ការដែលមិនអាចបំពេញមុខងារ ឬការងារនៅពេលថ្ងៃបានគឺជារោគសញ្ញានៃអាការៈដេកមិនលក់ដែលកើតមានជាញឹកញាប់បំផុត។
រោគសញ្ញាផ្សេងៗទៀតមានដូចជា៖
· អស់កម្លាំងនៅពេលថ្ងៃ
· ងងុយដេកពេលថ្ងៃ
· អារម្មណ៍ប្រែប្រួល
· មិនសូវយកចិត្តទុកដាក់ ឬផ្ចង់អារម្មណ៍
· ថប់អារម្មណ៍
· មិនសូវបំពេញការងារក្នុងសង្គមរស់នៅបាន
· សាងកំហុសកាន់តែច្រើន
ពេលដែលត្រូវការគ្រូពេទ្យ

ជាទូទៅ ការដេកមិនលក់គឺជាកត្តាមួយកើតឡើងជាបណ្តោះអាសន្នទេ ហើយក៏បាត់ទៅវិញដោយខ្លួនឯងដែរនៅពេលយើងបានដោះស្រាយមូលហេតុរបស់វារួច។ ទោះបីជាយ៉ាងណាក៏ដោយ ការវាយតម្លៃខាងផ្នែកវេជ្ជសាស្ត្រពីគ្រូពេទ្យប្រហែលជារឿងសំខាន់បើសិនជាការដេកមិនលក់នោះកើតមានជាប់រហូត ឬត្រូវបានយល់ថាមានជាប់ទាក់ទងនឹងជំងឺ ឬបញ្ហាចិត្តសាស្ត្រ។
មានគ្រូពេទ្យឯកទេសជាច្រើនដែលអាចវាយតម្លៃដឹង និងព្យាបាលអាការៈដេកមិនលក់ និងជំងឺទាក់ទងនឹងការដេកផ្សេងៗទៀតបាន។ ការដេកបាត់ដង្ហើមប្រហែលជាត្រូវបានវាយតម្លៃ និងព្យាបាលដោយគ្រូពេទ្យខាងជំងឺសួត ដែលមានជំនាញឯកទេសខាងបញ្ហាដេក។ គ្រូពេទ្យផ្សេងៗទៀតដែលវាតម្លៃ និងព្យាបាលបញ្ហានៃការដេកគឺ អ្នកជំនាញខាងសរសៃប្រសាទ ដែលមានឯកទេសខាងបញ្ហាដេក។