​ការ​មក​រដូវ​ច្រើនៗ​គឺជា​ការ​ហូរ​ឈាម​មិន​ធម្មតា​ចេញពី​ស្បូន​មួយ​ប្រភេទ​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​។ ការធ្លាក់​ឈាមរដូវ​ត្រូវបាន​គេ​ចាត់ទុកថា​ច្រើន​នោះ​លុះត្រាតែ​មាន​ការ​ហូរឈាម​លើ​សំឡី​អនាម័យ​ជោគ​ជា​រៀងរាល់​ម៉ោង​រយៈពេល​ច្រើន​ម៉ោង​តែម្តង​។

​រោគសញ្ញា​ផ្សេងៗ​ទៀត​មាន​ដូចជា​៖

  • ​ការ​ហូរ​ឈាម​នៅ​ពេលយប់​ដែល​ទាមទារ​អោយ​ប្តូរ​សំឡី​អនាម័យ​
  • ​ការ​ហូរឈាម​ចេញ​នូវ​កំណក​ឈាម​ធំៗ​ក្នុង​ពេល​មក​រដូវ​
  • ​ការធ្លាក់​ឈាមរដូវ​យូរ​ជាង ៧​ថ្ងៃ​។


​ក្នុង​ករណី​ធ្ងន់ធ្ងរ ការហូរ​ឈាមរដូវ​ច្រើនៗ​អាច​រំខាន​ដល់​ការ​ដេក និង​សកម្មភាព​ប្រចាំ​ថ្ងៃ​បាន​។ ការបាត់បង់​ឈាម​ដោយសារតែ​ការ​មក​រដូវ​បែបនេះ​ក៏​អាច​ធ្វើអោយមាន​បញ្ហា​ស្លេកស្លាំង​, អស់កម្លាំង និង​ពិបាក​ដកដង្ហើម​កើតមាន​បាន​។

​មាន​មូលហេតុ​ច្រើនណាស់​ដែល​ធ្វើអោយ​ហូរ​ឈាម​រដូវ​ច្រើនៗ​ដូចជា​៖

  • ​អតុល្យភាព​អ័រម៉ូន ជាពិសេស​អ័រម៉ូន​អឺ​ស្ត្រូ​ហ្សែ​ន និង​ប្រូ​ហ្សេ​ស្តេ​រ៉ូន​។ បញ្ហា​នេះ​ក៏​អាច​កើតមាន​បាន​ដែរ​បើ​សិន​ជា​មាន​បញ្ហា​ណាមួយ​ប៉ះពាល់​ដល់​មុខងារ​របស់​ក្រពេញ​អូ​វ៉ែ​
  • ​ដុំ​សាច់​ក្នុង​ស្បូន ច្រើន​តែ​កើ​មាន​ក្នុង​វ័យ​អាច​បង្កើត​កូន​បាន​។​
  • ​ការ​រលូត​កូន ឬ​កូនក្រៅស្បូន​
  • ​ប្រើ​ថ្នាំ​រលាយ​កំណក​ឈាម​
  • ​បញ្ហា​ទាំងឡាយ​ណា​ដែល​កើតមាន​ជាមួយនឹង​ការ​ដាក​កង​ក្នុង​ស្បូន​សម្រាប់​ពន្យា​កំណើត​
  • ​ជំងឺ Adenomyosis ដែល​ជា​ជំងឺ​មួយ​កើតឡើង​ច្រើន​បំផុត​លើ​ស្ត្រី​វ័យ​កណ្តាល និង​មានកូន​ច្រើន​
  • ​ជំងឺ​រលាក​ក្នុង​អាង​ត្រគៀក (Pelvic Inflammatory Disease, PID), ការបង្ក​រោគ​នៅ​ស្បូន​, បំពង់​ដៃ​ស្បូន និង​សារី​រាង្គ​ផ្សេងៗ​ទៀត​នៃ​ប្រព័ន្ធ​ប្រដាប់​បន្ត​ពូជ​។
  • ​មហារីក​ស្បូន​, ក្រពេញ​អូ​វ៉ែ និង​មាត់ស្បូន​
  • ជំងឺ​ផ្សេងៗ​ទៀត​ដែល​ធ្វើអោយ​ឈាម​មិន​កក​ដូចជា ជំងឺ​ថ្លើម​, តម្រង​នោម ឬ​ក្រ​ពេញទី​រ៉ូ​អ៊ីត ព្រម​ជំងឺ​ហូរឈាម ឬ​ប្លាកែ​ត​មិនធម្មតា​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង