាន​ការ​ធ្វើតេស្ត​ណាមួយ​សំ​រាប់រក​អោយ​ឃើញ​នូវ​រោគ​សញ្ញា​របស់​មហារីក​ក្បាល​ និង​ក​ដែរ​ ប៉ុន្តែ​តេស្ត​ទាំងនេះ​អាច​ធ្វើ​បាន​ដោយ​គ្រូពេទ្យ​ឯកទេស​ សំរាប់​មនុស្ស​ទាំងឡាយ​ណា​ដែល​មាន​រោគ​សញ្ញា​ជំងឺមហារីក​ ។​
•​    ​ការ​ការពារ​ជំងឺ​ RRP:​ ការ​សំរាលកូន​ដោយ​ការ​វះកាត់​ (Cesarean​ Delivery)​ មិន​ត្រូវ​បានអោយ​មនុស្ស​ស្រី​ទាំងអស់​អនុវត្តន៍​ទេ​នៅ​ពេល​ដែល​ពួក​គេ​មាន​Rs​នៅ​ក្នុង​ប្រដាប់​ភេទ​ ។​ នេះ​ដោយសារ​តែ​មិន​ទាន់​មាន​អ្វីមួយ​បញ្ជាក់​អោយ​ច្បាស់​ថា​ការ​សំរាល​ដោយ​វះកាត់​អាច​ការពារ​ទារក​កុំអោយ​ឆ្លង​ RRP​ នៅឡើយ​ ។​
តើ​មានការ​ធ្វើតេស្ត​រក​មើល​វីរុស​ HPV​ ដែរ​ឬទេ​?
ការ​ធ្វើតេស្ត​HPV​ តាម​គ្លីនិក​គ្រាន់តែ​ប្រើ​សំ​រាប់រក​មើលជំងឺ​មហារីក​មាត់ស្បូន​តែ​ប៉ុណ្ណោះ​ ។​ គ្មាន​ការ​ធ្វើតេស្ត​ជា​ទូទៅ​ណាមួយ​សំរាប់​បុរស​ និង​នារី​ ក្នុង​ការ​រក​មើល​បញ្ហា​ HPV​ ទេ​ ហើយ​ក៏​គ្មាន​តេស្ត​ណា​ដែល​អាច​រក​ឃើញ​វីរុស​ HPV​ នៅ​លើ​ប្រដាប់បន្តពូជ​ មាត់​ ឬ​បំពង់ក​ ។​ ប៉ុន្តែ​ HPV​ តែងតែ​បាត់​វិញ​ដោយ​ខ្លួនឯង​ ដោយ​គ្មាន​បង្ក​បញ្ហា​សុខភាព​អ្វី​ទាំងអស់​ ។​ ដូច្នេះ​សព្វ​ថ្ងៃនេះ​ជំងឺ​ HPV​ អាច​រក​ឃើញ​ដោយ​មិនបាច់​ចាំ​ដល់​ ពីរ​បី​ឆ្នាំ​ទៀត​ទេ​ ។​
តើ​មានការ​ព្យាបាល​លើ​ជំងឺ​ HPV​ ឬ​ជំងឺ​ដែល​ទាក់ទង​គ្នា​ដែរ​ទេ​?
វា​មិន​មានការ​ព្យាបាល​ទៅ​លើ​វីរុស​ក្រៅពី​វីរុស​ខ្លួន​វា​នោះ​ទេ​ ប៉ុន្តែ​ការ​ព្យាបាល​ជា​ច្រើន​សំរាប់​ព្យាបាល​ជំងឺ​ដែល​ HPV​ បង្កើត​អោយ​មាន​ដូច​ជា​៖
•​    ​ឬ​ស​នៅ​ប្រដាប់បន្តពូជ​ អាច​ធ្វើការ​យក​ចេញ​បាន​ដោយ​ការ​ប្រើ​ថ្នាំ​ ។​ ពួក​គេ​អាច​ ធ្វើការ​ព្យាបាល​ដោយ​អ្នក​ថែ​ទាំង​សុខភាព​ក៏​បាន​ដែរ​ ។​ មាន​មនុស្ស​មួយ​ចំនួន​ជ្រើសរើស​មិន​ព្យាបាល​ឬ​ស​នោះ​ទេ​ ប៉ុន្តែ​ក៏​ឃើញ​ថា​វា​បាត់​វិញ​ដោយ​ខ្លួនឯង​ដែរ​ ។​ ទោះជា​យ៉ាងណា​ក៏​ដោយ​គ្មាន​អ្វី​ល្អ​ជាង​ការ​ព្យាបាល​តេ​នៅ​ពេល​មាន​បញ្ហា​នោះ​ ។​
•​    ​មហារីក​មាត់ស្បូន​ គឺជា​បញ្ហា​មួយ​ដែល​អាច​ធ្វើការ​ព្យាបាល​បាន​ នៅ​ពេល​មាន​រោគវិនិច្ឆ័យ​ និង​ព្យាបាល​ទាន់​ពេលវេលា​ ។​ ប៉ុន្តែ​មនុស្ស​ស្រី​ជា​ច្រើន​ដែល​តែងតែ​ធ្វើតេស្ត​ Pap​ និង​តាមដាន​ជា​ប្រចាំ​អាច​សំគាល់​បាន​នូវ​បញ្ហា​បាន​មុន​ពេល​ដែល​វា​នឹង​វិវត្តន៍​ទៅ​រក​មហារីក​ ។​ ការ​ការពារ​តែងតែ​ល្អ​ជាង​ការ​ព្យាបាល​ ។​
•​    ​ជំងឺមហារីក​ផ្សេងៗ​ទៀត​ អាច​ធ្វើការ​ព្យាបាល​បាន​នៅ​ពេល​ដែល​មាន​រោគវិនិច្ឆ័យ​ និង​ព្យាបាល​បាន​ទាន់​ពេល​ ។​
•​    ​ចំពោះ​ជំងឺ​ RRP​ អាច​ព្យាបាល​ដោយ​ធ្វើការ​វះកាត់​ ឬ​ប្រើ​ថ្នាំ​ ។​ ពេល​ខ្លះ​បញ្ហា​នេះ​អាច​ត្រូវ​ធ្វើការ​ព្យាបាល​ច្រើន​ប្រភេទ​ ឬ​វះកាត់​ច្រើន​ដល់​រហូត​ច្រើន​ឆ្នាំ​ ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង