ស្លឹកស្វាយអាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម ដោយសារឥទ្ធិពល របស់វាទៅលើការរំលាយអាហារជាតិខ្លាញ់។ ការកើនឡើងកម្រិតជាតិខ្លាញ់ទ្រីគ្លីសេរីតជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពធន់នឹងអាំងស៊ុយលីន និងជំងឺទឹកនោមផ្អែមប្រភេទទី 2 ។
នៅក្នុងការសិក្សាមួយ គេបានផ្តល់សារធាតុដែល ចំរាញ់ចេញ ពីស្លឹកស្វាយ ដល់សត្វកណ្តុរ។ បន្ទាប់ពី ពីរ សប្តាហ៍ ពួកគេបានបង្ហាញពីកម្រិត ទ្រីគ្លីសេរីត ( triglyceride)និង ជាតិស្ករក្នុងឈាម ចុះទាបយ៉ាងខ្លាំង ។
ការសិក្សាលើសត្វកណ្តុរបានរកឃើញថាការប្រើសារធាតុចំរាញ់ពីស្លឹកស្វាយ ចំនួន ១០០ មីលីក្រាមក្នុងមួយគីឡូក្រាមនៃទម្ងន់ ខ្លួន មនុស្ស កាត់បន្ថយការលើសជាតិខ្លាញ់ក្នុងឈាមដែលជាស្ថានភាពដែលត្រូវបានសម្គាល់ដោយកម្រិតទ្រីគ្លីសេរីតនិងកូលេស្តេរ៉ុលខ្ពស់មិនធម្មតា ។
នៅក្នុងការសិក្សាមួយដែលប្រៀបធៀបសារធាតុចំរាញ់ចេញពីស្លឹកស្វាយ និងថ្នាំជំងឺទឹកនោមផ្អែម ឈ្មោះ glibenclamide ក្នុងសត្វកណ្តុរ ដែលមានជំងឺទឹកនោមផ្អែម គេរកឃើញថា កណ្តុរ ដែលបាន ផ្តល់ សារធាតុចម្រាញ់ចេញពីស្លឹកស្វាយ មានកម្រិតជាតិស្ករក្នុង ឈាម ទាបជាងក្រុមដែលគេផ្តល់ថ្នាំ glibenclamide បន្ទាប់ពី ពីរ សប្តាហ៍ ។
ប៉ុន្តែគេត្រូវការសិក្សាស្រាវជ្រាវបន្ថែមទៀតទៅលើប្រសិទ្ឋភាពរបស់ស្លឹកស្វាយក្នុងការព្យាបាលជំងឺទឹកនោមផ្អែម៕