Join with Health.com.kh on Telegram

តើ​ការ​រួមភេទ​អាច​បណ្តាល់អោយ​មាន​ជំងឺ​គាំង​បោះ​ដូង​ទេ​? វា​ពិត​ប្រាកដ​ណាស់ តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ​
​ការ​រួមភេទ​វា​ពិតជា​បណ្តាលអោយមាន​ជំងឺ​គាំងបេះដូង ទៅលើ​មនុស្ស​មួយចំនួន ជាពិសេស​លើ​បុរស ក៍​ប៉ុន្តែ​អត្រា​ដែល​បណ្តាលអោយមាន​ជំងឺ​គាំងបេះដូង​អំឡុង​ពេល​កំពុង​រួមភេទ គឹ​មាន​មិន​ដល់​១​ភាគរយ​ផង​។​

  បើទោះបីជា​ជំងឺ​គាំងបេះដូង​កម្រ​កើតមាន​ក្នុងពេល​កំពុង​រួម​សង្វាស ក៍​គ្មាន​នរណា​ម្នាក់​ចង់​ក្លាយជា​មនុស្ស​ទាំងអស់​នោះ ដែល​គ្មាន​សំណាង​ក្នុងចំណោម​មនុស្ស​ដ៍​តិចតួច​បំផុត​ដែល​ស្លាប់​ក្នុងពេល​កំពុង​រួមភេទ​ទេ​។ ដូច្នេះ​ប្រសិនជា​អ្នក ឬ​ក៍​សមាជិក​គ្រួសារ​របស់​អ្នក​មាន​ជំងឺ​បេះដូង និង​សរសៃឈាម វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​សួរ​វេជ្ជបណ្ឌិត​អំពី សកម្មភាព​
​ឬ​ឥរិយាបទ​រួមភេទ​បែបណា​ដែល​មាន​សុវត្ថិភាព​សំរាប់​បេះដូង​របស់​អ្នក​។ ឧទាហរណ៍​ប្រសិនជា​អ្នក​ទើបតែ​ទទួលរង​ការឈឺចាប់​ដោយ​ជំងឺ​បេះដូង អ្នក​គួរតែ​ផ្អាក​កា​រួមភេទ​ឪ្យ​បាន​យ៉ាងតិច​២​សប្តាហ៍​។​

  ប្រសិន​ជា​អ្នក​មាន​ជំងឺខ្សោយបេះដូង អ្នក​មិន​ត្រូវ​ដេក​ផ្ងា​ទេ​នៅ​ពេល​ដែល​កំពុង​រួមភេទ (lying on your back) ពីព្រោះ ឈាម​
​និង​សារធាតុ​រាវ​ផ្សេង​ដែល​មាន​ក្នុង​ខ្លួន អាច​នឹង​ហូរ​ចូលទៅក្នុង​សួត​របស់​អ្នក នៅពេល​កំពុង​រួមភេទ​។ សកម្មភាព​រួម​ផ្លូវភេទ និង​ស្ថានភាព​បេះដូង​អាចមាន​ទំនាក់ទំនង​គ្នា​តម​របៀប​ដ៍​ស្មុគស្មាញ ដែល​មាន​ការលំបាក​ខ្លាំង​បំផុត​ក្នុង​ធ្វើ​កុំឪ្យ​បញ្ហា​ទាំងពីរ​នេះ​ជំពាក់​គ្នា​បាន​។ ពិត​ប្រាកដ​ណាស់ អ្នក​ជំងឹ​បេះដូង​ជារឿយៗ មិនសូវ​មាន​អារម្មណ៍ល្អ​នោះ​ទេ​ក្នុង​ការពិភាក្សា​អំពី​បញ្ហា​លើ​គ្រែ​ជាមួយ​ដៃគូរ ជាមួយនឹង​វេជ្ជបណ្ឌិត​របស់​ពួកគេ ហើយ​ចំនែក​ឯ​គ្រូពេទ​ក៏​ដូច្នេះ​ដែរ​។​

  “​ខ្ញុំ​បាន​ដឹងថា គ្រូពេទ្យ​មួយចំនួន​ធំ ពុំ​មាន​ពេលវេលា​គ្រប់គ្រាន់ ឬ​ក៍​ឆន្ទៈ​ក្នុង​ការពិភាក្សា​
​និង​ណែនាំ​អំពី​បញ្ហា​ផ្លូវភេទ​ដល់​អ្នកជំងឺ​បេះដូង​នោះ​ទេ​”​។ គ្រូពេទ​ទាំងអស់នោះ​មាន​ការស្ទា​ក់​ស្ទើរ​ក្នុង​ការជជែក​អំពី​វា ដូច្នេះ​ពួកគេ​ក៍​គេ​ស​ចេញ​អំពី​ការពិភាក្សា​ទាំងអស់នេះ​។​

  ដូច្នេះ តើ​អ្នក​មាន​ជំងឺ​បេះដូង​ទាំងអស់​នោះ​ត្រូវ​ធ្វើ​អ្វី​? អ្នក​ត្រូវ​ត្រៀម​រៀបចំ​សំនួរ​មួយចំនួន​ទុកជាមុន មុន​ពេល​ទៅ​អោយ​ពេទ្យ​ពិនិត្យ ដែល​សំនួរ​ទាំងអស់នោះ​មានដូចជា តើ​សរីរៈ​ផ្លូវភេទ​របស់​ខ្ញុំ​មានការ​ទាក់ទង​ទៅនឹង​បេះដូង​ទេ​? តើ​បេះដូង​របស់​ខ្ញុំ​មាន​ផលប៉ះពាល់​ដោយ​ការ​រួមភេទ​ដែររឺទេ​? ហេតុ​អ្វី​ខ្ញុំ​មិន​មាន​អារម្មណ៍​មុន​ពេល​រួមភេទ​? សំនួរ​ទាំងអស់នេះ នឹង​ត្រូវ​បាន​ឆ្លើយបំភ្លឺ​នៅពេល​ដែល​អ្នក​ទៅ​ជួប​គ្រូពេទ្យ​៕​