ហេតុអ្វីបានជាស្មងជើង និងប្រអប់ជើងរបស់ខ្ញុំហើមខ្លាំង?
ការហើមមានន័យថាមានដក់ទឹកច្រើននៅក្នុងជាលិការរបស់អ្នក ។ វាគឺជារឿងធម្មតាទេ ដែលស្ត្រីមានផ្ទៃពោះកើតមានអាការៈហើមជើង ព្រោះក្នុងខ្លួនរបស់ពួកគេសល់ជាតិទឹកច្រើនក្នុងខ្លួន ។

ការប្រែប្រួលសារធាតុគីមីនៅក្នុងឈាមក៏បណ្តាលអោយជ្រាបជាតិទឹកមួយចំនួនទៅក្នុងជាលិការបានដែរ ។
លើសពីនេះទៅទៀត ការធំលូតលាស់នៃស្បូនគឺជាការដាក់សម្ពាធទៅលើសរសៃឈាមវ៉ែន និងវ៉ែនកាវ (សរសៃវ៉ែនធំៗនៅប៉ែកខាងស្តាំនៃរាងកាយសម្រាប់នាំឈាមពីអវយវៈខាងក្រោមត្រលប់ទៅបេះដូង) នៅក្នុងអាងត្រគៀក ។ សម្ពាធឈមរបស់ស្បូនធ្វើអោយលំហូរឈាមត្រលប់ពីជើងទៅបេះដូងមានការថយចុះ ដែលវាជាហេតុបង្កើតបានជាថ្នក់រុញទឹកចេញពីសរសៃវ៉ែនចូលទៅក្នុងជាលិការប្រអប់ជើង និងកែងជើង ។ ការហើមបែបនេះច្រើនកើតក្នុងត្រីមាសទីបី ជាពិសេសជិតដល់ថ្ងៃសម្រាល ។
អ្នកក៏អាចជួយបន្ថយសម្ពាធលើសរសៃឈាមវ៉ែនបានតាមរយៈការដេកចំហៀង ។ ដោយសារតែសរសៃវ៉ែនកាវស្ថិតនៅខាងស្តាំនៃរាងកាយ ការដេកចំហៀងទៅខាងឆ្វេងគឺជាការប្រសើបំផុត ។
បន្ទាប់ពីអ្នកបានសម្រាលរួច ការហើមនឹងបាត់ទៅវិញយ៉ាងលឿនដោយសារតែរាងកាយរបស់អ្នកបញ្ចេញជាតិទឹកបានច្រើន ។ អ្នកប្រហែលជាដឹងខ្លួនឯងថានោមញឹក និងបែកញើសច្រើនក្នុងថ្ងៃដំបូងក្រោយសម្រាលរួច ។
តើពេលណាដែលខ្ញុំគួរតែបារម្ភពីការហើមនេះ?
ការហើមលើកែងជើង និងប្រអប់ជើងគឺជារឿងធម្មតាដែលស្ត្រីមានផ្ទៃពោះគ្រប់រូបកើតមាន ។ អ្នកក៏អាចមានអាការៈហើមតិចតួចនៅលើប្រអប់ដៃផងដែរ ។
ចូរទូរស័ព្ទទៅឆ្មប ឬគ្រូពេទ្យប្រសិនបើអ្នករកឃើញថាមានការហើមនៅលើមុខ ឬជុំវិញភ្នែក ដែលការហើមនោះវាខ្លាំងជាងការហើមលើប្រអប់ដៃ ហើមខ្លាំង ឬហើមភ្លាមៗលើប្រអប់ជើង និងកែងជើងរបស់អ្នក ។ សញ្ញាទាំងនេះអាចជាសញ្ញានៃការត្រៀមនឹងក្រឡាភ្លើង ដែលជាអាការៈមួយធ្ងន់ធ្ងរ ។
អ្នកក៏ត្រូវទូរស័ព្ទរកពេទ្យ ផងដែរប្រសិនបើអ្នករកឃើញថាជើងរបស់អ្នកម្ខាងហើមខ្លាំងជាងម្ខាងទៀត ជាពិសេសការមានអាការៈឈឺចាប់ផ្សេងៗលើស្មងជើង ឬភ្លៅ ។
តើខ្ញុំអាចធ្វើអ្វីបានដើម្បីកាត់បន្ថយការហើមនេះ?
នេះគឺជាជំហានពីរបីចំនុចសម្រាប់អ្នកគួរតែអនុវត្ត៖
• លើកជើងរបស់អ្នកឡើងអោយខ្ពស់តាមតែអាចធ្វើទៅបាន ។ នៅផ្ទះ ចូរដេកផ្អៀងទៅខាងឆ្វេងអោយបានច្រើនដងតាមតែអាចធ្វើបាន ។
• មិនត្រូងអង្គុយពែនភ្នែនទេ
• ពេលអង្គុយត្រូវសណ្តូកជើងអោយបានញឹក។ ចូរបង្វឹលកជើងអោយបានច្រើនដង ។
• ឧស្សហ៍ងើបអង្គុយៗអោយទៀងទាត់ ។ ការដើររយៈចំងាយខ្លីជារៀងរាល់ពេលអាចជួយរក្សាលំហូរឈាមបានល្អ ។
• ពាក់ស្បែកជើងអោយបានត្រឹមត្រូវដោយធ្វើយ៉ាងណាកុំអោយហើមកាន់តែខ្លាំង ។
• មិនត្រូវពាក់ស្រោមជើងណាដែលធ្វើអោយរឹតខ្លាំងលើកជើង ឬស្មងជើងនោះទេ ។
• ទទួលទានទឹកអោយបានច្រើន ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ ការធ្វើដូច្នេះជួយកុំអោយខ្លួនរបស់យើងស្តុកទឹកច្រើនពេក ។
• ហាត់ប្រាណអោយទៀងទាត់ ជាពិសេសតាមរយៈការដើរ ហែលទឹក ឬការជិះកង់ ។
• បរិភោគអោយបានគ្រប់គ្រាន់ ហើយចៀសវាងអាហារណាដែលមិនល្អចំពោះសុខភាព