​រឿង​មួយ​ដ៏​សំខាន់​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​កំណត់​ថា​ខ្លួនឯង​មាន​បញ្ហា​ផ្លូវភេទ ឬក៏​អត់​នោះ​គឺ​ការនិយាយ​ដោយ​ស្មោះត្រង់ និង​បើកចំហរ​អំពី​រោគសញ្ញា​របស់​អ្នក​ប្រាប់​ដល់​គ្រូពេទ្យ​។ គ្រូពេទ្យ​នឹង​សាកសួរ​អំពី​ទំនាក់ទំនង​ស្នេហា​, ដៃគូ​, ប្រវត្តិ​ផ្លូវភេទ​ពីមុន​, ប្រវត្តិ​ការ​នៃ​ការប៉ះទង្គិច​ខាង​ផ្លូវកាយ​និង​ចិត្ត​, រោគសញ្ញា​នៃ​ការបាក់​ទឹកចិត្ត និង​ស្ត្រេ​ស ឬ​ការព្រួយបារម្ភ​ផ្សេងៗ​ទៀត​ដែល​រំខាន​ដល់​សមត្ថភាព​ឆ្លើយតប​នឹង​ការ​រួមភេទ​តែម្តង​។

តាមរយៈ​អត្ថបទ​មួយ​នេះ​អ្នក​នឹង​អាច​យល់ដឹង ក៏ដូចជា​វាយតម្លៃ​ទៅលើ​ភាព​អសមត្ថភាព​ខាង​ផ្លូវភេទ​របស់​អ្នក​បាន​យ៉ាង​ល្អ ព្រមទាំង​ជួយ​អោយ​ខ្លួន​ឯង​សប្បាយ​នឹង​ជីវិត​ផ្លូវភេទ​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៀត​ផង​។​

​គ្រូពេទ្យ​នឹង​ធ្វើ​ការពិនិត្យ​លើ​រាងកាយ​, ពិនិត្យ​សម្ពាធ​ឈាម​, ជំងឺ​សរសៃឈាម​, ជំងឺសរសៃប្រសាទ ឬ​សញ្ញា​ជាក់ស្តែង​នៃ​បញ្ហា​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​ដល់​លិង្គ ឬ​ពងស្វាស​របស់​អ្នក​។ អ្នក​ប្រហែលជា​នឹង​ត្រូវ​ធ្វើតេស្ត​ឈាម​ដើម្បី​ពិនិត្យ​រក​មើល​ជំងឺ​ទឹកនោម​ផ្អែម​, ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីត និង​ជំងឺ​អ័រម៉ូន​ផ្សេងៗ​ទៀត​ដែល​គ្រូពេទ្យ​សង្ស័យ​។ លើសពីនេះ គ្រូពេទ្យ​នឹង​សួរ​រក​មើល​ការប្រើប្រាស់​ថ្នាំ និង​សារធាតុ​ដែល​អ្នក​ប្រើប្រាស់​ដើម្បី​តាមដាន​ថា​តើ​វា​មាន​ទំនាក់ទំនង​នឹង​ការ​អសមត្ថភាព​ផ្លូវភេទ​របស់​អ្នក​ឬក៏​អត់​។​

​ដោយសារ​តែ​បុរស​ធម្មតា​មាន​ការឡើង​រឹង​របស់​លិង្គ​ច្រើនដង​ពេល​ដេកលក់ អ្នកនឹង​ប្រហែលជា​ត្រូវ​សួរ​ថា​តើ​មាន​ការឡើង​រឹង​របស់​លិង្គ​ទៀង​ឬក៏​អត់​ពេល​ភ្ញាក់​ពេក​ដេក​។ ពេលខ្លះ​មនុស្ស​ប្រុស​តម្រូវអោយ​ធ្វើ​តេស្ត​ដេក​ក្នុង​បន្ទប់ពិសោធន៍​ដើម្បី​តាមដាន​ការឡើង​រឹង​របស់​លិង្គ​ពេល​ដេកលក់​។ ខណៈពេល​ដែល​ព័ត៌មាន​មួយ​នេះ​អាច​ជួយ​ប្រាប់ថា​ការ​ងាប់​លិង្គ​ប្រហែល​ជា​កើតឡើង​ដោយសារ​តែ​បញ្ហា​ជាមួយនឹង​ប្រព័ន្ធ​សរសៃប្រសាទ ឬ​សរសៃឈាម​ឬក៏​អត់​នោះ វា​មិនមែន​ជា​រឿង​សំខាន់​ក្នុង​ការបញ្ជាក់​ថា ការឡើង​រឹង​របស់​លិង្គ​គឺ​គ្រប់គ្រាន់​សម្រាប់​ការ​សូក​បញ្ចូល​លិង្គ​ក្នុងពេល​រួមភេទ​ឡើយ​។ ការ​ពិនិត្យ​ដោយ​ថត​អេកូ​អាច​កំណត់​ដឹង​អំពី​លំហូរ​ឈាម​ចូលទៅក្នុង​អាង​ត្រគៀក​សម្រាប់​កំណត់​ថា​តើ​មាន​លំហូរ​ឈាម និង​សម្ពាធ​ក្នុង​លិង្គ​គ្រប់គ្រាន់​ឬ​អត់​សម្រាប់​ការឡើង​រឹង​របស់​លិង្គ​។​

​ការ​វាស់​ទៅលើ​សម្ពាធ​ឈាម​ក្នុង​លិង្គ ឬ Penile-Brachial Index ប្រហែលជា​រឿង​មាន​ប្រយោជន៍​សម្រាប់​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​សរសៃឈាម​របស់​លិង្គ​។ សារធាតុ​សម្រាប់​ធ្វើ​តេស្ត​លិង្គ​ដូចជា Papaverine ត្រូវ​បាន​ចាក់​បញ្ចូល​ទៅក្នុង​លិង្គ បន្ទាប់មក​ទើប​ធ្វើ​ការតាមដាន​ថា​តើ​មាន​ការឡើង​រឹង​របស់​លិង្គ​ដែរ ឬ​អត់​។ ជាមួយគ្នានេះដែរ សម្ពាធ​ឈាម​របស់​លិង្គ​អាច​វា​ស់បាន​ក្នុងពេល​លិង្គ​ឡើង​រឹង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង