​ការ​ស្រក​ទម្ងន់​គឺជា​រឿង​គណិត្យវិទ្យា​ធម្មតាៗ​ទេ​។ ដើម្បី​សម្រក​ទម្ងន់​បាន​ច្រើន​គី​ឡូ អ្នក​ត្រូវ​តែ​ញ៉ាំ​អាហា​រណា​ដែល​មាន​កាឡូរី​តិចជាង​អាហារ​ដែល​រំលាយ​ជាតិ​ខ្លាញ់​។ គ្មាន​មធ្យោបាយ​ណា​អាច​ធ្វើបាន​ទេ ប៉ុន្តែ​អ្វី​ដែល​អ្នក​ញ៉ាំ​អាចមាន​ឥទ្ធិពល​ចំពោះ​រឿង​នេះ​បាន​។

​ហៀ​ធឺ ម៉ា​ហ្គី​យឺ​រី (Heather Mangieri) អ្នកនាំពាក្យ​មកពី Academy of Nutrition and Dietetics និយាយថា “​អាហារ​អាច​ជួយ​អោយ​អ្នក​សម្រក​ទម្ងន់​បាន ព្រោះ​វា​ជួយ​អោយ​អ្នក​ឆ្អែត​បានយូរ និង​ចៀសផុត​ពី​ការ​ឃ្លាន​ខ្លាំង​”​។ ដូច្នេះ​ចូរ​សិក្សា​ស្វែងយល់​អំពី​អាហារ​ទាំងអស់នេះ​ដូចខាងក្រោម​៖

​សណ្តែក​
​សណ្តែក​គឺជា​អាហារ​មាន​តម្លៃថោក និង​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ជាតិ​ប្រូតេអ៊ីន​។ សណ្តែក​ក៏មាន​ជាតិ​សរសៃ​ខ្ពស់ និង​បន្ថយ​ដំណើរ​ការណ៍​រំលាយ​អាហារ​ផងដែរ​។ នោះ​ហើយ​គឺជា​មូលហេតុ​ដែល​អ្នក​យល់ថា​ខ្លួនឯង​ឆ្អែត​បានយូរ និង​អាច​បញ្ឈប់​ការ​ញ៉ាំ​អាហារ​ច្រើនៗ​ទៀតផង​។

​ស៊ុប​
​ចូរ​ចាប់ផ្តើម​អាហារ​មួយ​ប្រភេទ​ជាមួយនឹង​ទឹក​ស៊ុប​មួយ​ពែង ហើយ​អ្នក​ប្រហែល​ជា​ឈានទៅរក​សភាព​មួយ​ញ៉ាំ​កាន់តែ​តិច​ដែរ​។ វា​មិន​មាន​អ្វី​ជា​បញ្ហា​ទេ​បើសិនជា​ទឹក​ស៊ុប​នោះ​រាវ ឬ​ខាប់​ឡើយ​។ ប៉ុន្តែ​មិន​ត្រូវ​លាយ​ជាមួយ​នឹង​ក្រែម និង​បឺ​ឡើយ​ព្រោះ​អាចនឹងទទួល​បាន​កាឡូរី​ច្រើន​។

​សូកូឡា​ខ្មៅ​

​តើ​អ្នក​ចង់​ញ៉ាំ​សូកូឡា​នៅ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​ទេ​? ក្នុង​ការសិក្សា​របស់ កូ​ផេន​ហា​ជែន (Copenhagen) បានអោយដឹងថា អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ស្ករ​សូកូឡា​ខ្មៅ ឃើញ​ថា​ពួកគេ​ញ៉ាំ​ភីហ្សា​តិ​ជាង អ្នក​ចូលចិត្ត​ញ៉ាំ​សូកូឡា​ទឹកដោះគោ​តិចជាង ១៥​ភាគរយ​ក្នុង​រយៈពេល ពីរ​បី​ម៉ោង​។

​បន្លែ​
​អ្នក​អាច​បន្ថែមបន្លែ​កាន់តែ​ច្រើន​ក្នុង​របប​អាហារ ព្រោះ​វា​អាច​ជួយ​កាត់បន្ថយ​កាឡូរី​បន្ថែមទៀត​ពេល​អ្នក​កំពុងតែ​ញ៉ាំ​អាហារ​ក្នុង​ពែ​ល​តែមួយ​។ បន្លែ​ទាំងនោះ​គឺជា​បន្លែ​ផ្តល់​សុខភា ព្រមទាំង​មាន​កាឡូរី​ទាប​ទៀតផង​។

ស៊ុត និង​សាច់​អាំង​
​អាហារ​ពេលព្រឹក​ដែល​សម្បូរ​ដោយ​ជាតិ​ប្រូតេអ៊ីន ប្រហែល​ជា​ជួយ​ប្រឆាំង​នឹង​ការ​ញ៉ាំ​អាហារ​ស​ម្រន​ច្រើនៗ​ពេញ​មួយ​ថ្ងៃ​បាន​។ ក្នុង​ការសិក្សា​ទៅលើ​ក្រុម​ស្ត្រី​វ័យក្មេង​ដែល​ធាត់​ជ្រុល​មួយ​បាន​អោយដឹងថា អ្នក​ដែល​ចាប់ផ្តើម​ថ្ងៃ​ថ្មី​នៅ​ពេល​ព្រឹក​ជាមួយនឹង​ប្រូតេអ៊ីន ៣៥​ក្រាម បាន​ធ្វើអោយ​ពួកគេ​ឆ្អែត​បាន​យូរ​ជាង​ធម្មតា​។ ស្ត្រី​ត្រូវ​បាន​គេ​អោយ​ញ៉ាំ​អាហារ​ពេល​ព្រឹក​បាន ៣៥០​កាឡូរី​ដែលមាន​ជា​ស៊ុត និង​សាច់គោ​អាំង​។ ឥទ្ធិពល​របស់​អាហារ​ពេល​ព្រឹក​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ហាក់បីដូច​ជា​យូរ​ដល់ពេល​ល្ងាច​ទៀត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង