ជំងឺលើសសម្ពាធឈាមត្រូវបានគេស្គាល់ថា ជាជាឃាតករសម្លាប់មនុស្សជាច្រើន។ ប៉ុន្តែអ្នកអាចធ្វើបានដើម្បីបញ្ចុះសម្ពាធឈាមនៅតាមផ្ទះដោយខ្លួនឯង និងមិនបាច់ប្រើថ្នាំ។

ខ្ទឹមស
ខ្ទឹមសត្រូវបានគេរកឃើញថាមានប្រយោជន៍ក្នុងការព្យាបាលជំងឺលើសសម្ពាធឈាម។ វាជួយបន្ថយភាពរឹងជាប់នៃសរសៃឈាមអាក់ទែតូចៗ, ជីពចរ និងផ្លាស់ប្តូរចង្វាក់បេះដូង ព្រមទាំងបំបាត់អាការៈវិលមុខ, ស្ពឹកស្រពន់ និងផោម។ អ្នកគួរតែទទួលទានខ្ទឹមសទាំងឆៅរាល់ថ្ងៃ និងចាំមើលលទ្ធផលរបស់វា។
ក្រូចឆ្មា
ក្រូចឆ្មាសម្បូរទៅដោយវីតាមីន P ដែលត្រូវបានគេរកឃើញក្នុងទឹក និងសម្បករបស់វា។ វីតាមីនប្រភេទនេះមានប្រសិទ្ធភាពជួយការពារកុំអោយសរសៃកាពីឡារីពុកផុយបាន។ ផ្លែក្រូចថ្លុងក៏សម្បូរវីតាមីន P ដែរ ដែលអាចជួយពង្រឹងដល់ថាមពលរបស់សរសៃឈាមអាក់ទែ។ អាហារពីរប្រភេទនេះមានប្រយោជន៍ណាស់ក្នុងការគ្រប់គ្រងសម្ពាធឈាមដែលឡើងខ្ពស់។
ទឹកបន្លែ
ទឹកបន្លែឆៅ ជាពិសេសការ៉ុត និងស្ពៃបៃតងចាស់ កិនជាមួយគ្នា ឬមួយមុខៗផ្សេងៗសុទ្ធតែមានប្រយោជន៍ក្នុងការព្យាបាលការឡើងសម្ពាធឈាមខ្ពស់ទាំងអស់។ ដូច្នេះចូរទទួលទានទឹកការ៉ុត ៣០០មីលីលីត្រ ជាមួយនឹង ទឹកស្ពៃបៃតងចាស់ ២០០មីលីលីត្រអោយបានរាល់ថ្ងៃ។
ដំឡូង
ដំឡូងស្ងោរគឺជាឱសថព្យាបាលដោយខ្លួនឯងដ៏ល្អបំផុតសម្រាប់បញ្ចុះសម្ពាធឈាម។ ដំឡូងសម្បូរទៅដោយជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលមានប្រយោជន៍យ៉ាងខ្លាំងក្នុងការបញ្ចុះសម្ពាធឈាម។
គ្រាប់ឪឡឹក
គ្រាប់ឪឡឹកត្រូវបានគេរកឃើញថា មានឥទ្ធិពលដ៏មានប្រយោជន៍ក្នុងការបញ្ចុះសម្ពាធឈាម៕