ជាធម្មតាស្បែកស្ងួតគឺមិនមានភាពធ្ងន់ធ្ងរទេប៉ុន្តែវាអាចធ្វើឲ្យមានភាពមិនស្រួល និងអាក្រក់មើល និងមានស្នាមជ្រួញ។

បញ្ហាស្បែកស្ងួតរ៉ាំរ៉ៃ ឬធ្ងន់ធ្ងរអាចតម្រូវឲ្យមានការវាយតម្លៃពីគ្រូពេទ្យឯកទេសស្បែក។ ប៉ុន្តែជាដំបូងអ្នកអាចធ្វើបានដោយខ្លួនឯងនូវរឿងជាច្រើនដែលអាចធ្វើឲ្យប្រសើរឡើងនូវស្បែករបស់អ្នករួមមានការប្រើផលិតផលធ្វើឲ្យស្បែកមានសំណើម(Moisturizers) មិនងូតទឹកច្រើនពេកនិងជៀសវាងការត្រដុសនិងប្រើសាប៊ូដែលធ្វើអោយស្បែកស្ងួត។
ក្នុងករណីជាច្រើនបញ្ហាស្បែកស្ងួតឆ្លើយតបយ៉ាងល្អទៅនឹងវិធានការដែលធ្វើដោយខ្លួនអ្នកផ្ទាល់ដូចជាការប្រើផលិតផលធ្វើអោយស្បែកមានសំណើម និងជៀសវាងការងូចទឹករយៈពេលយូរ ឬងូតទឹកក្តៅ។ ប្រសិនបើអ្នកមានស្បែកស្ងួតខ្លាំង និងមានស្នាមគ្រូពេទ្យ អាចណែនាំអ្នកឲ្យប្រើក្រែមដែលមិនត្រូវការវេជ្ជបញ្ជាដែលមានសារធាតុអាស៊ីតឡាក់ទីច ឬអាស៊ីតឡាក់ទីច និង អ៊ុយរេ។
ប្រសិនបើអ្នកមានជំងឺស្បែកដ៏ធ្ងន់ធ្ងរ គ្រូពេទ្យអាចចេញវេជ្ជបញ្ជានូវក្រែមដែលត្រូវការវេជ្ជបញ្ជា និង ថ្នាំលាប ឬការព្យាបាលផ្សេងទៀត បន្ថែមទៅលើការព្យាបាលដោយខ្លួនឯង។
ស្បែកស្ងួតពេលខ្លះអាចនាំឲ្យមានរលាកស្បែកដែលបណ្តាលមានពណ៌ក្រហម រមាស់ ។ នៅក្នុងករណីទាំងនេះ ការព្យាបាលអាចរួមមានការលាបពពួកថ្នាំដែលមានផ្ទុកអ៊ីដ្រូកកទីសូន(hydrocortisone) ។ ប្រសិនបើមានរបកស្បែក គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឲ្យរុំបង់សើម៕