តេស្តូស្តេរ៉ូនគឺជាអ័រម៉ូនភេទរបស់បុរស សម្រាប់ធ្វើអោយបុរសនោះមានលក្ខណៈខាងក្រៅជាមនុស្សប្រុសតែម្តង។ តួនាទីរបស់អ័រម៉ូនតេស្តូស្តេរ៉ុនមានដូចជា ផលិតមេជីវិតឈ្មោល, បណ្តុះរោមលើមុខ និងរាងកាយ, បង្កើតសាច់ដុំ និងថែរក្សាចំណង់ផ្លូវភេទរបស់បុរស។

ពងស្វាសជាអ្នកផលិតអ័រម៉ូននេះ ហើយខួរក្បាល និងក្រពេញPituitaryជាអ្នកគ្រប់គ្រងការផលិតរបស់អ័រម៉ូននេះដែរ។ ជំងឺជាច្រើន, ការរបួស, ការប្រើប្រាស់ថ្នាំ Steroid និង អាយុកាន់តែច្រើនអាចធ្វើអោយរាងកាយផលិតអ័រម៉ូនតេស្តូស្តេរ៉ូនកាន់តែតិច។ ការសម្គាល់ដឹងនូវរោគសញ្ញានៃអ័រម៉ូនតេស្តូស្តេរ៉ូនចុះទាប គឺជារឿងសំខាន់ដើម្បីប្រើប្រាស់វិធីព្យាបាល។
ផ្លាស់ប្តូរចំណង់ផ្លូវភេទ
រោគសញ្ញាដំបូងគេដែលបុរសមានអ័រម៉ូនតេស្តូស្តេរ៉ូនចុះទាបសម្គាល់ដឹងនោះគឺមានការផ្លាស់ប្តូរចំណង់ផ្លូវភេទ។ ការថយចុះនូវការចាប់អារម្មណ៍លើការរួមភេទគឺជារោគសញ្ញានៃការខ្សោយផ្លូវភេទហើយ។ ការព្យាបាលដោយប្រើអ័រម៉ូនតេស្តូស្តេរ៉ូនជំនួសវិញប្រហែលជាអាចបង្កើនចំណង់ផ្លូវភេទបាន។
ចំនួនមេជីវិតឈ្មោលចុះទាប
មុខងារមួយរបស់អ័រម៉ូននេះគឺផលិតមេជីវិតឈ្មោល។ ការថយចុះនៃការផលិតមេជីវិតឈ្មោលកើតឡើងនៅពេលដែលអ័រម៉ូនតេស្តូស្តេរ៉ូនមានការថយចុះចំនួនផលិត។ ដូច្នេះកាលណាមេជីវិតឈ្មោលកាន់តែតិច ឱកាសនៃលទ្ធភាពមិនអាចមានកូនបានក៏កាន់តែច្រើនដែរ។
ងាប់លិង្គ
បុរសដែលមានចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនចុះទាបក៏ធ្លាប់មានបញ្ហាមិនអាចអោយលិង្គរឹងបានពេញលេញល្អដែរ។ បញ្ហានេះគេហៅថាងាប់លិង្គ។ ការប្រើថ្នាំដើម្បីព្យាបាលអាការៈងាប់លិង្គដោយមិនបានព្យាបាលការចុះទាបនៃអ័រម៉ូនតេស្តូស្តេរ៉ូន ប្រហែលជាមិនមានឥទ្ធិពលទៅលើលទ្ធភាពក្នុងការឡើងរឹងរបស់លិង្គឡើយ។
សុដន់រីកធំ
ជំងឺបុរសមានសុដន់ធំដូចស្ត្រីអាចនឹងកើតមានបាននៅពេលដែលការផលិតអ័រម៉ូនតេស្តូស្តេរ៉ូនមានចំនួនតិច។
ជ្រុះសក់
បុរសត្រូវតែមានរោមដុះនៅរាងកាយ និងមុខច្រើនជាងមនុស្សស្រី។ ការផលិតអ័រម៉ូនតេស្តូស្តេរ៉ូនធ្វើអោយកើនឡើងនៃចំនួនរោមទាំងអស់នេះ ប៉ុន្តែបើសិនជាអ័រម៉ូនតិចវិញ រោមក៏ត្រូវជ្រុះច្រើនដែរ។ បុរសវ័យក្មេងដែលកំពុងតែស្ថិតស្ថានភាពពេញវ័យដែលមានចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនទាបប្រហែលជាមិនធ្លាប់មានការដុះរោមនៅមុខ ឬរាងកាយឡើយ។ ពួកគេក៏ប្រហែលជាមានរោមដៃ និងរោមជើងច្រើនដែរ។
សាច់ដុំស្វិត
ទំហំសាច់ដុំ និងភាពរឹងមាំរបស់សាច់ដុំច្រើនតែថយចុះនៅពេលមានចំនួនអ័រម៉ូនតេស្តូស្តេរ៉ូនទាប។ ការខ្សោយរបស់សាច់ដុំក៏ប្រហែលជាកើតមានផងដែរ។
ពងស្វាសតូច
ការកង្វះអ័រម៉ូនភេទធ្វើអោយពងស្វាសទៅជាស្វិត ដោយសារតែវាមិនងាចប្រើប្រាស់ដើម្បីផលិតអ័រម៉ូនតេស្តូស្តេរ៉ូនបានទៀត។ បុរសពេញវ័យប្រហែលជាមិនមានការលូតលាស់ពងស្វាស និងលិង្គផង។
មានជំងឺពុកឆ្អឹង
ការដែលអ័រម៉ូនតេស្តូស្តេរ៉ូនចុះទាបធ្វើអោយកំហាប់ឆ្អឹងថយចុះ ដែលជាហេតុក្លាយទៅជាជំងឺពុកឆ្អឹងបាន។ អ្នកដែលមានជំងឺពុកឆ្អឹងមានការប្រឈមមុខយ៉ាងខ្ពស់នឹងការបាក់ឆ្អឹង ជាពិសេសឆ្អឹងសន្លាក់ត្រគៀក និងឆ្អឹងកងខ្នង៕