ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសាច់ដែលអ្នកម្តាយមានផ្ទៃពោះមិនគួរបរិភោគក្នុងពេលមានផ្ទៃពោះឡើយ។ តើមានអ្វីខ្លះទៅ?

ក្នុងពេលដែលអ្នកម្តាយមានផ្ទៃពោះ មិនគួរបរិភោគគ្រឿងក្នុងសត្វច្រើននោះទេ ព្រោះក្រោយពេលដែលអ្នកពិសារគ្រឿងក្នុងសត្វច្រើន ដូចជា ថ្លើមមាន់ ថ្លើមជ្រូក និងថ្លើមគោច្រើន នឹងធ្វើឲ្យរាងកាយអ្នកផ្ទុកវីតាមីនអេច្រើន។ នៅពេលដែលអ្នកស្រូបយកវីតាមីនអេលើសកំណត់ នឹងធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃ។ បើធ្ងន់ធ្ងរអាចធ្វើឲ្យរាងកាយកូនក្នុងផ្ទៃលូតលាស់មិនគ្រប់លក្ខណៈឡើយ។ ដូចនេះ ប្រសិនជាអ្នកម្តាយមិនចង់ប្រឈមនឹងគ្រោះថ្នាក់ គួរតែកាត់បន្ថយក្នុងការពិសារគ្រឿងក្នុងរបស់សត្វ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង