១, ការអោបដែលមានការប៉ះពាល់យ៉ាងយកចិត្តទុកដាក់បង្កើតបានជាការជឿជាក់ និងអារម្មណ៍សុវត្ថិភាពបាន។ រឿងនេះជួយអោយមានទំនាក់ទំនងដ៏ស្មោះត្រង់ និងបើកចំហរបាន។
២, ការអោបអាចបង្កើនចំនួនអ័រម៉ូន ដែលអាចជួយបន្សាបនូវអារម្មណ៍នៃភាពឯការ, ការរស់នៅដាច់ពីគេ និងការខឹងបាន។
៣, ការអោបគ្នារយៈពេលយូរអាចជួយអោយកើនចំនួនអ័រម៉ូនសេរ៉ូតូនីន (Serotonin) ក្នុងការជួយបង្កើនអារម្មណ៍ និងសុភមង្គល។

៤, ការអោបពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។ សម្ពាធធម្មតាៗទៅលើឆ្អឹងសន្ទះទ្រូង និងការផ្លាស់ប្តូរអារម្មណ៍ អាចបង្កើតបានជាកម្លាំង Solar Plexus Chakra។ រឿងនេះនឹងភ្ញោចទៅលើក្រពេញថាយមឺស (Thymus Gland) ដែលមាននាទីសម្របសម្រួល និងរក្សាតុល្យភាពការផលិតគ្រាប់ឈាមសរបស់រាងកាយ ដើម្បីជួយអោយអ្នកមានសុខភាពល្អ និងមិនមានជំងឺ។
៥, ការអើបបង្កើនការពេញចិត្តចំពោះខ្លួនឯង។ ចាប់តាំងពីពេលយើងកើតមក ការស្ទាបអង្អែលរបស់គ្រួសារបង្ហាញអោយដឹងថា យើងជាមនុស្សជាទីស្រឡាញ់ និងពិសេស។ ទំនាក់ទំនងនៃតម្លៃផ្ទាល់ខ្លួន និងអារម្មណ៍កាយវិញ្ញាណរយៈពេលច្រើនឆ្នាំមកនេះនៅតែបង្កប់ក្នុងប្រព័ន្ធសរសៃប្រសាទក្នុងពេលវ័យកណ្តាលដដែល។
៦, ការអោបជួយបន្ធូរសាច់ដុំ។ ការអោបធ្វើអោយអារម្មណ៍មានភាពធូរស្រាល។ ការអោបអាចបំបាត់ការឈឺចាប់បានតាមរយៈការបង្កើនរបត់ឈាមរត់ទៅក្នុងជាលិការទន់ៗ។
៧, ការអោបធ្វើអោយប្រព័ន្ធសរសៃប្រសាទមានតុល្យភាព។ ឥទ្ធិពលក្នុងភាពមានសំណើម និងចរន្តអគ្គិសីក្នុងស្បែកអាចផ្តល់នូវតុល្យភាពក្នុងប្រព័ន្ធសរសៃប្រសាទបាន នៅពេលមានការទទួលបាននូវការអោបពីមនុស្សម្នាក់មកលើខ្លួនយើង។
៨, ការអោបបង្រៀនមនុស្សដឹងពីរបៀបផ្តល់អោយ និងទទួលបាន។ ការទទួលបានភាពកក់ក្តៅមានតម្លៃស្មើគ្នានឹងការផ្តល់អោយ និងចែករំលែកដល់គេវិញ។ ការអោបបង្រៀនពួកយើងពីរបៀបបញ្ជូនសេចក្តីស្រឡាញ់។
៩, ការអោបមានលក្ខណៈដូចគ្នានឹងការតាំងសមាធិ និងសើចដែរ។ វាលើកទឹកចិត្តដល់យើងអោយមានថាមពលក្នុងជីវិត។ ការអោបធ្វើអោយអ្នកចេញផុតពីអារម្មណ៍នៃការគិតតែមួយកន្លែង និងភ្ជាប់ទំនាក់ទំនងអ្នកជាមួយបេះដូងរបស់អ្នក, អារម្មណ៍របស់អ្នក និងការដកដង្ហើមរបស់អ្នក។
១០, ការផ្លាស់ប្តូរថាមពលរវាងមនុស្សកំពុងតែអោបគ្នាគឺជាការបណ្តាក់ទន់ក្នុងទំនាក់ទំនងមួយ។ វាជួយលើកទឹកចិត្តដល់ការយល់ដឹង និងការយល់ចិត្តគ្នា៕