ការឈឺចាប់នៅពេលកំពុងរួមភេទ ឬគេអាចហៅវាថាជា dyspareunia ហើយរហូតដល់ទៅ៨០ % នៃមូលហេតុរបស់ស្ត្រី គឺជាសរីរវិទ្យា(ការធម្មតា) ។ នេះអាចជាលទ្ធផលនៃការថយចុះ អរម៉ូនភេទរបស់ស្រី្ត ដែលនាំឱ្យមានភាពស្ងួតរបស់ទ្វារមាស អាចមានវត្តមាននៃផ្សិត ឬ ឆ្លងមេរោគផ្សេងៗទៀត មានកាមរោគ មានរលាកប្លោកនោម ឬ បង្ហួរនោម។
នៅក្នុងករណីមួយចំនួន ការទល់លាមករ៉ាំរ៉ៃក៏អាចដើរតួយ៉ាងសំខាន់មួយដែរ។ លក្ខខណ្ឌមួយចំនួន ដែលត្រូវបានគេស្គាល់ថាជាការរលាកទ្វារមាស គឺការរលាកនៅក្នុងតំបន់ជាក់លាក់មួយនៃទ្វារមាស គឺភាគច្រើនជាទូទៅជាមូលហេតុការឈឺចាប់នេះ។
មួយប្រភេទជាក់លាក់ទៀតនៃការឈឺចាប់នេះគឺ ត្រូវបានគេស្គាល់ថាជា vaginismus ដែលបណ្តាលឱ្យមានការកន្ត្រាក់ជាប់ដោយអចេតនានៃសាច់ដុំក្នុងទ្វារមាស។ នៅក្នុងករណីមួយចំនួនទៀត ដែលពួកគេអាចមានការកន្ត្រាក់ជាប់យ៉ាងខ្លាំង ដែលធ្វើឱ្យទ្វារមាសបិទមិនឱ្យមានការជ្រៀតចូល ដែលនៅពេលរួមភេទ វាធ្វើឱ្យមានការឈឺចាប់យ៉ាងខ្លាំង ឬ ពេលខ្លះមិនអាចទៅរួចទ។ វាជាញឹកញាប់មានចាក់ឬសនៅក្នុងរបួសផ្លូវចិត្ត៕