អ្នកចង់មានកូនមែនទេ?ប្រសិនដូច្នេះមែននោះ អ្នកទាំងពីរអ្នកប្រហែលជាត្រូវធ្វើការផ្លាស់ប្តូរទំលាប់រស់
នៅប្រចាំថ្ងៃរបស់អ្នកមួយចំនួន ។

• អ្នកទាំងពីរត្រូវបឈ្ឈប់ការជក់បារី ។
• កំនត់គោលដៅសំរាប់ទំលាប់រស់នៅប្រចាំថ្ងៃអោយមានសុខភាពល្អបរិភោគ។អាហារអោយមាន តុល្យភាព និង រស់នៅដោយសកម្ម ។
• កាត់បន្ថយការទទួលទានសុរា។ស្ត្រីទាំងអស់ត្រូវបានណែនាំមិនអោយទទួលទានសុរាទាល់តែសោះ អំឡុងពេលមានគក៌ ។
• ស្ត្រីដែលលើសទំងន់ អាចមានបញ្ហាក្នុងការបញ្ចេញអូវុលឬមេជីវិតញី ដូច្នេះការស្រកទំងន់អាចជួយអ្នកបាន ។
នៅក្នុងការសិក្សាមួយ ស្ត្រី១២នាក់ក្នុងចំណោមស្ត្រី១៣នាក់ ដែលស្រកទំងន់៦គីឡូក្រាម ឬ ច្រើនជាង
នេះ អាចចាប់ផ្តើមបញ្ចេញអូវុលបាន ហើយ១១នាក់ ក្នុងចំណោម១២នាក់គឺមានគក៌ ។ ការថែរក្សា
ទំងន់នៅក្នុងកំរិតដ៏ល្អ ក៏មានសារៈប្រយោជន៍សំរាប់ភាពមានកូនរបស់បុរសផងដែរ ។
• ចូរកុំប្រើតារាងដើម្បីស្វែងរកថ្ងៃបញ្ចេញអូវុល (ថ្ងៃដែលអាចមានកូន) និងសូមកុំបង្ខាំងការរួមដំ
ណេករហូតដល់ថ្ងៃដែលបញ្ចេញអូវុល។ គូស្វាមីភរិយាមួយចំនួន ធ្លាប់បានទទួលដំបូន្មានអោយរួម
ដំណេកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប៉ុន្តែភាពស្ត្រេសអាចប្រឆាំងនឹងអ្នក ។
• ចូររួមដំណេកអោយបាន ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ ។
• ទោះបីការរូមដំណេកញឹកញាប់ អាចកាត់បន្ថយចំនួនស្ពែម៉ាតូដូអ៊ីតឬមេជីវិតឈ្មោលក្នុងការបញ្ចេញទឹកកាមម្តងៗ ចូរកុំតមការរួមដំណេកច្រើនជាងរយៈពេល ១០ថ្ងៃ។
• ស្ត្រីគួរទទួលទានអាស៊ីតហ្វូលិក បន្ថែម ៤០០មីលីក្រាមជារៀងរាល់ថ្ងៃ ។
• បញ្ឈប់ការទទួលទានឱសថផ្សំ។ ភាគច្រើននៃថ្នាំទាំងអស់នោះអាចប៉ះពាល់ដល់ភាពមានកូន ។