Join with Health.com.kh on Telegram

ក្រៅពី​បង្ក​ឡើង​ដោយ​អាស៊ីត​ក្រពះ​រំលាយ​អាហារ​ច្រើន​ពេក​ហើយ​នោះ បញ្ហា​ដំបៅ​ក៏​អាច​កើត​មាន​ព្រោះ​បាក់តេរី ការ​ទទួលទាន​ថ្នាំ និង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ហួស​កម្រិត​ផង​ដែរ ។ ថា តើ​នៅ​ពេល​មាន​បញ្ហា​ដំបៅ​ក្រពះ​យើង​អាច​ដឹង​បាន​ដូច​ម្ដេច? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាកា​រៈ​ដែល​លេចឡើង ប្រសិនបើ​អ្នកមាន​បញ្ហា​ដំបៅ​ក្រពះ ៖

១. ឈឺចាប់​ក្នុង​ពោះ
នេះ​ក៏​ព្រោះតែ​ដំបៅ គឺ​មាន​វត្ត​មាននៅ​ស្រទាប់​នៃ​ក្រពះ​។ ដូច្នេះ​អ្នក​ប្រាកដជា​ជួប​ប្រទះ​អាកា​រៈ​ឈឺចាប់ ឬ​អាច​ក្រហាយ​ៗ​ក្នុង​ពោះ​ចន្លោះ​ទ្រូង​និង​ផ្ចិត​។ ជា​ញឹកញាប់​អាកា​រៈ​ឈឺចាប់​កើតឡើង​នៅ​ពេល​អ្នក​ឃ្លាន ឬ​ក្រោយ​ពេល​ទទួលទាន​អាហារ​រួច​។

២. បាត់បង់​ចំណង់​អាហារ
មួយ​ក្នុង​ចំណោម​រោគ​សញ្ញា ឬ​អាកា​រៈទូ​ទៅ​បំផុត​នៃ​បញ្ហា​ដំបៅ​ក្រពះ គឺ​បាត់បង់​ចំណង់​អាហារ​។ ការ​រំលង​មិន​ទទួលទាន​អាហារ គឺ​មិនល្អ​សោះឡើយ​ក៏​ព្រោះ​វា​អាច​បណ្ដាល​ឱ្យ​ដំបៅ​កាន់តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើង​។ នេះ​ហើយ​ក៏​ជា​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​អ្នកមាន​ជំងឺ​ដំបៅ​ក្រពះ​ស្រក​ទម្ងន់​ខ្លាំង​។

៣. ឃ្លាន​ញឹកញាប់​ហួស
នេះ​ក៏​ជា​អាកា​រៈ​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ក៏​ព្រោះ​អ្នកជំងឺ​ដំបៅ​ក្រពះ​មួយ​ចំនួន​ហាក់ដូចជា​មាន​អារម្មណ៍​ឃ្លាន​សឹង​គ្រប់ពេល​។ ទោះជា​យ៉ាងណា​អារម្មណ៍​ឃ្លាន​ដែល​ជា​អាកា​រៈ​នៃ​បញ្ហា​ដំបៅ​ក្រពះ គឺ​មិនធម្មតា ឬ​ឃ្លាន​ខ្លាំង​ឡើយ​ដោយ​ហាក់ដូចជា​មាន​អារម្មណ៍​ថា​ឈឺចាប់​ច្រើន​ជាង​។

៤. ចង្អោរ​ចង់​ក្អួត ឬ​ក្អួត​តែ​ម្ដង
អាកា​រៈ​នេះ​ច្រើន​កើត​ឡើងជា​ពិសេស​នៅ​ពេល​ព្រឹក​។ អ្នកមាន​បញ្ហា​ដំបៅ​ក្រពះ​មួយ​ចំនួន​មិន​ត្រឹមតែ​មាន​អារម្មណ៍​ចង្អោរ​ចង់​ក្អួត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ក្អួត​តែ​ម្ដង​។ ពេល​ខ្លះ​ក៏​អាច​មាន​ឈាម​ជាប់​មក​ជាមួយ​ផង​ដែរ​នៅ​ពេល​ក្អួត​ដោយសារ​ដំបៅ​ក្នុង​ស្រទាប់​ក្រពះ​។

៥. ពិបាក​រំលាយ​អាហារ
កើត​ឡើងជា​ញឹកញាប់​ក្រោយ​ពេល​ទទួលទាន​អាហារ​ហើយ​ភ្លាម​។ អ្នកមាន​បញ្ហា​ដំបៅ​ក្រពះ​ភាគច្រើន​ក៏​ជួប​ប្រទះ​អាកា​រៈ​ភើ​ញឹក​ផង​ដែរ​។

៦. ហើមពោះ
អាកា​រៈ​ហើមពោះ​ក៏​កើត​ឡើងជា​ទូទៅ​នៅ​ពេល​មាន​ដំបៅ​ក្រពះ​ផង​ដែរ​។ ហើយ​នេះ​អាច​ជា​រោគ​សញ្ញា ឬ​អាកា​រៈ​ដំបូង​បំផុត​នៃ​បញ្ហា​ដំបៅ​ក្រពះ​។

៧. លាមក​មាន​ពណ៌​ដិត​ខ្លាំង
អ្នក​ក៏​អាច​នឹង​សម្គាល់​ឃើញ​លាមក​ហាក់ដូចជា​មាន​ពណ៌​ដិត​ខ្លាំង​ខុស​ប្រក្រតី ឬ​ពេល​ខ្លះ​មាន​ឈាម​ជាប់​មក​ជាមួយ​។ វា​អាច​មាន​ពណ៌​ខ្មៅ ឬ​ដិត​ព្រោះ​មានការ​ហូរ​ឈាម​នៅ​ផ្នែក​ខាងលើ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​។

៨. អស់កម្លាំង និង​មាន​អារម្មណ៍​មិន​រស់​រវើកដំបៅ​ក្រពះ​ក៏​អាច​បណ្ដាល​ឱ្យ​អ្នកមាន​អារម្មណ៍​ស្ទក់​ៗ​មិន​រស់​រវើក​និង​អស់កម្លាំង​បាន​ផង​ដែរ​។ វា​ហាក់ដូចជា​អ្នក​កំពុង​ផ្ដាសាយ ប៉ុន្តែ​សីតុណ្ហភាព​រាង​កាយ គឺ​ធម្មតា​មិន​ឡើង​ខ្ពស់​។

សម្គាល់​៖ ប្រសិនបើ​សង្ស័យ​ថា​ខ្លួន​កំពុង​មាន​បញ្ហា​ដំបៅ​ក្រពះ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ ឬ​ពិនិត្យ​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​បន្ត​ធ្វើការ​វិនិច្ឆ័យ​បន្ថែម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង