​ការ​ក្អក​រ៉ាំរ៉ៃ​គឺ​ច្រើន​តែ​មាន​ការរំខាន​ច្រើន​។ ការ​ក្អក​រ៉ាំរ៉ៃ​អាច​រំខាន​ការ​គេង​របស់​អ្នក ហើយ​ធ្វើឲ​អ្នក​មាន​អារម្មណ៍​ថា​អស់កម្លាំង​។ ករណី​ធ្ងន់ធ្ងរ​នៃ​ការ​ក្អក​រ៉ាំរ៉ៃ​អាច​បណ្តាល អោយ​ក្អួត ស្រាល​ក្បាល ធ្លាក់​ទឹកចិត្ត ការបាក់​ឆ្អឹងជំនី​។ ក្អក​រ៉ាំរ៉ៃ​ត្រូវបាន​កំណត់​នៅ​ពេល ដែល​ក្អក​យូរ​ជាង​ប្រាំបី​សប្តាហ៍​លើ​មនុស្ស​ពេញវ័យ នឹង​ច្រើនជាង​បួន​សប្តាហ៍​នៅ​លើ កុមារ​។

ខណៈពេល​ដែល​ពេល​ខ្លះ​វា​អាច​ជា​ការលំបាក​ក្នុង​ការបង្ហាញ​បញ្ជាក់​ថា​អ្វី​ជា បញ្ហា​ដែល​បង្ក​ឲ​មាន​ការក្អក​រ៉ាំរ៉ៃ​មួយ​នេះ មូលហេតុ​ជាទូទៅ​បំផុត​គឺ​ការប្រើប្រាស់ ថ្នាំជក់ បន្ទាប់​ពី​ការ​បន្តក់ថ្នាំ​ច្រមុះ ជំងឺ​ហឺត និង​ច្រាល់​អាស៊ីត​ក្រពះ​(​ការ​ច្រាល​អាស៊ី​ត ក្រពះ​អាច​ធ្វើឱ្យ​រលាក​បំពង់ក​របស់​អ្នក​)​។ ការ​ក្អក​រ៉ាំរ៉ៃ​ជាធម្មតា​នឹង​បាត់​ទៅ​វិញ​នៅពេល ដែល​បញ្ហា​ដែល​បង្ករ​វា​ត្រូវ​បាន​ព្យាបាល​។

ក្នុង​ករណី​ជា​ច្រើន​មាន​វិធានការ​មួយចំនួន ដែល​អ្នក​អាចអនុវត្ត​បាន​នៅ​ឯ​ផ្ទះ​ដើម្បី​ជួយ​បន្ធូរបន្ថយ​ការ​ក្អក​រ៉ាំរ៉ៃ​របស់​អ្នកជា ឧទាហរណ៏​រួមមាន​:

  1. ចៀសវាង​អាឡែរ​ហ្ស៊ី  ប្រសិនបើ​ការ​ក្អក​រ៉ាំរ៉ៃ​របស់​អ្នក​អាច​ត្រូវ​បាន​តាមដាន​ដឹង ថា​កើត​មាន​ដោយសារ​តែ​អាឡែរ​ហ្ស៊ី​ច្រមុះ ព្យាយាម​ដើម្បី​ជៀសវាង​សារធាតុ ដែល​បណ្តាល​ឲ​មាន​រោគសញ្ញា​របស់​អ្នក​។​
  2. បញ្ឈប់​ការជក់បារី មូលហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ​គឺ​ការជក់បារី ដែល​ធ្វើអោយ​រលាក​សួត​របស់​អ្នក និង​អាច​ធ្វើអោយ​អ្នក​ក្អក​កាន់តែ​អាក្រក់ ដែល​បណ្តាលមកពី​កត្តា​ផ្សេងទៀត​។​
  3. កាត់បន្ថយ​ការ​ច្រាល​អាស៊ីត  ក្អក​បណ្តាល​មក​ពី​ការ​ច្រាល់​អាស៊ីត​ក្រពះ​អាច ជា​ញឹកញាប់​ត្រូវបាន​ព្យាបាល​ដោយ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​តែ​ប៉ុណ្ណោះ​។ នេះ​រួម​បញ្ចូល​ទាំង​ការ​ទទួលទាន​អាហារ​តិច ហើយ​ញឹកញាប់ រង់ចាំ​បន្ទាប់ពី ញ៉ាំ​អាហារ​បី​ទៅ​បួន​ម៉ោង​មុន​ពេល​គេង និង​ការលើក​ក្បាល​គ្រែ​អោយ​ខ្ពស់​នៅ ពេលយប់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង