ការ​រមាស់​ស្បែក​(pruritus)​គឺជា​រឿង​មួយ​ដែល​នាំ​អោយ​ពិបាក​ទ្រាំ​។​វា​ធ្វើ​អោយ​មាន​អារម្មណ៍​មួម៉ៅ​ដែល​អាច​ធ្វើ​អោយ​មានការ​អេសរ​ហូត​ដល់​ដាច់​ស្បែក​។​ វា​ជា​រឿង​ធម្មតា​នោះ​ទេ​។​ នៅ​ពេល​ដែល​អ្នក​រមាស់​,​ អ្នក​អេស​។​ ប៉ុន្តែ​រមាស់​ស្បែក​អាច​មាន​មូលហេតុ​ជា​ច្រើន​ដែល​បង្ក​ឡើង​។​ ការ​រមាស់​ស្បែក​អាច​ជា​លទ្ធផល​នៃ​ជំងឺ​ផ្សេងៗ​ដូច​ជា​ ជំងឺ​ស្បែក​ម្យ៉ាង​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ psoriasis​។​ ឬ​ក៏​រមាស់​ស្បែក​អាច​ជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺ​សរីរាង្គ​ខាងក្នុង​ដូច​ជា​ ជំងឺថ្លើម​ ឬ​ជំងឺ​ខ្សោយតម្រងនោម​។​ ទោះជា​អ្នក​រមាស់​,​ ស្បែក​របស់​អ្នក​អាច​លេចឡើង​នូវ​សភាព​ធម្មតា​។​ ឬ​វា​អាច​មាន​គួប​ផ្សំ​នឹង​ ក្រហម​,​ ស្បែក​រលោង​ ឬ​ហើម​។​

ការ​កំណត់សម្គាល់​ និង​ការ​ព្យាបាល​ទៅ​តាម​មូលហេតុ​នៃ​ស្បែក​ឡើង​រមាស់​គឺជា​រឿង​សំខាន់​ដែល​បន្ថយ​ការ​ឈឺចាប់​ដោយ​ប្រើ​រយៈពេល​យូរ​។​ ការ​ព្យាបាល​នៃ​ការ​រមាស់​ស្បែក​រួម​មាន​ថ្នាំ​,​ សម្លៀក​បំពាក់​សើម​ និង​ការ​ព្យាបាល​ដោយ​ពន្លឺ​។​
គ្រូពេទ្យ​និយាយ​ថា​ វិធានការ​នៅ​តាម​ផ្ទះ​ដូច​ជា​ការ​ប្រើ​ផលិតផល​ប្រឆាំង​នឹង​ការ​រមាស់​ និង​ការ​ងូតទឹក​ត្រជាក់​អាច​ជួយ​អ្នក​បាន​ខ្លះ​។​
រោគ​សញ្ញា​ដែល​លេច​ចេញ​ជាមួយ​ការ​រមាស់​ស្បែក

ការ​រមាស់​ស្បែក​អាច​កើត​មាន​លើ​តំបន់​ដ៏​តូច​មួយ​ដូច​ជា​ នៅ​លើ​ដៃ​ ឬ​ជើង​ឬ​ក៏​ពេញ​ខ្លួន​។​ ការ​រមាស់​ស្បែក​អាច​កើត​មាន​ឡើង​ដោយ​គ្មាន​ការ​ផ្លាស់​ប្តូរ​នៅ​លើ​ស្បែក​អ្វី​ដែល​គួរ​អោយ​កត់សម្គាល់​។​ វា​ក៏​អាច​មានការ​គួប​ផ្សំ​ជាមួយនឹងៈ​
-​ក្រហម​
-​កន្ទួល​ មាន​ស្នាម​អុជ​ ឬ​ពងបែក​
-​ស្បែក​ស្ងួត​ ឬ​ប្រេះ​ស្បែក​
ជួនកាល​ ការ​រមាស់​នេះ​អាច​មាន​រយៈពេល​យូរ​ និង​អាច​រមាស់​ខ្លាំង​។​ នៅ​ពេល​ដែល​អ្នក​កេះ​ ឬ​អេស​នៅ​តំបន់​នោះ​,​ វា​អាច​នឹង​រមាស់​ទៅៗ​។​ វា​រមាស់​ប៉ុណ្ណា​,​ អ្នក​នឹង​អេស​ប៉ុណ្ណឹង​។​
នៅ​ពេល​ណា​ដែល​អ្នក​គួរ​ជួបនឹង​គ្រូពេទ្យ​
ជួបនឹង​គ្រូពេទ្យ​ ឬ​ពិគ្រោះ​ជាមួយ​អ្នកឯកទេស​ខាង​ជំងឺ​ស្បែក​ប្រសិនបើ​ការ​រមាស់​នេះ​:
-​យូរ​ជាង​ពី​រស​ប្តា​ហ៍​ និង​មិន​បាន​ប្រសើរ​ឡើង​ដោយ​ការ​ព្យាបាល​នៅផ្ទះ​
-​រមាស់​ខ្លាំង​ទៅៗ​ និង​មិន​មាន​ភាព​ងាយស្រួល​ និង​ធ្វើ​អោយ​ប៉ះពាល់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ ឬ​ធ្វើ​អោយ​អ្នក​ដេក​មិន​លក់​
-​មិន​អាច​ពន្យល់​បាន​
-​ប៉ះពាល់​ដល់​ខ្លួន​ទាំងមូល​របស់​អ្នក​
-​គួប​ផ្សំ​នឹង​រោគ​សញ្ញា​ដទៃ​ទៀត​ដូច​ជា​ អស់កម្លាំង​ខ្លាំង​,​ ចុះ​ទម្ងន់​,​ ក្តៅខ្លួន​ ឬ​មាន​ភាព​ក្រហម​នៅ​លើ​ស្បែក​។​

មូលហេតុ​នាំ​អោយ​រមាស់​ស្បែក

ស្បែក​ស្ងួត​

ការ​រមាស់​ស្បែក​ដែល​មិន​ត្រូវ​បាន​គួប​ផ្សំ​ដោយ​ការ​ផ្លាស់​ប្តូរ​សភាព​ស្បែក​ជាក់ស្តែង​ដូច​ជា​ កន្ទួល​ក្រហម​,​ គឺ​វា​ជា​រឿយៗ​បំផុត​បង្ក​ឡើង​ដោយ​ស្បែក​ស្ងួត​(xerosis)​។​ ស្បែក​ស្ងួត​ជា​ធម្មតា​ជា​លទ្ធផល​ពី​កត្តាបរិស្ថាន​ដែល​នៅ​ជុំវិញ​អ្នក​។​ កត្តា​ទាំងនេះ​រួម​មាន​ ធាតុអាកាស​ក្តៅ​ ឬ​ត្រជាក់​ជាមួយនឹង​កំរិត​សើម​ទាប​ពេក​,​ ការ​ប្រើប្រាស់​យូរ​ពេក​នៃ​ម៉ាស៊ីនត្រជាក់​ ឬ​ម៉ាស៊ីនកំដៅ​ និង​លាង​សំអាត​ ឬ​ងូតទឹក​ច្រើន​ពេក​។​

មូលហេតុ​ដទៃ​ទៀត​ដែល​អាច​កើត​មានបាន​
ជំងឺ​ដទៃ​ទៀត​ដូច​ជា​ ជំងឺ​ស្បែក​,​ អា​ឡែ​រ​ហ្ស៊ី​ និង​ប្រតិកម្ម​ដោយ​ថ្នាំ​អាច​បណ្តាល​អោយ​ស្បែក​មានការ​រមាស់​។​
-​ជំងឺ​ស្បែកៈ​ ជំងឺ​ស្បែក​ជា​ច្រើន​អាច​បណ្តាល​អោយ​ស្បែក​រមាស់​ រួម​មាន​ ការ​រលាក​ស្បែក​,​ ជំងឺ​ស្បែក​ psoriasis,​ ជំងឺ​កមរមាស់​ជាដើម​។​ ក្នុង​ករណី​ទាំងនេះ​,​ ការ​រមាស់​ជា​ធម្មតា​អាច​ប៉ះពាល់​ទៅ​តំបន់​ដែល​ជាក់ច្បាស់​ និង​ត្រូវ​បាន​គួប​ផ្សំ​ដោយ​រោគ​សញ្ញា​ដទៃ​ទៀត​ដូច​ជា​ ឡើង​ក្រហម​ និង​ពងបែក​ជាដើម​។​
ជំងឺ​ទាក់ទង​នឹង​សរីរៈ​ ខាងក្នុង​ដែល​ទាំងនេះ​រួម​មាន​ ជំងឺថ្លើម​,​ ជំងឺ​ខ្សោយតម្រងនោម​,​ ភាពស្លេកស្លាំង​ដោយសារ​ខ្វះ​ជាតិ​ដែក​,​ ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ និង​មហារីក​ ដែល​រួម​មាន​ មហារីក​ឈាម​ជាដើម​។​ ក្នុង​ករណី​ទាំងនេះ​,​ ការ​រមាស់​ជា​ធម្មតា​ប៉ះពាល់​ទៅ​លើ​ខ្លួនប្រាណ​ទាំងមូល​ជា​ជាង​ប៉ះពាល់​តែ​ម្តុំ​ណាមួយ​ដែល​ជាក់ច្បាស់​។​ ស្បែក​មើលទៅ​ហាក់ដូចជា​ខុស​ប្លែក​ពី​ធម្មតា​ លើកលែងតែ​កន្លែង​ដែល​ត្រូវ​បាន​អេស​។​
-​ជំងឺ​លើ​សរសៃវិញ្ញាណ​ ជំងឺ​ដែល​ប៉ះពាល់​លើ​ប្រព័ន្ធ​សរសៃវិញ្ញាណ​រួម​មាន​ជំងឺ​ ,​ ជំងឺ​ទឹកនោមផ្អែម​ជាដើម​អាច​បណ្តាល​អោយ​រមាស់​។​
-​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ ដែល​មាន​រោមសត្វ​,​ សារធាតុ​គីមី​,​ សាប៊ូ​ និង​សារធាតុ​ដទៃ​ទៀត​ដែល​អាច​អោយ​ឈឺ​លើ​ស្បែក​ និង​បណ្តាល​អោយ​រមាស់​។​  ជួនកាល​សារធាតុ​មួយ​ចំនួន​បណ្តាល​អោយ​មាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ផង​ដែរ​ដូច​ជា​ ការ​កែស​ម្ផ​ស្ប​។​ ការ​អា​ឡែ​ហ្ស៊ី​នឹង​អាហារ​ក៏​អាច​បណ្តាល​អោយ​មានការ​រមាស់​ស្បែក​ផង​ដែរ​។​
-​ថ្នាំៈ​ ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​ ដូច​ជា​ ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​,​ ថ្នាំ​ប្រឆាំង​នឹង​ពពួក​ផ្សិត​ ឬ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ អាច​បណ្តាល​អោយ​រមាស់​។​
-​ការ​មាន​ផ្ទៃពោះ​:​ស្ត្រី​មួយ​ចំនួន​ដែល​ធ្លាប់​មានការ​រមាស់​លើ​ស្បែក​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ជា​ពិសេស​នៅ​លើ​ពោះ​,​ ភ្លៅ​,​ សុដន់​ និង​ដៃ​។​ ជំងឺ​ស្បែក​មួយ​ចំនួន​ដូច​ជា​dermatitis​ (​រលាក​ស្បែក​)​រឹតតែ​ធ្ងន់​នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​។​

ផលវិបាក​
ការ​រមាស់​ និង​អេស​យូរ​អាច​ធ្វើ​អោយ​មានការ​កើនឡើង​កំរិត​នៃ​ការ​រមាស់​,​ ហើយ​វា​ក៏​អាច​នាំ​អោយ​មាន​មាន​ជំងឺ​neurodermatitis​។​neurodermatitis
ជា​ជំងឺ​មួយ​ដែល​តំបន់​នៃ​ស្បែក​ដែល​អេស​ជា​ញឹកញាប់​នោះ​ក្លាយជា​ក្រាស់​ឡើង​គ្រាំ​ង​ដូច​ស្បែក​សត្វ​។​  ការ​បន្ត​អេស​អាច​នាំ​អោយ​មានការ​ឆ្លង​បាក់តេរី​តាម​ស្បែក​ និង​ធ្វើ​អោយ​សន្លាក​រហូត​ ឬ​មានការ​ផ្លាស់​ប្តូរ​ពណ៌​ស្បែក​។​

ត្រៀមខ្លួន​ដើម្បី​ការ​ណាត់ជួប​គ្រូពេទ្យ

តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​

-​សូម​កត់​ទុក​គ្រប់​រោគ​សញ្ញា​ទាំងអស់​នៅ​ពេល​ដែល​វា​លេច​ចេញ​ឡើង​ និង​រយៈពេល​ប៉ុន្មាន​ដែល​វា​ចេញ​នោះ​ហើយ​បង្កើត​នូវ​តារាង​នៃ​ថ្នាំ​ទាំងអស់​ រួម​មាន​វីតាមីន​,​ ថ្នាំបុរាណ​ ឬ​ថ្នាំ​ដែល​លក់​លើ​ទីផ្សារ​ដែល​អ្នក​បាន​លេប​។​
-​សរសេរ​សំនួរ​ដែល​អ្នក​ចង់​សួរ​ទៅ​គ្រូពេទ្យ​ និង​កុំ​ខ្លាច​ក្នុង​ការ​សួរ​សំនួរ​ផ្សេងៗ​អំឡុង​ពេល​ពិគ្រោះ​។​ ចំពោះ​ការ​រមាស់​ស្បែក​,​ សំនួរ​ដែល​អ្នក​អាច​សួរ​រួម​មានៈ​
-​តើ​អ្វី​ដែល​ធ្វើ​អោយ​មាន​រោគ​សញ្ញា​នេះ​ឡើង​?
-​តើ​ចាំបាច់​ធ្វើតេស្ត​បញ្ជាក់​ពី​រោគវិនិច្ឆ័យ​ឬទេ​?
-​តើ​រោគ​សញ្ញា​អ្វី​ដែល​អាច​បណ្តាល​អោយ​មាន​រោគ​សញ្ញា​ទាំងនេះ​?
-​តើ​ចំពោះ​ស្ថានភាព​ដូច​ខ្ញុំ​នេះ​គ្រាន់​មាន​តែ​មួយ​រយៈ​ ឬ​វិវត្តន៍​ទៅ​រុំ​ា​រ៉ៃ​?
-​ខ្ញុំ​គួរ​ធ្វើ​ដូច​ម្តេច​ទើប​ល្អ​?
-​តើ​មាន​អ្វី​ដើម្បី​ការ​ស្នើ​សុំ​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​នឹង​សំណូមពរ​?
-​តើ​ខ្ញុំ​ត្រូវការ​វេជ្ជបញ្ជា​ថ្នាំ​ ឬ​ខ្ញុំ​អាច​ប្រើ​ថ្នាំ​លើ​ទីផ្សារ​ដើម្បី​ព្យាបាល​នូវ​ស្ថានភាព​របស់ខ្ញុំ​ដែរ​ឬទេ​?
-​តើ​លទ្ធផល​អ្វី​ដែល​ខ្ញុំ​អាច​រំពឹង​ទុក​?
-​តើ​ខ្ញុំ​អាច​ចាំ​មើល​ថា​តើ​លក្ខ​ខ័​ណ្ឌ​នេះ​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​វា​ទេ​?

តើ​អ្នក​រំពឹង​អ្វី​ពី​គ្រូពេទ្យ​របស់​អ្នក

គ្រូពេទ្យ​អាច​ចាប់ផ្តើម​សាកសួរ​ប្រវត្តិ​ជំងឺ​របស់​អ្នក​ និង​សួរ​សំនួរ​មួយ​ចំនួន​ដូច​ជាៈ​
-​តើ​អ្នក​ចាប់ផ្តើម​មាន​រោគ​សញ្ញា​ទាំងនេះ​ដំបូង​ចាប់ពី​ពេល​ណា​មក​?
-​តើ​ស្បែក​របស់​អ្នក​មើលទៅ​យ៉ាងដូចម្តេច​នៅ​ពេល​ដែល​រោគ​សញ្ញា​របស់​អ្នក​ ចាប់ផ្តើម​មាន​ដំបូង​?
-​តើ​រោគ​សញ្ញា​របស់​អ្នក​ផ្លាស់​ប្តូរ​ជា​រៀង​រាល់ពេល​?
-​ប្រសិនបើ​មាន​,​ តើ​អ្វី​ដែល​ធ្វើ​អោយ​រោគ​សញ្ញា​របស់​អ្នក​អាក្រក់​ទៅៗ​?
-​ប្រសិនបើ​មាន​,​ តើ​អ្វី​ដែល​ធ្វើ​អោយ​រោគ​សញ្ញា​របស់​អ្នក​ល្អ​ប្រសើរ​ទៅៗ​?
-​តើ​ការ​ព្យាបាល​នៅផ្ទះ​អ្វី​ដែល​អ្នក​បាន​សាកល្បង​?
-​តើ​វេជ្ជបញ្ជា​ និង​ថ្នាំ​តាម​ទីផ្សារ​អ្វី​ដែល​អ្នក​បាន​លេប​?
-​ថ្មីៗ​នេះ​ អ្នក​បាន​ដើរ​កំសាន្ត​នៅ​ទីណា​ទេ​?
-​តើ​របប​អាហារ​របស់​អ្នក​យ៉ាងណា​ដែរ​?
តើ​អ្នក​មានការ​ទាក់ទង​ជាមួយនឹង​បរិស្ថាន​ដូច​ជា​ ប៉ះ​ជាមួយ​សត្វ​ ឬ​សំភារៈ​ផ្សេងៗ​នៅ​កន្លែងធ្វើការ​ ឬ​ផ្ទះ​ឬទេ​?

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង