​ពិតណាស់ ដើម្បី​ឱ្យមាន​សុខភាព​ល្អ​នៅក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ វា​អាច​ទាក់ទង​ទៅ​និង​កត្តា​ជាច្រើន​។ ប៉ុន្តែ​នៅ​ក្នុង​នោះ​ការធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​ក៏​ជា​កត្តា​មួយ​ដ៏​សំខាន់​ផងដែរ ដែល​វា​អាច​រក្សា​សតិអារម្មណ៍ និង​រូបរាងកាយ​របស់​អ្នក​ស្ថិតនៅក្នុង​ទំរង់​មួយ​ដ៏​ល្អ ពីព្រោះ​ថា​នៅពេល​ដែល​អ្នក​ធ្វើ​លំ​ហាត់ប្រាណ វា​អាច​ធ្វើឱ្យ​រាងកាយ​របស់​អ្នក​ធ្វើការ​បញ្ចេញ​សារធាតុ​គីមី ឬ​សារធាតុពុល​ផ្សេងៗ ជួយ​ឱ្យ​អ្នក​សម្រាក និង អាច​ជៀស​ឆ្ងាយ​ពី​ភាព​តានតឹង​បាន​។

ការ​រត់​យ៉ាង​លឿន​នៃ​ឈាម​ក្នុង​អំឡុងពេល​ធ្វើ​លំ​ហាត់ប្រាណ មានន័យ​ថា​រាងកាយ​របស់​អ្នក និង​កូន​របស់​អ្នក​ក៏​ត្រូវបាន​ទទួល​អុកស៊ីសែន​គ្រប់​ផង​ដែរ​។ ការ​សម្រាល​របស់​អ្នក ប្រហែលជា​នឹង​មាន​ភាពងាយស្រួល និង​មាន​ផា​សុខភាព​ជា​ច្រើន​ទៀត ប្រសិនបើ​សាច់ដុំ​របស់​អ្នក​រឹងមាំ និង​ការធ្វើ​លំ​ហាត់ប្រាណ​ជាច្រើន​ក៏​បាន​បង្រៀន​ចំពោះ​ស្ត្រី​ជាច្រើន រួម​បញ្ចូល​គ្នា​ជាមួយនឹង​ការ​សំរាក​និង​បច្ចេកទេស​នៃ​ការដកដង្ហើម វា​នឹង​ជួយ​អ្នក​ឱ្យបាន​ប្រសើរ​ច្រើន​ជាង​នេះ​នៅ​ក្នុង​ការទំនាក់ទំនង​ជាមួយ​អ្វី​កើតឡើង​ចំពោះ អ្នក​ក្នុង​អំឡុងពេល អ្នក​សម្រាល​។ ក៏ដូចជា​ការអនុវត្ត​រៀន ដើម្បី​រក្សា​ទុក​ថាមពល របស់​អ្នក និង​ការ​គេង​ឱ្យបាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើបាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង